មិនថ្មីមិនប្លែកមិនកំប្លែងមិនមែនជាស្នាដៃរបស់ ផាន់រ៉ុង និង ពូណម នោះទេទន្ទឹមនឹងបទ «Tiki Tiki» របស់ រ៉េត ស៊ូហ្សាណា និង វណ្ណដា ចាប់ដៃគ្នាលើកដំបូងផ្ទុះកក្រើកខ្លាំងនោះគេស្រាប់តែឃើញតារាកំប្លែងអ្នកទាំងពីរចាប់ដៃគ្នាសាងភាពភ្ញាក់ផ្អើលចេញជាចង្វាក់សារ៉ាវ៉ាន់ដោយរួមបញ្ជូលជាមួយនឹងបទចម្រៀងផ្សេងទៀត។សួស វីសា សរសើរ សុខ ពិសី ថាជាតុក្កតាមានជីវិត

ចាប់តាំងពីបទ «Tiki Tiki» ចេញផ្សាយមកវាបានក្លាយជាបទល្បីល្បាញយ៉ាងឆាប់រហ័ស ដោយមកទល់ពេលនេះ «Tiki Tiki» មានការលេងពីអ្នកលេងទិកតុកជាងកន្លះលាន ព្រមទាំងមានមនុស្សជាច្រើនបង្កើតចេញជាក្បាច់រាំរួមទាំង Mix ជាមួយនឹងភ្លេងផ្សេងៗផងដែរ។ ទន្ទឹមនឹងភាពល្បីល្បាញនៃស្នាដៃដំបូងរបស់ ហ្សាណា និង វណ្ណដា ទស្សនិកជនស្រាប់តែមានការភ្ញាក់ផ្អើលថែនទៀតចំពោះទង្វើរបស់ ពូណម ដែលជាអ្នកសិល្បៈច្រើនជំនាញ រួមទាំង ផាន់ រ៉ុង ដែលជាអ្នកបង្កើតវីដេអូកំប្លែងខ្លីៗ ពួតដៃគ្នាធ្វើឱ្យខុសប្លែកពីអ្នកដទៃ។
នៅថ្ងៃទី៣០ សីហា ផាន់រ៉ុង បានបញ្ចេញវីដេអូចម្រៀងពេញជាផ្លូវការដោយបង្ហាញថាជាបទ «Tiki Tiki» ប្រភេទចង្វាក់សារ៉ាវ៉ាន់ ដោយបញ្ជូលសំឡេងឧបករណ៍បុរាណខ្មែរ និងបានលើកយកប៉ារ៉ូលរបស់ វណ្ណដា មកច្រៀង។ មិនត្រឹមតែប៉ុណ្ណោះ ពូណម ក៏បានលើកយកបទចម្រៀងផ្សេងមកលាយបញ្ជូលគ្នាដើម្បីឱ្យបទនេះកាន់តែមានភាពទាក់ទាញថែមទៀត។ 
ក្រោយការផ្សាយអ្នកលេងបណ្តាញសង្គមភាគច្រើនមិនប្រតិកម្មអវិជ្ជមានមកកាន់ ផាន់រ៉ុង និង ពូណម នោះទេតែមានការលើកឡើងថាអ្នកទាំងពីរខុសប្លែកពីអ្នកដទៃ មានភាពកំប្លែក និងទាយទុកថាអាចនឹងទទួលបានការចាប់អារម្មណ៍ច្រើន៕










