រយៈពេលថ្មីៗនេះវីដេអូកំប្លែងដែលបង្ហោះនៅលើបណ្តាញសង្គមអ្នកគាំទ្រកត់សម្គាល់ឃើញថា ប៉ីប៉ី ឌី មិនបានបង្ហាញមុខនៅក្នុងឃ្លីបនោះទេ។ ផ្ទុយទៅវិញ ប៉ីប៉ី ឌី បែរជាបង្ហោះសំណេរមួយដែលបង្ហាញថារូបលោកកំពុងតែទន់ជ្រាយនិងចង់បានខ្លួនឯងកាលពីមុនត្រឡប់មកវិញ។

ប្រិយមិត្តមួយចំនួនបានដឹងមកហើយថាចុងក្រោយនេះ ប៉ីប៉ី ឌី មានរឿងរកាំរកូសច្រើនទាំងមិត្តភាព រូបភាពសាធារណៈរងផលប៉ះពាល់មួយចំនួនក្រោយពីមានរឿងចម្រូងចម្រាសជាមួយអាជី និងសកម្មភាពផ្សេងៗទៀត។ លើសពីនេះទៅទៀត ប៉ុន្មានវីដេអូចុងក្រោយនេះដែលបង្ហោះនៅលើផេករបស់ ប៉ីប៉ី ឌី ទស្សនិកជនបានកត់សម្គាល់ឃើញថាបាត់មុខ ប៉ីប៉ី ឌី ខណៈអ្នកគាំទ្រឃើញតែ ម៉ែសេះ។

ទន្ទឹមនឹងបាត់មុខរបស់ ប៉ីប៉ី ឌី គេបានឃើញថាអ្នកជំនួញរូបនេះបានបង្ហោះសារដោយបង្ហាញថារូបលោកកំពុងតែទន់ជ្រោយ។ សារនោះត្រូវបានចែករំលែកនៅលើគណនីផ្ទាល់ខ្លួនដោតមានន័យថា « Peypeydyពីមុនមិនមែនទន់ជ្រាយចឹងទេឆាប់ភ្ញាក់ឡើង ត្រឡប់ជាPeypeydy ដូចពីមុន»។

គួរបញ្ជាក់ផងដែរថា ទោះបីជាបាត់មុខពីសកម្មភាពក្នុងការថតវីដេអូខ្លីៗក្តីប៉ុន្តែអ្នកគាំទ្របានឃើញពីការបង្ហោះរបស់ ប៉ីប៉ី ឌី ដោយបង្ហើបពីគម្រោងថ្មីក្នុងការផលិតជាខ្សែភាពយន្តភ័យរន្ធត់ ខណៈភាពយន្តខ្នាតធំវគ្គ២របស់លោកមានចំណងជើងថា «ភូមិគ្រិះអាគម» កំពុងតែផលិតយ៉ាងសម្រិតសម្រាំង។ លើសពីនេះទៅទៀត ក្រៅពីរកាំរកូសជាមួយនឹងមិត្តភាពប៉ុន្តែ ប៉ីប៉ី ឌី ក៏បានស្តារទំនាក់ទំនងមិត្តភាពឡើងវិញជាមួយនឹង ម៉ៃកូ និងម្ចាស់ប្រ៊េនមួយរូប បន្ទាប់ពីមើលមុខគ្នាមិនចំអស់រយៈពេល៣ឆ្នាំ៕









