និយាយបង្ខូចកម្ពុជាប្រាប់អន្តរជាតិមិនអស់ចិត្ត ឥឡូវថៃបង្ខូចអន្តរជាតិតែម្ដង! ក្រោយអស់លេសដោះសារមិនដឹងរកអ្វីមកការពារខ្លួន និងបិទបាំងទង្វើឈ្លានពានរបស់ខ្លួនបាន ប្រទេសថៃបានវាយបកចំៗទៅលើរបាយការណ៍របស់លោក Tom Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិថា៖ មិនមានភាពអព្យាក្រឹត និងពឹងផ្អែកលើប្រភពព័ត៌មានដែលអាចផ្ទៀងផ្ទាត់បានឡើយ។ ទង្វើនេះត្រូវបានភាគីកម្ពុជាចាត់ទុកថាជាការប៉ុនប៉ងបំបិទមាត់ និងបំផ្លា.ញភាពឯករាជ្យរបស់យន្តការ UN ជំនួសឱ្យការទទួលខុសត្រូវលើការពិតនៃវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរដែលកើតឡើងដោយសារសង្គ្រាមព្រំដែន!

យោងតាមការចុះផ្សាយរបស់សារព័តមានថៃ Khaosod ក្រសួងការបរទេសថៃតាមរយៈរដ្ឋមន្រ្តី ស៊ីហាសាក់ ភួងកេតកែវ បានធ្វើការបដិសេធដាច់ខាតចំពោះការលើកឡើងរបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទាក់ទងនឹងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ជាពិសេសគឺការអះអាងថាថៃបានរំលោ.ភបំពានទឹកដី និងប្លន់ផ្ទះសម្បែងរបស់ប្រជាជនខ្មែរ ខណៈដែលថៃព្យាយាមទទូចថា ខ្លួនមិនបានផ្ដួចផ្ដើមជម្លោះនេះឡើងមកឡើយ។ បន្ថែមលើនេះ ប្រទេសថៃបានសម្តែងប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះរបាយការណ៍នេះ ដោយបានចោទប្រកាន់ថា លោកមិនមានភាពអព្យាក្រឹត និងពឹងផ្អែកតែទៅលើប្រភពព័ត៌មានដែលខ្វះការផ្ទៀងផ្ទាត់។
.jpg)
ទោះជាយ៉ាងណា ភាគីកម្ពុជាបានចាត់ទុកទង្វើរបស់រដ្ឋាភិបាលទីក្រុងបាងកកថា ជាការប៉ុនប៉ងលាក់បាំងការពិត និងព្យាយាមបង្ខិតបង្ខំ ឬបំបិទមាត់ឯករាជ្យភាពរបស់យន្តការអង្គការសហប្រជាជាតិ ជាងការឆ្លើយតបទៅនឹងការពិតជាក់ស្តែងអំពីវិបត្តិមនុស្សធម៌ដ៏ធំធេងដែលបានកើតឡើងដោយសារទង្វើរំលោភបំពានរបស់ទាហានថៃ។ រូបភាពភស្តុតាងដែលត្រូវបានបង្ហាញរួមមាន ទិដ្ឋភាពជាក់ស្តែងនៃការបំផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធពីការឈ្លានពានរបស់ទាហានថៃ ព្រមទាំងរូបភាពដ៏ក្តុកក្តួលរបស់ប្រជាពលរដ្ឋខ្មែរដែលត្រូវរងគ្រោះសឹកសង្គ្រាមបាត់បង់ទីលំនៅ និងរស់នៅក្រោយរបងលួសបន្លា។

ភស្តុតាង និងទិដ្ឋភាពផ្ទាល់ដីទាំងនេះ ស្របគ្នាទាំងស្រុងទៅនឹងអ្វីដែលមន្ត្រីជាន់ខ្ពស់ UN លោក Tom Andrews បានចុះពិនិត្យឃើញនឹងភ្នែក និងបានបញ្ជាក់ថា លោកមានការរន្ធត់ចិត្តជាខ្លាំងនៅពេលដែលបានឮសម្រែកយំទាមទារយុត្តិធម៌របស់ជនភៀសសឹកកម្ពុជា ដែលមិនអាចត្រឡប់ទៅរស់នៅផ្ទះសម្បែងវិញបាន ដោយសារតែការគំរាមកំហែង និងការគ្រប់គ្រងដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ។
.jpg)
ការបើកឆាកវាយប្រហារផ្នែកការទូតរបស់រដ្ឋាភិបាលថៃទៅលើមន្ត្រីអង្គការសហប្រជាជាតិនៅពេលនេះ មិនអាចជួយបិទបាំងសក្ខីភាព និងភស្តុតាងរស់នៅលើដីបានឡើយ។ របាយការណ៍ដ៏មានឯករាជ្យ និងសុក្រឹតភាពរបស់ UN ដែលឈរលើមូលដ្ឋាននៃការចុះអង្កេតផ្ទាល់ គឺជាកញ្ចក់ឆ្លុះបញ្ចាំងការពិតដ៏មានឥទ្ធិពល ក្នុងការលាតត្រដាងទង្វើឈ្លានពាន និងទាមទារភាពយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋខ្មែររងគ្រោះនៅតាមព្រំដែន ដោយមិនអនុញ្ញាតឱ្យភាគីបង្កជម្លោះអាចប្រើប្រាស់លេសនយោបាយដើម្បីគេចវេសពីការទទួលខុសត្រូវចំពោះមុខច្បាប់អន្តរជាតិបានឡើយ៕









