Home ព័ត៌មានអន្តរជាតិ ភាគខាងត្បូងថៃឡើងកម្ដៅខ្លាំង! មានមតិខ្លះភ្ជាប់ទៅនឹងផលកម្មប្រវត្តិសាស្ត្រ ខណៈក្រុមផ្តាច់ខ្លួនបំផ្ទុះគ្រាប់បែ.ក និងដុតបំផ្លា.ញស្ថានីយប្រេង

ភាគខាងត្បូងថៃឡើងកម្ដៅខ្លាំង! មានមតិខ្លះភ្ជាប់ទៅនឹងផលកម្មប្រវត្តិសាស្ត្រ ខណៈក្រុមផ្តាច់ខ្លួនបំផ្ទុះគ្រាប់បែ.ក និងដុតបំផ្លា.ញស្ថានីយប្រេង

95
0

ស្ថានការណ៍សន្តិសុខនៅភាគខាងត្បូងប្រទេសថៃ កំពុងតែធ្លាក់ដុនដាប និងឡើងកម្ដៅយ៉ាងខ្លាំង ក្រោយពេលក្រុមផ្តាច់ខ្លួនបំបែកទឹកដីបានបើកការវាយប្រ.ហារជាបន្តបន្ទាប់។ ហេតុការណ៍ចុងក្រោយបង្អស់ គឺការបំផ្ទុះគ្រាប់បែ.កយ៉ាងរន្ធត់នៅស្រុកតាកបៃ ខេត្តណារ៉ាធីវ៉ាត បានបណ្តាលឱ្យភ្ញៀវទេសចរជ.នជាតិម៉ាឡេស៊ី ២នាក់ រងរបួស និងធ្វើឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ។ មិនតែប៉ុណ្ណោះ ស្ថានីយប្រេងឥន្ធនៈចំនួន ៣កន្លែងនៅក្នុងខេត្តយ៉ាឡា និងប៉ាតានី ក៏ត្រូវបានដុតបំផ្លា.ញខ្ទេចខ្ទីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinIiVUmIUONqvwTKIoXd7gjKR8E3mHwW9G0Nzid7MaSAV8V8GOfj8pjlV9JNrSu1lhfn98gHfdKWsFFgV5RQtVDUsNMHqbfaganVQ75gBYiFzysrnCvlcoK96NxN3piFbAvq0q1pyWlGjXipWM4IFOq6vp4_yzBWJY_n33amrfatsrJXBX6jrinpfkbPI/s800/photo_2026-06-29_15-20-03%20(2).jpg

ជុំវិញគ្រោះមហន្តរាយ និងការវាយប្រហារមិនចេះចប់មិនចេះហើយនៅតំបន់ភាគខាងត្បូងប្រទេសថៃនេះ បានធ្វើឱ្យមហាជន និងអ្នកតាមដានមួយចំនួន សម្តែងការយល់ឃើញ និងភ្ជាប់ព្រឹត្តិការណ៍នេះទៅនឹងរឿងរ៉ាវ «កម្មពារក្នុងប្រវត្តិសាស្ត្រ»។ ពួកគេបានលើកឡើងថា នេះអាចជាផលវិបាក ឬជាការឆ្លុះបញ្ចាំងពីអំពើឈ្លានពាន និងការបង្កសង្គ្រាមរបស់ថៃមកលើទឹកដីកម្ពុជាកាលពីអតីតកាល ដែលបានបន្សល់ទុកនូវការឈឺចាប់ និងការបាត់បង់យ៉ាងច្រើនដល់ប្រជាជាតិដទៃ ហើយពេលនេះ ប្រទេសថៃខ្លួនឯង ក៏កំពុងតែជួបប្រទះនឹងវិបត្តិអសន្តិសុខ និងការបែកបាក់ផ្ទៃក្នុងមិនអាចដោះស្រាយបានដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicA03Xnys2MfvuUrPwzqwIzQY_WpLiAnQfFXnoigMRli2ukqpLw1GO5TARztP9qGrKQtBs5EwM3jrIdh3-a6wRsi-_x8NzYD5HCxeKjvza4SjzpXbMhW3GcgabcICOC9Tk4CE0xZVEE_B_KLrVO_5p622-aNyh4bveoPCrYwDS6WDT-sBbLEhh-s7OILU/s800/photo_2026-06-29_15-20-03.jpg
ទោះជាយ៉ាងណាក៏ដោយ បើផ្អែកលើទិដ្ឋភាពជាក់ស្តែង អាជ្ញាធរថៃកំពុងតែបង្កើនការរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំងក្លានៅតាមបណ្តាខេត្តជាប់ព្រំដែនប្រទេសម៉ាឡេស៊ី រួមមាន ខេត្តណារ៉ាធីវ៉ាត យ៉ាឡា ប៉ាតានី និងសុងក្លា។ សមត្ថកិច្ចបានបញ្ជាក់ថា គោលបំណងពិតប្រាកដរបស់ក្រុមផ្តាច់ខ្លួន គឺការបង្កើតភាពវឹកវរ ចលាចល ដើម្បីបំផ្លាញទំនុកចិត្តលើវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ប្រទេសថៃទាំងស្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlPXihWfPnfl6N2C6ZtjsiylUnWipWeZF67WEEKadpVb2ovZRAbB3Do16JULeZpsBSA9IykIxGNRo8UueTrh2SbvQaEQSyuMWN6VrnJ0rEUuBsMkPkH69df2a43JqxMEhp3mhgSfK_LOWRT_lEi5UHiYZLifilVn5Qtvgyc9VKzw6zr0p-O8mXnJPywuQ/s1000/photo_2026-06-30_08-23-52.jpg

បច្ចុប្បន្ន តំបន់ភាគខាងត្បូងថៃត្រូវបានចាត់ទុកថា គឺជាតំបន់គ្រោះថ្នាក់ ដែលខ្វះសុវត្ថិភាពសម្រាប់អ្នកដំណើរ។ អាជ្ញាធរបានចេញសេចក្តីណែនាំ ព្រមានដល់ភ្ញៀវទេសចរបរទេសទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ប្រសិនបើមានគម្រោងធ្វើដំណើរឆ្លងកាត់តំបន់នោះ។ វិបត្តិនេះនៅតែជាសញ្ញាសួរមួយដ៏ធំថា តើពេលណាទើបទឹកដីភាគខាងត្បូងថៃអាចរកឃើញពន្លឺសន្តិភាពពិតប្រាកដឡើងវិញ?