យោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មាន Thai PBS នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦, ការិយាល័យធនធានទឹកជាតិថៃ (ONWR) បានប្រកាសអាសន្ន និងព្រ.មានពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា នេះ ព្រោះតែឥទ្ធិពលសម្ពាធទាបពីសមុទ្រចិនខាងត្បូង បង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង បាក់ភ្នំ និងស្រុតដីភក់។
____________
សញ្ញាអាសន្នគ្រោះមហន្តរាយរបស់ប្រទេសជិតខាង! យោងតាមសេចក្តីប្រកាសអាសន្នទាន់ហេតុការណ៍ ប្រទេសថៃបានដាក់ចេញនូវការព្រមានកម្រិតខ្ពស់នៅក្នុងខេត្តរហូតដល់ទៅ ២៣ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះមុខគ្រោះទឹកជំនន់ឆាប់រហ័ស ជំនន់ទឹកភ្លៀង និងគ្រោះបាក់ដីស្រុតភក់យ៉ាងសាហាវ ដែលអាចបង្កមហន្តរាយបំផ្លិចបំផ្លាញដល់អាយុជីវិត និងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសង្គមគ្រប់វិនាទី ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ។.jpg)
យោងតាមសេចក្ដីរាយការណ៍ពីការិយាល័យធនធានទឹកជាតិថៃ (ONWR) តាមរយៈសារព័ត៌មានល្បីឈ្មោះ Thai PBS បានលាតត្រដាងថា មូលហេតុចម្បងដែលរុញច្រានឱ្យមានគ្រោះមហន្តរាយគំហុកនេះ គឺដោយសារសម្ពាធទាបកម្លាំងខ្លាំងនៅតំបន់សមុទ្រចិនខាងត្បូង គួបផ្សំនឹងខ្យល់មូសុងនិរតីដែលមានកម្លាំងបោកបក់កាន់តែខ្លាំង។ ឥទ្ធិពលរួមគ្នានេះបានបង្កើតជាខ្សែបន្ទាត់ទឹកភ្លៀងធ្លាក់ជោកជាំខ្លាំងពីកម្រិតធ្ងន់ទៅធ្ងន់បំផុត ដែលបង្កជាគ្រោះថ្នាក់ចំនួន ៤ គឺ៖ ជំនន់ទឹកភ្លៀងលិចលង់ទីក្រុង, ទឹកជំនន់ឆាប់រហ័ស ទឹកជំនន់បាក់ភ្នំ និងគ្រោះបាក់ដីស្រុតភក់ នៅតាមតំបន់ដើមទឹក និងតំបន់ជើងភ្នំ។
.jpg)
ផ្អែកលើរបាយការណ៍បច្ចេកទេស តំបន់ដែលរងការគំរាមកំហែង និងរងគ្រោះថ្នាក់ខ្លាំងជាងគេ គឺស្ថិតនៅប៉ែកភាគខាងជើងនៃប្រទេសថៃ។ នៅក្នុងនោះ ខេត្ត Mae Hong Son ត្រូវប្រកាសអាសន្ននៅក្នុងស្រុក មឿងម៉ែហុងសន ខណៈខេត្ត Chiang Rai កំពុងរងហានិភ័យខ្ពស់បំផុត និងរីករាលដាលស្រុកជាច្រើន រួមមានស្រុក ម៉ែឡាវ, មឿងឈៀងរ៉ាយ, ប៉ាដែត, វៀងជ័យ, ម៉ែសាយ និងស្រុក ថេីង [image_z4p5vv.png]។ ក្រៅពីនេះ ខេត្តទេសចរណ៍ និងសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀត ដូចជា Phuket, Chon Buri និង Surat Thani ក៏ត្រូវស្ថិតក្រោមការតាមដានយ៉ាងតឹងរ៉ឹងបំផុតផងដែរ។
.jpg)
គ្រោះមហន្តរាយទឹកជំនន់ និងបាក់ដីនៅក្នុងប្រទេសថៃនាពេលនេះ ឆ្លុះបញ្ចាំងពីភាពកាចសាហាវនៃបម្រែបម្រួលអាកាសធាតុនៅក្នុងតំបន់អាស៊ាន ដែលទាមទារឱ្យមានការភ្ញាក់រលឹកខ្ពស់។ វិធានការដុតដៃដុតជើងរបស់រដ្ឋាភិបាលថៃ ក្នុងការប្រើបច្ចេកវិទ្យាប្រកាសអាសន្ន និងការត្រៀមលក្ខណៈជម្លៀសពលរដ្ឋ ២៤ ម៉ោង គឺជាគន្លឹះយុទ្ធសាស្ត្រតែមួយគត់ដែលអាចកាត់បន្ថយទំហំនៃការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិឱ្យមកនៅកម្រិតទាបបំផុត៕










