Home តារាជាតិ ស៊ូ ស៊ីរីកា ថាកុំសើ.ចចំអ.ករឿងអ្នកដទៃព្រោះជីវិតលើលោកនេះគ្មានអ្នកណាល្អគ្រប់១០

ស៊ូ ស៊ីរីកា ថាកុំសើ.ចចំអ.ករឿងអ្នកដទៃព្រោះជីវិតលើលោកនេះគ្មានអ្នកណាល្អគ្រប់១០

88
0

តារាចម្រៀង ស៊ូ ស៊ីរីកា បានបញ្ចេញសំណេរមួយយ៉ាងកម្រនៅលើបណ្តាញសង្គមដោយលើកឡើងថាជីវិតលើលោកគ្មានអ្នកណាដែលល្អឥតខ្ចោះ ល្អគ្រប់១០នោះទេ ដូច្នេះកុំសូវសើចចំអកគេពេលមានបញ្ហាអ្វីមួយ។ លើសពីនេះ ស៊ីរីកា បានជំរុញចិត្តឱ្យអ្នកគាំទ្រថែរក្សាផ្លូវចិត្តឱ្យល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbVR1Kk640aaeysFgUC22kdsVhBjk5DFsluvmJbfvwnSHCvtHQ3QJpsC9oJ7zPo8cNcid9PQ_IzcwXFcXeHlHbtP3RISuHsUWZMG4lw6gywFJeGeSV_cYqB0orV5Xqd-6OSHG_ySQO7nywalN7FBva8g7MJg7b1q1-K6njp13h1uVHt6BYBY5vZRS_ISQ/s960/image_2026-08-19_15-10-10.png

រយៈពេលចុងក្រោយនេះ ស៊ូ ស៊ីរីកា បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍តាមរយៈសកម្មភាពវីដេអូកំប្លែងៗ រួមទាំងការឡើងឆាកតន្រ្តីមួយចំនួន និងការច្រៀងបទ « Why not Me» ឡើងវិញជាមួយនឹងឈុតប្រពៃណីខ្មែរ។ នៅថ្ងៃទី១៩ ខែសីហា ស៊ូ ស៊ីរីកា ស្រាប់តែធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ក្រោយពីបង្ហោះសំណេរមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibKdoNTRygKf2QYtaEFL1KBQgkctpnY-vBwjAzAHbhnMUmUyO7pT_6d1CniMKX8xqRzPMfhtQA4rfzdU29l4i_KoKJx93Nz9zs29gqIyljSj5cEZF7DWDag4is6G9Ux0bM4Ybc2b04nWHcLgsGUPg664t5uuI633Tlybne3NwcJGd41RXWA1TSOuz2hSU/s2048/image_2026-08-19_15-10-09.png

ស៊ីរីកា បានបង្ហោះថា «ជីវិតលើលោកនេះគ្មានអ្នកណាល្អ Perfect គ្រប់ដប់ មិនធ្លាប់ខុសទេ ហើយវាក៏អាស្រ័យទៅលើផលបុណ្យផលកម្មរៀងៗខ្លួន ចឹងកុំសូវសើចចំអកគេពេលគេមានបញ្ហាអីមួយរបស់អ្នកដទៃពេក គ្រប់យ៉ាងមិនថាខុសរឺត្រូវទេ វាតែងតែមានហេតុនិងផល បាបនិងបុណ្យរបស់រឿងនីមួយៗទៅតាមកម្លាំងបុណ្យនិងកម្ម»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDhYZxKH9AwyRslDmLp-wFvc16hLIXrgaZ0gfGPROk5hKSGWw0VIMQn611ZfteBWDQKhVG3VDYe9Mc4Eynu1DRjOMTOxph_CbZWHhq7Q3PXIemmApLPNcPBkoI_la5w8g28l1GBNhGOT0GpC3JKqfq0wrabVYEIHKzJgDjn35yX7I7zCcUgWD47fI1dmw/s2048/image_2026-08-19_15-10-05.png

តារាចម្រៀងរូបនេះបន្តទៀតថា «រឿងរ៉ាវទាំងអស់របស់មនុស្សលោកគ្មានអ្នកណាដឹងទេថានឹងជួបអ្វីខ្លះ ម្តងយើងជួបម្តងគេជួប តែក៏មិនមែនសុខៗដែរវាតែងតែមានហេតុនិងផលជានិច្ច អ៊ីចឹងកុំសើចយំគេអីក្រែងបានជួបខ្លួនឯងនឹងយល់ពីអារម្មណ៍នោះច្បាស់រក្សាផ្លូវចិត្តឱ្យល្អណាគ្រប់គ្នា»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjFYchuLlfWE9DP3eJ-FOIG0PeJnK1ZWkwVRKJGhhqtE4ZB5wrpOVU-xvYzLcs2tTH_1tgaS3Ctvh_-7_mPTWF3MDvkJZy2Wo9M1J4LA37lxmsK8r4THlPe5Su9NXGet_uwrNztcQjpAXIEsboWzwc_O-w67ffoGabCHCPeIsVUwPJScHsOVZn7OXoX5M/s2048/image_2026-08-19_15-10-04.png

គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ន ស៊ូ ស៊ីរីកា ស្ថិតនៅក្នុងក្រុមហ៊ុនតន្រ្តី TM records បន្ទាប់ពីចាកចេញពីផលិតកម្មថោន។ នៅក្នុងផលិតកម្មចាស់ ស៊ូ ស៊ីរីកា បានសាងប្រជាប្រិយភាពតាមរយៈបទចម្រៀងថ្មីៗនេះជាច្រើនដូចជា « ទៅយូរពេកហើយ » «ទាសករស្នេហ៍» «ស្រលាញ់បងលើសហើយ» «មនុស្សអាត្មានិយម» និង បទ «គ្មានអ្នកណាចាប់អារម្មណ៍ខ្ញុំទេ» ជាដើម៕