Home តារាជាតិ ល្បីមិនធម្មតា! តារាចិន Jiloon ច្រៀងបទ Tiki Tiki របស់ រ៉េត ស៊ូហ្សាណា និង វណ្ណដា

ល្បីមិនធម្មតា! តារាចិន Jiloon ច្រៀងបទ Tiki Tiki របស់ រ៉េត ស៊ូហ្សាណា និង វណ្ណដា

182
0

មិនត្រឹមតែទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រក្នុងស្រុកប៉ុណ្ណោះទេប៉ុន្តែបទ «Tiki Tiki »របស់ រ៉េត ស៊ូហ្សាណា និង វណ្ណដា ក៏បានឆាបឆក់ដួងចិត្តរបស់តារាសម្តែងចិន Jiloon ដែលមកថតរឿងក្នុងប្រទេសកម្ពុជានាកន្លងមកនេះផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAttnjFgpFytLnOCOzTtD2UIR9UQdDK5YG-nUA_3oq93nvAKtEHpxT-st09zFNOFQQZUTYDn3qrQkJagEtUCuKt_KW5D3uR_m9WnSD-BuxqQwkfJ8j3vfZVNeqOq40wlVmZr4Aow8xKgMGOP9xbF7BWxmRyx8_kRr_ryJpbgl3N-QrKBX6OjTKxsKxzT0/s4096/image_2026-09-08_15-09-17.png
នៅយប់ថ្ងៃទី៦ ខែកញ្ញា តារាប្រុស Jiloon បាន Live នៅលើបណ្តាញសង្គមហ្វេកប៊ុកដើម្បីជជែកកម្សាន្តជាមួយនឹងអ្នកគាំទ្រខណៈលោកកំពុងតែស្ថិតនៅលើរថយន្ត។ ក្នុងពេលជាមួយគ្នានេះ Jiloon កំពុងតែរាំនិងច្រៀងផ្នែកខ្លះនៃបទ «Tiki Tiki »របស់ រ៉េត ស៊ូហ្សាណា និង វណ្ណដា ប្រកបដោយភាពសប្បាយចិត្តនិងចរិតរួសរាយរបស់ខ្លួន។ តួឯកក្នុងរឿងខ្លីរូបនេះបានស្តាប់ Tiki Tiki ជាច្រើនដង។ ក្រៅពីស្តាប់បទរបស់ វណ្ណដា និង រ៉េត ស៊ូហ្សាណា Jiloon ក៏បានស្តាប់បទរបស់ក្រុមចម្រៀង ឡាស៊ីម៉ា ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih-5PLwGHZguWUklrlRUDN8jbsBCTRXbvKoU0tgxXumFSTQyFTHQVLtRQrGRsjJI5FnLh_iyWTijYnR1p5qBIH4chZ_2thoshKCnyp-KZWcTtqEWqJG89a_U8BoKQxeGABWCtx87lktsTz342nQ8Lr2xCKGYFhxtIEMa1AcAX7BXR_hwnEZdHbVb1_LZo/s3012/image_2026-09-03_09-31-12.png

ចេញផ្សាយនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ មកទល់នឹងពេលនេះបទ Tiki Tiki មានការស្តាប់២.៧លានដងគិតត្រឹមល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។ នេះគឺជាបទដែលមានការស្តាប់ច្រើនជាងគេរបស់ ហ្សាណា ចាប់តាំងពីចូលក្នុងទ្រនំបារមីរយៈពេល២ឆ្នាំមកនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnCKn8kaks9KQA_0DyNsM6DD5uHdowofhxBMeKgws7DMZcUNpqQMCzKkPbCkeidLJwxZ1cyASEKm8rJ2rb__-mUk3yf1JKzNPoMt1U6SPF37x3Fr-aE1ZSsv6jyZwc5XpzhKz-KI3XNd6nVne30msrwvmE10LVBOgJswKI5_uo_KUE_7FCx4EOfWIKoKA/s2048/image_2026-09-08_15-09-24%20(2).png

គួរឱ្យដឹងថារយៈពេលចុងក្រោយនេះ Jiloon ទទួលបាននូវការចាប់អារម្មណ៍យ៉ាងច្រើនពីអ្នកគាំទ្រកម្ពុជាបន្ទាប់ពីលោកបានមកថតរឿងនៅលើទឹកដីកម្ពុជាមានចំណងជើងថា «ល្បិចកលចុងក្រោយ» ក្នុងប្រភេទរឿងចិនខ្លីៗដែលប្រជាជនមួយចំនួនធំចូលចិត្តតាមដាន។រឿងនេះក៏មានការចូលរួមសម្តែងដោយតារាខ្មែរ សាន្ត កុសុមៈ ផងដែរ។ Jiloon ត្រូវបានអ្នកគាំទ្រហៅថា Mr AI។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwwEq32uvXC74vENZX5ui-9ByYTpGjE_d2rDxIgWFpZAd1i3x2B5zG935KOWGHsQiYG9Es-kbYAEzk25PMvLqCysYrGbgjZngcKdgr4rreEA06cvUD_xXJNo7dMp4sZOxjAV-ykuSFs674D9JfvxMaENoQvDXalCa52qqbVuhm1ooIk3UPtQ7ZXSujQO8/s1600/image_2026-09-08_15-22-46.png
គូសបញ្ជាក់ថា Jiloon គឺជា Mister friendship Taiwan 2023 និងធ្លាប់តំណាងឱ្យតៃវ៉ាន់ប្រកួតនៅលើឆាកអន្តរជាតិនិងបានជាប់លំដាប់រងទី១ ក្នុងជំនាន់ជាមួយនឹង លាវ វេងហួរ ដែលជាម្ចាស់ជ័យលាភីឯក។ មុនពេលមកសម្តែងរឿងខ្លី Jiloon ក៏ធ្លាប់មកប្រទេសកម្ពុជានាពេល កន្លងមកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4ws3AL2e8TXyp4AVFny_4kMOtoWBRQY4PAtvAWBtb8VGwvNCPOarnYrn5n5sQ5Jz2I1jlfMe13z3fvvYU1Y5kPDSEoZ-mZ-LTprQkmeMbM6LhpuAIpA6brKGPd-ej_9OziIa6YSavG3ufnLDBQNev9jLK5mCobD82CN3BMv7LteCMwk9y-hAzTACVd2Y/s2048/image_2026-09-08_15-09-24.png

Jiloon បានអភិវឌ្ឍអាជីពពីមួយដំណាក់កាលទៅមួយតំណាក់កាលជាមួយនឹងរូបរាងសង្ហារបស់លោកនិងការឈានចូលទៅក្នុងការសម្តែងភាពយន្តខ្លីៗរបស់ចិន។ យោងតាមរបាយការណ៍មួយចំនួន Jiloon បានសម្តែងរឿងខ្លីៗរបស់ចិនក្នុងឆ្នាំ២០២៥ និងត្រូវបានគេស្គាល់តាមរយៈរូបរាងសង្ហា និងការបង្ហាញខ្លួនក្នុងតួអង្គបុរសវ័យក្មេងជាពិសេសក្នុងរឿងបែបស្នេហា និងរឿងសម័យបុរាណ៕