Home ព័ត៌មានជាតិ ថៃទាមទារឲ្យកាសែតបារាំងប្ដូរចំណងជើងព័ត៌មាន កុំប្រើឃ្លា “ឧក្រិ.ដ្ឋក.ម្មសង្គ្រា.ម” ជាមួយកងទ័ពថៃ

ថៃទាមទារឲ្យកាសែតបារាំងប្ដូរចំណងជើងព័ត៌មាន កុំប្រើឃ្លា “ឧក្រិ.ដ្ឋក.ម្មសង្គ្រា.ម” ជាមួយកងទ័ពថៃ

669
0

ថៃ៖ នាយកមជ្ឈមណ្ឌលព័ត៌មានរួមថៃ (JIC) លោក Praphas Sornjaidee បានប្រើប្រាស់វោហាសាស្រ្តគាបសង្កត់អ្នកកាសែត និងស្ថាប័នព័ត៌មានបារាំង ដោយដេញឱ្យកែចំណងជើងអត្ថបទស្រាវជ្រាវ និងហាមប្រើឃ្លា “ឧក្រិ.ដ្ឋក.ម្មសង្គ្រា.ម” ជាមួយកងទ័ពថៃ បន្ទាប់ពីឯកសារស្រាវជ្រាវរបស់លោក Jean-Luc Moreau Deleris បានលាតត្រដាងការពិតប្រាប់ពិភពលោក អំពីទង្វើមិនត្រឹមត្រូវដែលយោធាថៃបានប្រព្រឹត្តលើទាហានខ្មែរ។
___________ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHYlXXO6vZd4zomjvw-CeI3HPwLNYEP7UG5MJTAsj0kL_gEZGzSaiMtnhf6IcEkp1GXeqaKsj7qLPOukfKURKyrAF7HCSP-M6KVhqsHhxph5I91qPt7Blnu5NPXrqrWfo5s57URXn70DqMHQiSzp2RXyfPnbXN1l3WrK13QYIxuWBIpMQuwu-wk36-pEY/s1200/photo_2026-09-03_09-16-54%20(2).jpg
កាន់តែប្រកែក កាន់តែលេចកំហុស! បន្ទាប់ពីចង់ខ្ទប់មាត់កម្ពុជាមិនឲ្យលើករឿងព្រំដែននិយាយលើឆាកអន្តរជាតិ ថៃងាកទៅឡាំប៉ាទាមទារអ្នកកាសែត និងស្ថាប័នព័ត៌មានបារាំង ឲ្យប្រយ័ត្នពាក្យសម្ដី និងកែប្រែចំណងជើងព័ត៌មាន ដោយធ្វើយ៉ាងណាកុំប្រើឃ្លា «ឧក្រិដ្ឋកម្មសង្គ្រាម» មកលើសកម្មភាពយោធារបស់កងទ័ពថៃជាដាច់ខាត។ ការនេះជាការស្តែងឱ្យឃើញកាន់តែច្បាស់ពីភាពភ័យខ្លួនរបស់ភាគីថៃ ក្រោយពេលឯកសារស្រាវជ្រាវរបស់លោក Jean-Luc Moreau Deleris កំពុងលាតត្រដាងការពិតប្រាប់ពិភពលោក អំពីទង្វើមិនត្រឹមត្រូវដែលយោធាថៃបានប្រព្រឹត្តលើទាហានខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiqYwyNFNpFZaSJroiONmkAqm029Kg7GT_wW1HIx1NnpXWmnlZGykzVyAZai7Q2wizHa7johZPJ8YJ9J0Q8xJ_cPDSSArih6kqYtQlXyEAM4Haok4zr6MzsJc_oEbTIugY7lGJGgn8gNGHh7z6YzYhuD1ppWoQbcvGePMjah1KVVArXBdvP7Ko1tjLv-M/s1280/photo_2026-09-03_09-16-53.jpg
យោងតាមរបាយការណ៍ដែលចេញផ្សាយដោយសារព័ត៌មានថៃ Amarin News លោក ប្រផាស សនចៃឌី (Praphas Sornjaidee) នាយកមជ្ឈមណ្ឌលព័ត៌មានរួមថៃ-កម្ពុជា (JIC) បានចេញមុខផ្តល់បទសម្ភាសន៍ទាំងក្ដៅក្រហាយ ដោយបានគូសបញ្ជាក់ថា៖ សម្រាប់ប្រទេសថៃ ពាក្យ «ឧក្រិដ្ឋកម្មសង្គ្រាម» គឺជាពាក្យធ្ងន់ធ្ងរណាស់ ហើយប្រទេសថៃមិនអាចទទួលយកការចោទប្រកាន់នេះបានជាដាច់ខាត។ លោកបានបន្តព្រមាន និងដេញឱ្យអ្នកកាសែត និងស្ថាប័នព័ត៌មានបារាំង ត្រូវមានការប្រុងប្រយ័ត្នពាក្យសម្តី និងត្រូវកែសម្រួលចំណងជើងអត្ថបទរបស់ខ្លួនឡើងវិញ ដោយថៃប្រកែកថា ឧក្រិដ្ឋកម្មសង្គ្រាមត្រូវកាត់សេចក្តីដោយច្បាប់ មិនមែនសម្រេចតាមចំណងជើងកាសែតឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVwb58fHJ0BwDaqO8oEiEsLUxT9axmExoXX003oUb-rBvUP7RKYA0rRd2zSSDnELKD6H7jXGktW4tpp6eDQgGqeZNFhzGkWY272K7N7lQoijHSaEyFxdXoMBsf-0i1d43i2Wm_OwvWml_wd-DHZGjSMJMq7_jKUILJKDpteIqfI4HE110xXh6htZ6OOKo/s960/photo_2026-09-03_09-16-53%20(2).jpg
ដើម្បីបង្វែរដានពីភស្តុតាង និងការចុះផ្សាយជាបន្តបន្ទាប់របស់កាសែតបារាំង ភាគីថៃបានប្រឹងរត់រកលេសវាយបកទៅខាងកម្ពុជាវិញ ដោយបានទម្លាយកំណត់ហេតុពេលវេលាពេញលេញពីខាងថៃ (Full Timeline) ដោយចោទប្រកាន់ថា កម្ពុជាជាអ្នករំលោភច្បាប់មនុស្សធម៌អន្តរជាតិមុន។ ថៃបានលើកឡើងថា កាលពីខែធ្នូ ឆ្នាំ២០២៥ ភាគីកម្ពុជាបានប្រើប្រាស់គ្រាប់រ៉ុកកែតវាយប្រហារ BM-21 ធ្លាក់ចំតំបន៍ប្រជាជនស៊ីវិលថៃ បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស។ យុទ្ធសាស្ត្រលើកយករឿងចាស់មកនិយាយដដែលៗ និងការដេញឱ្យអ្នកកាសែតអន្តរជាតិប្តូរចំណងជើងព័ត៌មានតាមចិត្តខ្លួនចង់នេះ ត្រូវបានគេមើលឃើញថា ជាការប្រឹងប្រែងទាំងទាល់ច្រករបស់ថៃ ក្នុងការគាបសង្កត់សេរីភាពសារព័ត៌មាន ដើម្បីបិទបាំងទង្វើឈ្លានពានរបស់ខ្លួនពីក្រសែភ្នែកពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKz-p_BadNaP-ofWGx2eknv2rOHe9TpDupggCkvufm6xzijKeX82SO2CecYIuxc1WsubtPnVo63wCortmlJsJR1w7ECq_J4OlEY-UfzIUut0uWrw4HXWpKT12mOoxOWDbgEbRURgNLQ8EOX0eczm3Axg7odKvSikjHkTFI-XaSQ5rSfcZAngMJ68mEJlk/s1280/photo_2026-09-03_09-16-54.jpg

សរុបសេចក្តីមក ការចេញមុខឡាំប៉ាដេញឱ្យកាសែតបារាំងកែប្រែចំណងជើងព័ត៌មានរបស់មន្ត្រីយោធាថៃនាពេលនេះ មិនត្រឹមតែមិនអាចជួយលាងកេរ្តិ៍ឈ្មោះកងទ័ពថៃបាននោះទេ ប៉ុន្តែវាកាន់តែបង្ហាញឱ្យអន្តរជាតិឃើញពីភាពទន់ជ្រាយ និងការភ័យខ្លាចរអាការពិត។ សកម្មភាពម្តងប្រឹងប្រើប្រទេសទីបីមកបិទមាត់កម្ពុជា ម្តងយកលេសរឿងជាន់មីនមកគំរាម ហើយចុងក្រោយបែរជាដើរគំរាមអ្នកកាសែតបរទេស បានស្តែងឱ្យឃើញយ៉ាងច្បាស់ថា ថៃកំពុងតែស្លន់ស្លោខ្លាំង ព្រោះល្បិចកលការទូតលាក់បាំងការពិតរបស់ខ្លួន ត្រូវបានគេហែកកេរ្តិ៍អស់ទៅហើយនៅលើឆាកអន្តរជាតិ៕