វីដេអូថ្មីៗនេះរបស់តារាសម្តែង William Chan និងតារាម៉ូដែល He Sui ជាមួយកូនប្រុសដំបូងរបស់ពួកគេកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន។ នេះគឺជាលើកដំបូងហើយដែលអ្នកគាំទ្របានឃើញសកម្មភាពជុំគ្រួសាររបស់ពួកគេ ខណៈ William Chan បានបង្ហាញទង្វើដ៏កក់ក្តៅថតរូបកូននិងភរិយារបស់ខ្លួនមុននឹងចេញដំណើរ។

យោងតាមសារព័ត៌មានចិនមួយចំនួនកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ William Chan និង He Sui ត្រូវបានប្រទះឃើញនៅមន្ទីរពេទ្យជាមួយកូនប្រុសដែលមានអាយុជិត១ឆ្នាំ។ រូបភាពបង្ហាញពី William Chan និង He Sui នៅជាមួយកូន ខណៈអ្នកទាំងពីរព្យាយាមរក្សាភាពឯកជនរបស់កូនប្រុស។ តាមការរាយការណ៍កូនប្រុសរបស់ពួកគេមានឈ្មោះហៅក្រៅថា Win។
ការបង្ហាញរូបភាពគ្រួសារលើកនេះ ត្រូវបានចាត់ទុកថាជារូបភាពដ៏កម្រមួយ បន្ទាប់ពីអ្នកទាំងពីរបានរក្សាជីវិតគ្រួសាររបស់ពួកគេឱ្យនៅឆ្ងាយពីការចាប់អារម្មណ៍របស់សាធារណជន។ ព័ត៌មាននេះក៏បានក្លាយជាប្រធានបទដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គមចិនខណៈអ្នកគាំទ្រជាច្រើនបានសម្តែងការចាប់អារម្មណ៍ និងផ្ញើសារជូនពរដល់គ្រួសាររបស់ពួកគេ។
William Chan និង He Sui ត្រូវបានគេរាយការណ៍ថា មានទំនាក់ទំនងស្នេហាតាំងពីឆ្នាំ២០២១ ដោយពួកគេភាគច្រើនរក្សាទំនាក់ទំនងស្នេហារបស់ខ្លួនឱ្យនៅឆ្ងាយពីការចាប់អារម្មណ៍ជាសាធារណៈ ហើយតែងតែត្រូវបានគេចាត់ទុកថាជាគូស្នេហ៍ដែលស័ក្តិសមនឹងគ្នាខ្លាំង ទាំងរូបសម្រស់ និងសមិទ្ធផលការងារ។ នៅឆ្នាំ២០២៥ ពួកគេបានបញ្ជាក់ពីការមានកូនប្រុសជាមួយគ្នា។ ទោះជាយ៉ាងណា អ្នកទាំងពីរនៅមិនទាន់បញ្ជាក់ជាសាធារណៈអំពីស្ថានភាពអាពាហ៍ពិពាហ៍របស់ពួកគេនៅឡើយទេ៕










