Home តារាជាតិ សង្គ្រា.មកាបូប? ថៅកែពេជ្រ ទ្រី ដាណា ចេញវីដេអូមួយក្រោយមានមតិវែកញែករឿងកាបូប

សង្គ្រា.មកាបូប? ថៅកែពេជ្រ ទ្រី ដាណា ចេញវីដេអូមួយក្រោយមានមតិវែកញែករឿងកាបូប

314
0

ថ្មីៗនេះនៅលើបណ្តាញសង្គមមានការជជែកវែកញែកយ៉ាងច្រើនទាក់ទងនឹងកាបូបប្រណីតដែលមានតម្លៃរាប់ម៉ឺនដុល្លារថាជារបស់ពិតឬក្លែងក្លាយ។ នៅពេលមានការវែកញែកនិងមានការគាំទ្រទៅលើភាគីម្ខាងៗស្រាប់តែថៅកែពេជ្រ ទ្រី ដាណា បានចេញវីដេអូមួយបន្ទាប់ពីប្រធានបទពីកាបូបប្រណីត Hermès Birkin Himalaya មានការវែកញែកលើបណ្តាញសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEju-WxIPKOzN5P0hD7ShXSH9iOni_mzQJvGfJhAEmStC2gNxd_N7FGoDRVZm7y6-34Icvf-DAX-2qZBNf_yHUHMqcKL9FQYcjjIH7Pg4kjiB2S22Z725b-7H3NMlWqdhy3dyZGipqgD-Eie1Zgl-fJbwK6mTE38LrzK5q4JjkGLFdHZhwos9bbAVeEJAFM/s2048/image_2026-09-07_13-43-56.png
លោកស្រី ទ្រី ដាណា ថាបន្ទាប់ពីខ្លួនបានបង្ហោះមកមានការកើតទុក្ខមិនសុខចិត្តជាច្រើនប៉ុន្តែដោយសារតែជាប់រវល់ទើបមិនបានចេញវីដេអូភ្លាមៗ។ ថៅកែពេជ្ររូបនេះបាននិយាយថា ប្រវត្តិរបស់ខ្លួនគឺមានមនុស្សជាច្រើនបានដឹង ហើយខ្លួនក៏មិនមែនជាមនុស្សដែល Show off ទាក់ទងនឹងកាបូបប្រ៊េនៗពីមុនដែរ និងមិនដែលជាន់អ្នកណាប្រើរបស់មិនល្អ ឬនិយាយអ្នកណាមានជាងអ្នកណា និងការធ្វើទីផ្សារបែបបង្ហោះសម្ភារៈនិយមឬអត់?។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhnckt-UcqmbqetUQJFe3g85nv1y8IFkCJR53J9Rh1k9v8lJanWxAL52COU8RGh1zIJ_15veytoDt60InP3efKqEPQv9dQyFbryyrGT3bsV7iFt-LBAE4hBH_lOhVwjGW0cXGzhIgFLJAcrnCNus5ui9M0krnASpUB9H__0SrPvx4IAt2NdGwdCEJ90h8/s2048/image_2026-09-07_13-43-58.png
លោកស្រី ទ្រី ដាណា អះអាងថាខ្លួនចេញមកនេះគឺម្នាក់ឯង គ្មានបក្ខពួក គ្មានខ្នងគ្មានខ្សែ ខណៈដែលអ្នកផ្សេងមានបក្ខ មានពួក និងឆ្ងល់ពីមនុស្សមួយចំនួនវែកញែករបស់គេសុទ្ធឬមិនសុទ្ធ។ ជុំវិញការបង្ហោះកាបូបនៅលើគណនីផ្ទាល់ខ្លួនអ្នកជំនួញរូបនេះថាតាំងពីលេងបណ្តាញសង្គមហ្វេកប៊ុកមកខ្លួនមិនមែនមានវីដេអូ Unboxing ទាក់ទងនឹងកាបូបថ្លៃៗនោះទេ។ លោកស្រី ទ្រី ដាណា ថាម៉ាកដែលខ្លួនបង្ហោះកាលពីពេលថ្មីៗនេះគឺមិនដែលកាន់ដោយការស្រលាញ់គឺទិញយកមកទុក ហើយរបស់ពិតឬមិនពិតគឺឱ្យអ្នកដឹងដាក់ទៅដោយខ្លួនមិនទាន់បាននិយាយថារបស់នោះជាពិតឬក្លែងក្លាយឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdkgZ5RCIqyKCyWeLVcHQWAB9X3QiGI1SxoB-_JIBCMriUEWiL0K-axmJlH6XAQEyuL07R7tWHBR3gGHo5HU7Mzi3N45AXzDaiZ2biQHI3xa91dbAkH9Y5P_oPC2dtMC0OmmYk27vRp_hFZW_XZktxE4U9pLVLbTtZWjpZOJ2_i33tEOGCCbblUYkZUPQ/s2048/image_2026-09-07_13-44-00.png

ថៅកែពេជ្ររូបនេះថាខ្លួនឈានមកដល់ចំណុចនេះហើយមិនមែនមិនដឹងពីការទិញទំនិញនៅហាងនោះទេហើយកុំប្រៀបធៀបជីវិតអ្នកនោះកាន់របស់ពិតឬរបស់ក្លែងក្លាយពីព្រោះគ្មានបានអ្វីមកវិញនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmPcLujTHyr_BbPTbaPdCzzCvgKaa7MrpxrHBqGePA_xLHw_pWZhJGqZSyY0CF6oxpREHl7iPsXVXeg0iVoY6LSTmJe9pxGLIzwxaX-sGnyWwe_5F9QN73AYQMenZpXzwtDmNyG6j2E4kSB9DJ_B7tpMHJDRZS_DBVA1niklwhupsQYLv8nwcXVyPKxgE/s2048/image_2026-09-07_13-44-00%20(2).png

លោកស្រី ថាអ្នកដែលខ្លាំងពិតប្រាកដគឺមិនបង្ហាញឱ្យសត្រូវឃើញនោះទេ ដោយចាំមើលដោយស្ងប់ស្ងាត់ ការបង្ហាញលុយ ការបង្ហាញផ្ទះ ឬការ Unboxing ដោយទទួលស្គាល់ថានោះគឺជាទីផ្សារ តែបើធ្វើជាន់អ្នកដទៃនោះគឺរើបម្រាស់ហើយ។ ក្នុងវីដេអូនេះលោកស្រី ទ្រី ដាណា ថាការ Show Off ទៅលើសម្ភារៈនិយមខ្លាំងពេកនៅលើបណ្តាញសង្គមអាចធ្វើឱ្យមនុស្សមួយចំនួនដើរលើផ្លូវខុស ធ្វើរឿងមិនល្អ៕