Home តារាជាតិ ទោះ ជី ដេវីត ចុចឈ្មោះចំ ជា សុជាតិ មិនឆ្លើយតបដោយបង្ហាញសកម្មភាពផ្សេងវិញ

ទោះ ជី ដេវីត ចុចឈ្មោះចំ ជា សុជាតិ មិនឆ្លើយតបដោយបង្ហាញសកម្មភាពផ្សេងវិញ

91
0

ចិត្តជាកូនប្រុសមិនខ្លាចនឹងប្រឈមមុខតទល់តារាចម្រៀង ជី ដេវីត បានចុចឈ្មោះចំៗទៅកាន់តារាចម្រៀង ជា សុជាតិ អមដោយសម្តីឈឺៗជាច្រើន។ ទោះយ៉ាងណា ទោះបីជាមានការចុចឈ្មោះចំក្តីងាកទៅកាន់សមាជិក«ក្មេងខ្មែរ»រូបនេះពុំបានតបតវិញឡើយផ្ទុយទៅវិញលោកបានបង្ហាញសកម្មភាពផ្សេងៗរួមទាំងបង្ហោះបទអតីតកូនក្រុមរបស់លោក។ នេះនាំឱ្យមានអ្នកខ្លះចោទប្រកាន់ថា ជា សុជាតិ ទាក់ទាញការចាប់អារម្មណ៍ដើម្បីប្រម៉ូតបទថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3bz__nsnkWSt1bvSPdl1o9UbdbkyxtPSEsg5WpxhSUPfQFwVY-ZsmaF0VZsmtHWHIRbN38ixR0QRbbHtihVk-CVfiSFx5ijzG0jhWUETrzvw9RNyzi5f-D6yBtSZ9B0XnbWP1uCroZkgQT4HCUglcWMvjrGrSd7rlfQSadOxUf51N_EtnDoKiZyPbHMw/s2048/image_2026-06-30_08-44-10.png

មុនពេលផ្ទុះភាពចម្រូងចម្រាសតារាចម្រៀង ជា សុជាតិ ធ្លាប់បានពន្យល់ទៅកាន់អ្នកគាំទ្រពីមូលហេតុដែលលោកកម្រចេញបទឬធ្វើបទចម្រៀងយូរៗ ដោយសារតែមុននឹងចេញនៅលើទីផ្សារលោកស្តាប់មិនក្រោម១០០ដងនោះទេ។ នេះមានន័យថាលោកផ្តោតលើគុណភាពជាងបរិមាណ។ តារាចម្រៀងរូបនេះក៏បានបង្ហាញថាការងារសិល្បៈមិនដូចមនុស្សមួយចំនួនគិតថាសំណាងជាការងារសប្បាយៗនោះទេ ការងារអ្វីក៏មានទុក្ខដូចគ្នា។ ក្រោយមកមិនយូរប៉ុន្មាន ជា សុជាតិ បានបង្ហោះសំណេរមួយដែលជំរុញឱ្យមានរឿងចម្រូងចម្រាសជាមួយនឹង ជី ដេវីត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv03n36ACS5FKmFlR81RThX6e3donkYFxxwDFep8GmAIraqvXkryUYIpsCbePmVuY_Bm7Yz0x7J0E0vpm5bnZhmGrd5d9HfFF65xOX52dsLjBRg69__luDlc5oPCBvU25wN49RiPvHYYbPkvjda-sHl6BbHfvS9c9wrY6YsGbzlqdSgW7cpcXnC74se5A/s2048/image_2026-06-30_08-44-05.png

បន្ទាប់ពី ជា សុជាតិ បង្ហោះសារថាដីមួយប្លង់បានឡាន១០ មិនស៊ីពែប្រពន្ធយកមកព្យែរគេមក ជី ដេវីត បានបញ្ជាក់ពីសំណេររបស់ខ្លួនមិនសំដៅលើអ្នកណានោះទេគ្រាន់តែនិយាយចោលប៉ុន្តែមានអ្នករើសដាក់ខ្លួន។ លើសពីនេះទៅទៀត ជី ដេវីត គឺបាន Mention ចំៗទៅកាន់ ជា សុជាតិ ដើម្បីកុំឱ្យអ្នកមួយចំនួនគិតថាខ្លួនជាអ្នកបង្ករឿងមុន។ ទោះបីជាមានការចុចឈ្មោះចំៗក្តីប៉ុន្តែតារាចម្រៀង ជា សុជាតិ ពុំបានឆ្លើយតបអ្វីនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJw88Z0bTejRg8idOnnIl3nP3FsShXLC1R6v1W2lFbtg7Frj1fKopn29G_fqlg3JoxKS5PlTsI4YtjPIFIc_5vDqveUWdaonvgSGuhd6wo1qwCGh-AQjgDC1ACU6y2Yb-wqzCJ5Kw4Aa4QvzSirohL15wQ8TZja0D6rNky3wkAFN8Ka9fMD9QhpydzyE0/s960/image_2026-06-30_08-44-07.png

នៅលើផេកផ្លូវការរបស់លោកគឺបានបង្ហោះសកម្មភាពជាច្រើនទាំងការផលិតបទថ្មីជាមួយនឹងសិល្បករជើងចាស់ សកម្មភាពជាមួយកូន ជាពិសេសគឺបានបង្ហើបបទថ្មីរបស់អ្នកចម្រៀងថ្មីដែលជាកូនក្រុមរបស់លោកក្នុងពេលលោកជាគ្រូបង្វឹក។ នៅលើគណនីផ្ទាល់ខ្លួនវិញគិតត្រឹមរសៀលថ្ងៃទី២ ខែកក្កដា លោកពុំបានបង្ហោះអ្វីថ្មីទៀតនោះទេចាប់តាំងពីបង្ហោះសំណេរចម្រូងចម្រាសនោះមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhGTZwHN6_Parx6rKInO-0Iqoq13W1sZ9ZuWCkI3UdjofPFYCBKjVAVNxy3MVEFoL5xKGE_u4w4rpFG4NyAo_5_Pfd6BmF1KoGlfaGylBx24xiNbtgas_uja6YHLBmS6D78TeSNyvObzpUzFvPkyJqmlfRs8x-6oRgiTPMSr_16Uf-f-Ch7QQko_6coVk/s2048/image_2026-06-30_08-44-04.png

ភាពស្ងៀមស្ងាត់មិនតបតរបស់ ជា សុជាតិ បាននាំឱ្យអ្នកគាំទ្រមួយចំនួនរបស់តារាចម្រៀង ជី ដេវីត បានផ្លែផ្កាឌឺដងនិងចោទប្រកាន់លោកថា បង្ករឿងហេតុធ្វើខ្លួនស្ងៀមស្ងាត់មិនតបត ទាក់ទាញចំណាប់អារម្មណ៍មហាជនដើម្បីចេញបទថ្មី ខណៈអ្នកខ្លះចាំមើល សុជាតិ លក់ដីទិញឡាន ជាដើម។ ជុំវិញការចោទប្រកាន់និងការឌឺដងពីអ្នកគាំទ្រម្ខាងទៀត ជា សុជាតិ ពុំបានចេញមកឆ្លើយតបឬបកស្រាយអ្វីឡើយ៕