ករណីថ្មីតែជនជាតិថៃដដែល! ទោះបីជាមានការព្រ.មាន និងរឹតបន្តឹងសន្តិសុខខ្លាំងៗពីសំណាក់អន្តរជាតិយ៉ាងណាក៏ដោយ ក៏រឿងអាស្រូ.វគ្រឿងញៀ.នឆ្លងដែនចេញពីទឹកដីថៃ នៅតែបន្តផ្ទុះឡើងឥតឈប់ឈរ ហើយឥឡូវនេះ ឧក្រិដ្ឋជនបានប្រើប្រាស់ល្បិ.ចកលកាន់តែជឿនលឿន ដោយហ៊ានលួ.ចលាក់បង្កប់គ្រឿងញៀ.នប្រភេទម៉ាទឹកកកយ៉ាងច្រើនសន្ធឹកសន្ធាប់នៅក្នុងកញ្ចប់កាហ្វេ រួចញាត់ណែនក្នុងវ៉ាលីធ្វើដំណើរ ក្នុងបំណងនាំចូលទៅដុតបំផ្លាញយុវជនជប៉ុន ប៉ុន្តែចុងក្រោយត្រូវអស់លក្ខណ៍ ជាប់ខ្នោះដៃអាជ្ញាធរគយទាំងអាម៉ាស់បំផុត!
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod English អាជ្ញាធរជប៉ុនបានឃាត់ខ្លួនស្ត្រីជនជាតិថៃអាយុ ២៨ ឆ្នាំម្នាក់ ឈ្មោះ Juthathip Thongnoi នៅឯព្រលានយន្តហោះ Fukuoka ក្រោយមន្ត្រីគយបានឆែកឆេរអីវ៉ាន់ ហើយរកឃើញគ្រឿងញៀនប្រភេទម៉ាទឹកកក (Crystal Methamphetamine) លាក់ក្នុងកញ្ចប់កាហ្វេនៅក្នុងវ៉ាលី។ ស្ត្រីរូបនេះ រួមជាមួយមិត្តប្រុស និងមិត្តភក្តិម្នាក់ទៀត បានធ្វើដំណើរតាមជើងហោះហើររបស់ Thai AirAsia ចាកចេញពីព្រលានយន្តហោះ Don Mueang ទីក្រុងបាងកក។ ពួកគេធ្វើការជាអ្នកទទួលដឹកជញ្ជូនអីវ៉ាន់ និងក្បាលដី (Couriers) ពីប្រទេសថៃ យកទៅឱ្យអតិថិជនជនជាតិថៃដែលរស់នៅក្នុងប្រទេសជប៉ុន ខណៈក្រុមគ្រួសាររបស់នាងបានអំពាវនាវយ៉ាងទទូចសុំឱ្យប៉ូលិសថៃជួយស៊ើបអង្កេត ព្រោះជឿថានាងត្រូវបានបណ្ដាញជួញដូរគ្រឿងញៀនអន្តរជាតិបោកប្រាស់។
ទោះជាយ៉ាងណា ករណីចាប់ខ្លួនដ៏ធំមួយនេះបានក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងពីវិបត្តិរឿងអាស្រូវគ្រឿងញៀននៅលើទឹកដីថៃ ដែលបច្ចុប្បន្នបានរីករាលដាល និងបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់បណ្តាប្រទេសជិតខាង និងអន្តរជាតិ។ ដោយសារតែចរន្តនៃការលួចលាក់ដឹកជញ្ជូន និងជួញដូរគ្រឿងញៀនឆ្លងដែនចេញពីប្រទេសថៃមានការកើនឡើង ធ្វើឱ្យប្រទេសជាច្រើន រួមទាំងជប៉ុនផងដែរ សម្រេចដាក់ការរឹតបន្តឹងសន្តិសុខ និងបង្កیںការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុតទៅលើរាល់ទំនិញ ក្បាលដីផ្ញើ និងអ្នកដំណើរដែលធ្វើដំណើរមកពីប្រទេសថៃ។ វិធានការដុតដៃដុតជើងរបស់អន្តរជាតិនេះ ធ្វើឡើងដើម្បីទប់ស្កាត់ការជ្រៀតចូលនៃសារធាតុញៀនខុសច្បាប់ និងដើម្បីការពារសន្តិសុខផ្ទៃក្នុងរបស់ប្រទេសពួកគេ។
ជារួមមក ករណីស្ត្រីថៃត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះជប៉ុនដោយសារការលាក់គ្រឿងញៀនក្នុងវ៉ាលីនេះ គឺជាសារដាស់តឿនមួយដ៏មានឥទ្ធិពលសម្រាប់អ្នកទទួលដឹកជញ្ជូនអីវ៉ាន់ទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះមុខទំនិញដែលខ្លួនមិនបានដឹងប្រភពច្បាស់លាស់។ លើសពីនេះ វាក៏ជាសម្ពាធការទូត និងសន្តិសុខដ៏ធំមួយសម្រាប់រដ្ឋាភិបាលថៃ ក្នុងការបង្កើនការបោសសម្អាត និងទប់ស្កាត់បទល្មើសគ្រឿងញៀនចេញពីផ្ទៃក្នុងប្រទេសរបស់ខ្លួន ដើម្បីស្តារទំនុកចិត្ត និងបញ្ចៀសការរឹតបន្តឹងខ្លាំងៗពីសំណាក់បណ្តាប្រទេសនានានៅលើឆាកអន្តរជាតិ៕










