Home ព័ត៌មានអន្តរជាតិ អ្នកគាំទ្រកូរ៉េខាងត្បូងលើកបដាកាន់ទុក្ខ និងស្រែកបណ្តេញក្រុមជម្រើសជាតិ ក្រោយធ្លាក់ចេញពី World Cup

អ្នកគាំទ្រកូរ៉េខាងត្បូងលើកបដាកាន់ទុក្ខ និងស្រែកបណ្តេញក្រុមជម្រើសជាតិ ក្រោយធ្លាក់ចេញពី World Cup

81
0

ចិត្តដាច់ពេកហើយ! ជំនួសឱ្យផ្កាកុលាប និងការទះដៃអបអរសាទរ ការវិលត្រឡប់មកដល់មាតុភូមិវិញរបស់ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង បរិយាកាសនៅឯព្រលានយន្តហោះអន្តរជាតិអ៊ីនឈុន បានប្រែជាមានភាពតានតឹងខ្លាំង រហូតដល់ថ្នាក់កងកម្លាំងនគរបាលជាង ១៦០ នាក់ ត្រូវបានពង្រាយជាបន្ទាន់បង្កើតជារបងមនុស្ស ដើម្បីការពារសុវត្ថិភាពជូនកីឡាករពីការយារយី និងការវា.យប្រហារពីសំណាក់ក្រុមអ្នកគាំទ្រជ្រុលនិយម ដែលខឹ.ងសម្បារនឹងរាជ័យយ៉ាងអាម៉ាស់នៅក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9BgmHzeVgDaJpi_0ONdPKiSj5ows0e3uwOTBmHBaeImAwYH8fsVSGuTf3gN3r7wnWriflLMDewEL71-MKXIVK5xUyy6xphLClagrSMtHQw36u2dhAtmI46_5h6qmAY7Ett26QTIUm3_vLMjcRiy_CTe45WzPgJeAPyQM2lCnWiEyvnDzz4a-mNJccg0U/s1280/photo_2026-07-01_14-05-36.jpg

ការធ្លាក់ត្រឹមវគ្គចែកពូលក្រោមស្នាដៃក្រុមម៉ិកស៊ិក និងអាហ្វ្រិកខាងត្បូង បានធ្វើឱ្យមហាជនកូរ៉េខាងត្បូងមិនអាចទទួលយកបានឡើយ។ ក្រុមអ្នកគាំទ្ររាប់រយនាក់បានមកចូលចតរង់ចាំនៅព្រលានយន្តហោះតាំងពីម៉ោង ៤ ព្រឹក ប៉ុន្តែមិនមែនមកដើម្បីទទួលស្វាគមន៍នោះទេ គឺមកដើម្បីស្រែកហោកញ្ជ្រៀវ ជេរប្រមាថ និងស្រែកទាមទារឱ្យគ្រូបង្វឹកលោក Hong Myung-bo ចុះចេញពីតំណែងជាបន្ទាន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN41KUWzZaKOiJWHWqCaqdf96KkzTHFDsKctd7m8SBfRKCzxn9rMtOlEhAGOa7StQgQ4TxdoIcfTexUWVbKfWcYo0M_MKhm6jpOsOOu-7U2i6k3bZF-7gHi4usTlBu06fBQhEMOedUUos5Nj0kYPQQdR-chERbo8wkXhagpx5glrj4RQLk58XHaw03CdQ/s640/photo_2026-07-01_14-05-36%20(2).jpg
ទិដ្ឋភាពដ៏រន្ធត់បំផុតនោះគឺ ក្រុមបាតុករបានលើកបដាខ្មៅធំៗដែលមានខ្លឹមសារថា «បាល់ទាត់កូរ៉េបានស្លាប់ហើយ» ព្រមទាំងមានការបង្ហាញនិមិត្តសញ្ញាកាន់ទុក្ខ និងផ្កាពិធីបុណ្យសពដែលប្រើប្រាស់ឡូហ្គោរបស់សហព័ន្ធកីឡាបាល់ទាត់កូរ៉េខាងត្បូង (KFA) ទៀតផង ដែលនេះជាការវាយប្រហារផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរមកលើកីឡាករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtFrnts5gZZXVgdJNDakULJV7TUHoBnDA2RbAIdt2hiMgKtSQVEORxQdpjOTp1Rx7mNiOuuPae_mLgSE8Dyz8gfIuaGfGlMKVDrIZ013N_7XqtyUcnvB5UuzxgiCtVqEyaIxiDsL9ANIeRU9MPF-AQjxiSqMeFDpp74Cp9-DPtEuSg8k8za80BqdtK418/s976/photo_2026-07-01_14-05-36%20(4).jpg

ព្រឹត្តិការណ៍ដ៏ចម្រូងចម្រាស់នេះ បានបង្ខំឱ្យអាជ្ញាធរសម្រេចចិត្តលុបចោលពិធីសន្និសីទកាសែត និងពិធីទទួលស្វាគមន៍ផ្លូវការនៅព្រលានយន្តហោះជាលើកដំបូងបំផុតគិតចាប់តាំងពីឆ្នាំ២០០២ មក ដើម្បីជៀសវាងការប៉ះទង្គិចគ្នាដោយហិង្សា។ ខណៈដែលប្រធានក្រុម Son Heung-min បានត្រឹមឈរឱនក្បាលសុំទោសប្រជាជាតិទាំងទឹកមុខក្រៀមក្រំ យុទ្ធនាការលើបណ្តាញសង្គមក៏បានផ្ទុះឡើងយ៉ាងខ្លាំងក្លា ដោយមតិខ្លះរិះគន់ថាទង្វើអ្នកគាំទ្រនៅព្រលានយន្តហោះគឺហួសហេតុពេក ខណៈមតិភាគច្រើនយល់ថាវាជាលទ្ធផលសមស្របដែលសហព័ន្ធបាល់ទាត់ត្រូវទទួល ព្រោះតែការដឹកនាំដ៏ទន់ខ្សោយដែលធ្វើឱ្យខូចកេរ្តិ៍ឈ្មោះវិស័យកីឡាជាតិលើឆាកអន្តរជាតិ៕