Home តារាជាតិ ម៉ានិត បង្ហើបថាលក់ប្រលោមលោកចាក់បទ BLACKPINK ត្រូវគេលាបពណ៌ថាពង្វក់យុវជននិងចាក់បទសៀ.ម

ម៉ានិត បង្ហើបថាលក់ប្រលោមលោកចាក់បទ BLACKPINK ត្រូវគេលាបពណ៌ថាពង្វក់យុវជននិងចាក់បទសៀ.ម

163
0

តារាចម្រៀងនិងជាអ្នកនិពន្ធ ម៉ុង ម៉ានិត បានបង្ហាញពីការខកចិត្តនឹងជាតិសាសន៍ខ្លួនឯងលាបពណ៌មកលើលោកដោយចោទថាការលក់ប្រលោមលោកគឺជាការពង្វក់យុវជន ហើយគ្រាន់តែចាក់បទ BLACKPINK ដែលជាក្រុមកូរ៉េត្រូវគេលាបពណ៌ថាចាក់បទសៀម រួមទាំងមានការគំរាមហៅក្រសួងចុះមកចាត់ការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_xeTXeYaslw5CRXyGsrV247gfihNQ3fF8yNkrjaZDMSqz3xafsaUEAV9f0gvqgVxagg11styEx5lcQTKSexNpI3bJhhM1mObDs6H-xz9sNawYGT68MRslHc9kbMkqNS7OyPKTrw_CnvN9_5B6kn0MBM84LLdzM2hxsND3tSnhrSy8azJZCQSuuk-8_OA/s2048/image_2026-09-07_09-58-56.png

ថ្មីៗនេះ ម៉ានិត បានរៀបចំកម្មវិធីមួយទាក់ទងនឹងការលក់សៀវភៅប្រលោមលោកដោយមានការចូលរួមពីអ្នកនិយមអានសៀវភៅជាច្រើនចូលរួម។ ទោះយ៉ាងណា ទន្ទឹមនឹងទទួលបានការគាំទ្រស្ថាបនិកស្រលាញ់សៀវភៅស្រាប់តែបានបង្ហើបពីបញ្ហាមួយចំនួនដែលលោកអះអាងថាមានការរិះគន់ពាក់ព័ន្ធនឹងការលក់ប្រលោមលោក និងការចាក់បទចម្រៀងរបស់ក្រុម BLACKPINK នៅក្នុងទីតាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMk3dXIFQH0uERsLsBBIY1l0MALS2HarYBD3zuhmugfhtG7BKpvD_-nC3x41uwy6rghMdgszw9VF9Xf3ewAYlDhbCXZ1IbG0x8vgXrTWdSuL51bAQskEl0kQ_7SVNGuTCwb3KFgSmZfrs58hSQ5uGqFHjpRXvBbOk1S6Is3NDx9tPqiuRqC5f0go7ZNYo/s2048/image_2026-09-07_09-58-57.png
ម៉ុង ម៉ានិត បានរៀបរាប់នៅលើបណ្តាញសង្គមទិកតុកនាពេលថ្មីៗនេះជាមួយនឹងការរៀបរាប់ថា «ទន្ទឹមនឹងសន្ទុះការគាំទ្រ តែបញ្ហាមិនចេះចប់ “ដោះស្រាយណាស់ ព្យាយាមណាស់ តែបញ្ហាមិនចេះចប់ពីតូចដល់ធំ មានតាំងពីតាចាស់មកគំរាមបុគ្គលិកថា លក់ប្រលោមលោកពង្វក់ក្មេង គំរាមហៅក្រសួងចុះមកចាប់ ចាក់បទ Blackpink គេលាបពណ៌ថាចាក់បទសៀម។ ខំហើយ ខំអស់ហើយ រឿងអីរឿងតិចតួចមិនចេះយោគយល់មុនបញ្ចេញមតិ ពិចារណាផង ខ្ញុំខ្មាស់ណាស់ អន់ចិត្ត ឮខ្មែរសាច់ឯងនិយាយបែបនេះសបញ្ជាក់ពីគំនិតតូចចង្អៀត មិនស្វែងយល់ មិនថ្លឹងថ្លែងសខ្មៅ អ្នកក៏ស្រលាញ់ជាតិ គេចេះស្រលាញ់គ្រប់គ្នា លក់ប្រលោមលោកក៏ខុស ចាក់បទកូរ៉េក៏ខុស»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG_m1yykVGbaHmbWzAZgLxSbR8SqFhk48jJKnKEGN8hktSC3kMOijNpHrV0wolNqwS5VQ59UksLr3kkJRMUPNLLOTKWRbd8oML4QE2oZrXplSNaKLQp-VkYP8E1Lgy4s8_z5KZ5kej56gxyJCf9pHdes1VUTxxkMOr-oXXJYRyt31HiHUcYZJg0wgDokM/s2048/image_2026-09-07_09-59-00%20(2).png

ម៉ានិតថា «អ្នកធ្វើចាំតែខុស ខ្ញុំហត់ចិត្តមែន ខ្ញុំបង្ហាញតែរឿងល្អ មិនមែនអត់រឿងអាក្រក់ឡើយ តែពេលខ្លះហត់ ហត់រកនិយាយមិនចេញ ព្រោះរឿងខ្លះហួសហេតុ ខ្ញុំខុសអី? ទើបធ្វើយ៉ាងណាក៏មិនពេញចិត្ត មតិត្រូវ ខ្ញុំអាចទទួលបាន តែបើហួសហេតុ ខ្ញុំមិនអាចទទួលទេ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQKJUYpZ4FjoBmRGFHHIg3EO17Um3FHU2EUD8OcjH_WOlZz0us7Tgd-zMj4hq2cOld8woCEJjecAQ1givVoq_f_VmDCOwhoKkhoMFqKBEQuE-TWgF_j5zuNHH5qFUMT7WZbckjG8NB-MCd92xBy0YeKeNAH1xkmRes95OeVc8TCziORXShbni0lpKYYBI/s2048/image_2026-09-07_09-58-58%20(2).png
បន្ទាប់ពី ម៉ានិត បង្ហាញពីការខកចិត្តទៅនឹងការរិះគន់ដែលមិនសមហេតុផល លាបពណ៌មកកាន់លោកខាងលើនេះមានអ្នកគាំទ្រជាច្រើនបានលើកទឹកចិត្តមកកាន់អ្នកនិពន្ធរូបនេះ។ អ្នកខ្លះក៏បានពន្យល់ថាអ្នកដែលមានគំនិតចង្អៀតលើសៀវភៅប្រលោមគឺដោយសារតែអ្នកទាំងនោះមិនយល់ពីសៀវភៅដោយសៀវភៅគ្រប់ប្រភេទសុទ្ធតែមានការអប់រំ និងមេរៀនដែលអាចរៀនសូត្របានទោះជាប្រលោមលោកបែបស្នេហាក៏ដោយ៕