Home តារាជាតិ ថេណា និយាយផាំងៗទៅកាន់ Admin ជីងចក់ ក្រោយបោះពាក្យសម្តីធ្វើឱ្យមហាជនយល់ច្រឡំ

ថេណា និយាយផាំងៗទៅកាន់ Admin ជីងចក់ ក្រោយបោះពាក្យសម្តីធ្វើឱ្យមហាជនយល់ច្រឡំ

88
0

តារាចម្រៀង ថេណា​ បានបោះសម្តីពេញៗមាត់ចិត្តទៅកាន់ Admin ជីងចក់ ក្រោយពីអ្នកអធិប្បាយកីឡាបាល់ទាត់រូបនេះនិយាយមិនពិតពីគីឡូរបស់ខ្លួននិងថែមទាំងនិយាយថាលលោកដូចជាមនុស្សជក់ថ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdnpjELQnl7UCe9UkBI4-fiMXewMCHS7legA0pG1M2yGi95wqIUsgt54f0YqxUr48zjCjTIAHnIgJj6pIFcQYILRAF_eYO5amWnyfkRu_akMrSq6X08avGAxZRbdj0aTmyx7c4g_s1hOgvpifpxsuNSwV-dHLmnwlOPvVHiPQMD-Pg5wbhyHaXgd7Qj4w/s2048/image_2026-07-31_10-16-36.png
តាមរយៈវីដេអូមួយដែលមានការចែកចាយនៅថ្ងៃទី៣០ ខែកក្កដា Admin ជីងចក់ បាននិយាយដាក់ ថេណា ថាមិនសង្ហានោះទេសាច់ដុំដូចកញ្ចាញ់ចេក ដោយបង្ហាញថាតារាចម្រៀងរូបនេះមានទម្ងន់ត្រឹមតែ៤៧គីឡូក្រាមប៉ុណ្ណោះ។ អ្នកនិយាយបាល់ទាត់រូបនេះថែមទាំងលើកឡើងថាមនុស្សប្រុសគីឡូ៤៧គឺស្គមពេក គ្មានសាច់គ្មានឈាមប្រៀបដូចជាមនុស្សជក់ថ្នាំ ហើយលោកក៏បានផ្តាំផ្ញើឱ្យ ថេណា ហូបឱ្យច្រើនប្រឹងគេងនិងញុំាអីផ្អែមៗដើម្បីឱ្យគីឡូឡើងដោយដឹងថា ថេណា ពុំសូវគេងនោះទេពេលយប់ឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhId6BHujmbGLMiaicghgibJZIAyWSWNd4slAbGua7LxEa4Je3kwOmh6aTAY0J4g5GAGDbwxiW5fEa_gL-3FNY3ifTeyYmT6JPziblCM4dAX55T-VbC7UxxsY-zqbivrugQszK5imMRuhyHPJhBr4kpU2niBKLIkYuMD3WfmySaNGlgeSrtzNm-wKDJv60/s1751/image_2026-07-31_10-16-28.png

វីដេអូនេះត្រូវបានតារាចម្រៀង ថេណា ចែករំលែកនៅលើបណ្តាញសង្គមដោយភ្ជាប់មកជាមួយនឹងសម្តីមុតស្រួចវិញថា «ដល់​ម៉ោង​លេបថ្នាំ​ហើយ​ Choeun Chorkចេះ​តែ​ឡប់​ចឹង​អ្នក​មិន​ដឹង​គេ​យល់​ច្រឡំ​មាន​មនុស្ស​ច្រើន​ណាស់ ​ចង់​ដឹង​ពី​កម្ពស់​និង​គីឡូ​ Zin ខ្ញុំ​ថ្ងៃ​នេះ​ប្រាប់​ឱ្យ​ដឹង​កុំឱ្យ​ឆ្ងល់​ទៀត​ កំពស់​ 1.75 គីឡូ​ 63»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhejo7CKY_3G50IODE2vvzseOLletDCusoK3STw5oxoh9LEj8aHtO1NrML4yjl0GhheXGlxt-wL4q8pAzzxF-zoOBUFr3dOxvhuwttM5BEhgPv_o4WyBfgeuR7hzpooYsTLIkiCyTO18SNkjpk9zYTT-Ovpw7rQ09LIf3JvmV3Ynnz9xxzcHDzVR2cT4HM/s779/image_2026-07-31_10-16-27%20(2).png

ការលើកឡើងរបស់ Admin ជីងចក់ និង ថេណា​ បានទាក់ទាញការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់ពីអ្នកលេងអ៊ីនធឺណិត។

គណនីមួយបានលើកឡើងថា «លេងគេរឿងជក់ថ្នាំ ដល់គេជេរឡប់វិញមានអីខុស លេងបន្លំមែន មែនបន្លំលេង ចាស់ភ្លើគេលេងវិញបែបchill chill ចឹង», «បើអ្នកអត់ជក់មុខដូចពូចក់សុខចិត្តយកអ្នកជក់វិញ»។ មតិខ្លះទៀតបានរិះគន់តារាចម្រៀងរូបនេះចំពោះពាក្យសម្តីមិនសមរម្យ។ គណនីមួយបានបញ្ចេញមតិថា «យាយមកគ្មានសីលធម៌មិនស្គាល់ចាស់ក្មេងសោះ៕