Home តារាជាតិ ឡូរ៉ា ម៉ម ឆ្លើយតបនឹង Teddy Grey ដែលចាត់ទុកតន្រ្តីរបស់ ហ្សាណា មិនសមរម្យក្នុងនាមជាស្រ្តីខ្មែរ

ឡូរ៉ា ម៉ម ឆ្លើយតបនឹង Teddy Grey ដែលចាត់ទុកតន្រ្តីរបស់ ហ្សាណា មិនសមរម្យក្នុងនាមជាស្រ្តីខ្មែរ

147
0

ថ្មីៗនេះ Teddy Grey អ្នកធ្វើ Reaction ជាជនជាតិអង់គ្លេសបានធ្វើ Reaction បទចម្រៀង Tiki Tiki របស់ រ៉េត ស៊ូហ្សាណា សហការជាមួយនឹង វណ្ណដា បានបង្ហាញពីមិនពេញចិត្តរបស់ខ្លួនលើបទចម្រៀងនេះដែលមិនសមសម្យនឹងវប្បធម៌ខ្មែរ និងស្នាដៃដ៏អស្ចារ្យរបស់ផលិតនាពេលកន្លងមក។ ក្រោយពី Teddy Grey ហាក់ដូចជាផ្តល់គំនាបដល់ ហ្សាណា ក្នុងនាមជាស្រ្តីកញ្ញា ឡូរ៉ា ម៉ម បានចេញមកឆ្លើយតប។ មុននឹងបង្ហាញការមិនពេញវីដេអូ Tiki Tiki Teddy Grey បានធ្វើការ Reaction ទៅលើបទ Lisa ជាមួយនឹងពាក្យសម្តីសរសើរ ជាហេតុធ្វើឱ្យមានមតិចោទថា Teddy Grey កំពុងប្រែខ្លួនទៅទីផ្សារថៃវិញម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGtT2i5CRboAtHO0ebxM6EArty4dO2wjsImg0PYS6ICkVFyheAo9z6cTUaGeHSIFDO7PLG5XxhREnpkbGXRG0YWyX2L6-1dQ-TSOefKeiV_FE-fdArurKbd4pWd8pMiPyBJ0Ia0XaYqGoX9LoAcNKJRjlSiVYBZZcHdMZ5Mq188pNPJkHlC4Y2WQj4TSQ/s1280/photo_2026-09-09_13-36-00.jpg
កញ្ញា ឡូរ៉ា ម៉ម ដែលជានាយកប្រតិបត្តិផលិតកម្មបារមីបានចេញមុខឆ្លើយតបទៅកាន់ Teddy ជុំវិញវីដេអូរិះគន់បទ «TIKI TIKI» របស់ ហ្សាណា និង វណ្ណដា ដោយបញ្ជាក់ថា នាងមិនមានបញ្ហាចំពោះការមិនចូលចិត្តបទចម្រៀងនោះទេព្រោះសិល្បករត្រូវទទួលយកទាំងការសរសើរ និងការរិះគន់។ ប៉ុន្តែអ្វីដែលធ្វើឱ្យនាងមិនពេញចិត្ត គឺការរិះគន់ដែលនាងយល់ថា បានឈានទៅដល់ការវិនិច្ឆ័យលើ សិទ្ធិ និងសេរីភាពរបស់ ហ្សាណា ក្នុងនាមជាសិល្បការិនីកម្ពុជា។ កញ្ញាពន្យល់ថា «TIKI TIKI» គឺជាការសម្រេចចិត្តដោយចេតនារបស់ ហ្សាណា ដែលចង់សាកល្បងខ្លួនក្នុងទម្រង់ Pop ដែលមានភាពសប្បាយ Glamour និងមានភាពដិតជាងស្នាដៃមុនៗ។ បាមរី បានជ្រើសរើសគាំទ្រការសម្រេចចិត្តរបស់នាង ព្រោះជឿថា សិល្បករគួរតែមានសេរីភាពក្នុងការសាកល្បង អភិវឌ្ឍខ្លួន ជោគជ័យ ឬសូម្បីតែបរាជ័យ។
CEO រូបនេះបានរិះគន់ខ្លាំងគឺ ស្តង់ដារពីររវាងសិល្បករ និងសិល្បការិនី ។ កញ្ញា ឡូរ៉ា លើកឡើងថា សិល្បករប្រុសជាច្រើនអាចបង្ហាញភាព Sexy, Provocative, Commercial ឬRebellious ដោយមិនសូវមានការសួរថា ហេតុអ្វីអ្នកគ្រប់គ្រងមិនរារាំងពួកគេ។ ដូច្នេះ នាងសួរថា ហេតុអ្វីរតារាចម្រៀងស្រីមិនគួរទទួលបានសេរីភាពដូចគ្នា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKYoJLAbxPwktd0DxrOgbCa0_rjkeb_HL6qQtQtFglhusa_89H3nPmSC8YqAVky3ccGerytNIN8YJLXz14EVCTJhA5c47ZimyrtksmZzmkifdL3aHxLkKIpu7_xwqVdxNzNNnnpy0J4z8Tw_TpGBogKUK_tfTKXoxTh9MHZ6H1WB8h_QUD1cYE-MX8oTQ/s1307/image_2026-09-09_13-46-18.png

កញ្ញា ឡូរ៉ា ម៉ម ក៏មិនយល់ស្របនឹងការយក ហ្សាណា ទៅប្រៀបធៀបជាមួយតារាចម្រៀងស្រីផ្សេងទៀតដោយនាងយល់ថា ស្ត្រីគួរតែមានសិទ្ធិបង្ហាញអត្តសញ្ញាណ និងស្ទីលខុសៗគ្នា ដោយមិនចាំបាច់ត្រូវធ្វើតាមគំរូតែមួយនៃ «ស្ត្រីខ្មែរដែលគួរឱ្យគោរព» នោះទេ។ កញ្ញាក៏ឆ្លើយតបទៅនឹងការលើកឡើងថា ស្ទីលក្នុងបទ «TIKI TIKI» មិនឆ្លុះបញ្ចាំងពីស្ត្រីកម្ពុជាទេ ដោយសារ Teddy បានមកកម្ពុជាត្រឹមរយៈពេលខ្លី ហើយមិនបានឃើញស្ត្រីខ្មែររស់នៅបែបនោះ។ កញ្ញា ឡូរ៉ា យល់ថា បទចម្រៀង Pop មិនមែនជាឯកសារសង្គមវិទ្យា ហើយសិល្បការិនីម្នាក់មិនមានកាតព្វកិច្ចតំណាងឱ្យស្ត្រីខ្មែរទាំងអស់ឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2-qBnLd7N01_GFHrtLoXPnqZeLym4wJZDlhi2IOBYOo2jd4_lCHB71QlYK27voHmC44MKa0MuhFNTvwhWxaXJEmMPe9eH0LPdsitIqBAaOsj24jvFIkG1WD4Hr81yvuLfyp0GsLWG1hFi6NSeYrVrbqKXmwZtZPbXa99QXLLFu1tMy-89dWy6WwCkdSE/s1280/photo_2026-09-09_13-36-02.jpg
ចំពោះការរិះគន់អំពី ការឧបត្ថម្ភពាណិជ្ជកម្ម និង Product Placement CEO បារមីទទួលស្គាល់ថា វាអាចត្រូវបានរិះគន់តាមទស្សនៈសីលធម៌ ប៉ុន្តែឧស្សាហកម្មតន្ត្រីកម្ពុជាមិនមានលក្ខខណ្ឌសេដ្ឋកិច្ចដូចអាម៉េរិក ឬអង់គ្លេសទេ។ ចំណូលពី Streaming នៅកម្ពុជាមិនទាន់អាចគាំទ្រការផលិតស្នាដៃធំៗបានគ្រប់គ្រាន់ ដូច្នេះ Sponsorship គឺជាប្រភពថវិកាសំខាន់សម្រាប់ការផលិត និងការងាររបស់មនុស្សជាច្រើនក្នុងវិស័យនេះ។
ចំណុចមួយទៀតដែល ឡូរ៉ា មិនពេញចិត្តខ្លាំង គឺការនិយាយថា «no brain left at Baramey»។ នាងចាត់ទុកពាក្យនេះថា មិនមែនជាការរិះគន់បទចម្រៀងទៀតទេ ប៉ុន្តែជាការប្រមាថដល់ក្រុមការងារបារមីទាំងមូលដែលបានខិតខំកសាងឧស្សាហកម្មតន្ត្រីឯករាជ្យនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgun0L7Sihd0iTzVJVRscOHPRIUp4iUdwopKTMVZs4arnUcyaKTNqwMqVkj1pXCDv68yQJ1HvyH2kwtpI3cHNuz4uKjD1YxAyqGDWXmc64uhDYdkYznfFAFvgUGv2ulJ1J1hVO7fW0uTRhmBr7AI_EgMDCMFXVdxZ-fWbgP_-ZziBwLhyp2Z4v8si3V1Uk/s1075/photo_2026-09-09_13-36-02%20(2).jpg
កញ្ញា បានបញ្ចប់ដោយសង្កត់ធ្ងន់ថា « អ្នកអាចមិនចូលចិត្ត TIKI TIKI បាន អ្នកអាចគិតថាបទនេះមិនល្អ ឬស្អប់ទាំង Production, Lyrics, Choreography និង Styling ក៏បាន។ ប៉ុន្តែវាខុសពីការនិយាយថា សិល្បការិនីខ្មែរម្នាក់មិនគួរមានសេរីភាពក្នុងការបង្ហាញខ្លួនបែបនេះ។ ហ្សាណា គឺជាសិល្បការិនី ហើយបារមីជ្រើសរើសស្តាប់ និងគាំទ្រការសម្រេចចិត្តរបស់នាង។ សិល្បករខ្មែរ គួរតែមានសេរីភាពក្នុងការកំណត់ថាខ្លួនចង់ជាអ្នកណា និងចង់បង្ហាញខ្លួនបែបណា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggPUdCaFG0d_HSPOZjUqGvVckVreStpnGA9AJQ0ihPWVwA0sUkDbT-wHZHZwkrtNFNEKoSsk-0roilVBztEcg1v4OaghPy2_VTadyG4rGhjDL7_CPPqR3PUDdNO-jKTZVlidEx7I35iojRIgDSo6PF_171XYnAyteDHLuAvi890jKelhaWqCPL0_w2Y_0/s1280/photo_2026-09-09_13-36-01.jpg

ក្រោយ កញ្ញា ឡូរ៉ា ម៉ម ចូលមកឆ្លើយតបនៅខាងក្រោមវីដេអូ Reaction របស់ខ្លួន Teddy បានការពារជំហររបស់ខ្លួនថារូបគេមានសិទ្ធិរិះគន់គុណភាពបទ “TIKI TIKI” ហើយការរិះគន់នេះមិនមែនជាការវាយប្រហារលើ ហ្សាណា ក្នុងនាមជាស្ត្រីខ្មែរទេ។ Teddy ក៏បដិសេធថា ការរិះគន់របស់លោកមិនមែនកើតឡើងដោយសារការមើលសង្គមកម្ពុជាពីទស្សនៈខាងក្រៅឡើយ ដោយអះអាងថា លោកមានស្តង់ដាររិះគន់ដូចគ្នាចំពោះសិល្បករផ្សេងៗដែលលោកធ្លាប់ធ្វើ Reaction៕