Home តារាជាតិ អ្នកគាំទ្របង្ហាញការគាំទ្រពេញទំហឹងក្រោយ មាន សូនីតា តំណាងកម្ពុជាក្នុងវិស័យបវរកញ្ញា

អ្នកគាំទ្របង្ហាញការគាំទ្រពេញទំហឹងក្រោយ មាន សូនីតា តំណាងកម្ពុជាក្នុងវិស័យបវរកញ្ញា

257
0

ស្ថាប័ន Universal Woman Cambodia បានប្រកាសជាផ្លូវការថាតារាសម្តែង មាន សូនីតា ត្រូវបានតែងតាំងតំណាងឱ្យប្រទេសកម្ពុជាប្រកួតក្នុងកម្មវិធី Universal Woman 2026 ដែលក្នុងឆ្នាំនេះកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការប្រកាសនេះបានធ្វើឱ្យទស្សនិកជនមានការពេញចិត្តនិងគាំទ្រពេញទំហឹងសម្រាប់ មាន សុនីតា ដែលឈានជើងចូលក្នុងកម្មវិធីប្រកួតសម្រស់នេះ។May be an image of ‎text that says '‎UNIVERSAI WEMAN CAMBODIA 三- uNty UNKUERSAL ERSAL WOMEΝ OMENCAMBODIA #RIAEDONOFUNOFRAURNESAL #KINGDOMOFWONDER #URIVERSALUOMENCAMBODIA MEAN SONYTA UNIVERSAL WOMEM CAMBODIA امي LWOMENCAMBODIA‎'‎ជឿជាក់ថាប្រិយមិត្តមួយចំនួនធំប្រាកដជាស្គាល់តារាសម្តែង មាន សូនីតា មិនខានដោយកញ្ញាមិនត្រឹមតែសាងអាជីពលើសិល្បៈប៉ុណ្ណោះទេប៉ុន្តែក៏មានអាជីវកម្មខ្លួនឯងដោយលើកស្ទូយក្រមាខ្មែរអស់រយៈពេល១០ឆ្នាំមកហើយរហូតនាងមាននាមថា «រាជនីក្រមា»។ ទន្ទឹមនឹងសម្រស់ដ៏ស្រស់ស្អាត ធ្លាប់ដើរលើកម្រាលព្រំនៅលើឆាកអន្តរជាតិ បទពិសោធន៍ជាច្រើនរបស់ មាន សូនីតា បានធ្វើឱ្យទស្សនិកជនពេញចិត្តពេញថ្លើមយ៉ាងខ្លាំងបន្ទាប់ពីតារាសម្តែងរូបនេះត្រូវបានតែងតាំងក្លាយ Universal Woman Cambodia 2026។No photo description available.

នៅលើបណ្តាញសង្គមនានារបស់ មាន សូនីតា គឺមានអ្នកតាមដានខ្ទង់លាននាក់ ហើយទស្សនិកជនជាច្រើនជឿថាបវរកញ្ញាតំណាងកម្ពុជារូបនេះនឹងមានឱកាសខ្ពស់ក្នុងការប្រកួតលើកនេះ។No photo description available.

គួរឱ្យដឹងថាកម្មវិធី Universal Woman 2026 កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះដែលដំណាលការប្រកួតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ ដោយការប្រកួតបឋមនិងឈុតតំណាងជាតិគឺនៅថ្ងៃទី ៨ ខែតុលា និងថ្ងៃទី១០ ខែតុលា គឺជាថ្ងៃផ្តាច់ព័្រត្រ។No photo description available.

សម្រាប់កម្មវិធី Universal Woman តំណាងកម្ពុជាធ្លាប់ទទួលបានលទ្ធផលល្អប្រសើរដោយកាលពីឆ្នាំ២០២៣ ប្រាសាទ ដាវីន ទទួលបានចំណាត់ថ្នាក់លំដាប់រងទី៤ និងក្នុងឆ្នាំ២០២៤ គឺ Brianna Mai ទទួលបានចំណាត់ថ្នាក់លំដាប់រងទី៣ ។ តាមរបាយការណ៍ការប្រកួតកម្មវិធីនេះនឹងធ្វើឡើងនៅទីតាំងចំនួន៣គឺ រាជធានីភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ៕