ស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់កំពុងឡើងកម្តៅដល់ចំណុចពុះកញ្ជ្រោល! ស្របពេលយន្តហោះចម្បាំង និងនាវាចម្បាំងចិនជាច្រើនគ្រឿងបានធ្វើសកម្មភាពពីលើដែនអាកាស និងដែនទឹកកោះតៃវ៉ាន់ យោធាតៃវ៉ាន់ក៏បានសម្រេចចិត្តធ្វើសមយុ.ទ្ធ ចំនួន៥ថ្ងៃភ្លាមៗ ដែលនេះជាយុទ្ធសាស្ត្រចុងក្រោយរបស់តៃវ៉ាន់ដើម្បីបង្ហាញទៅចិនថា «កោះមួយនេះមិនមែនងាយស្រួលលេបត្របាក់នោះឡើយ»។
.jpg)
យោធាតៃវ៉ាន់បានចាប់ផ្តើមធ្វើសមយុទ្ធ «ពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធបន្ទាន់» រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីបង្កើនសមត្ថភាពឆ្លើយតបឱ្យបានឆាប់រហ័សក្នុងករណីមានការវាយប្រ.ហារភ្លាមៗពីសំណាក់យោធាចិន។ សមយុទ្ធនេះត្រូវបានរៀបចំឡើងស្របពេលចិនបង្កើនសកម្មភាពយោធាយ៉ាងខ្លាំងក្លានៅជុំវិញកោះតៃវ៉ាន់។

ការធ្វើសមយុទ្ធបានប្រើប្រាស់សម្ភារៈយោធាពិតប្រាកដ និងផ្តោតលើការអនុវត្តជាក់ស្តែង ដូចគ្នានឹងយោធាកំពុងតែស្ថិតក្នុងសមរភូមិ។ រថក្រោះរបស់កងពលតូចថ្មើរជើងលេខ២៦៩ របស់តៃវ៉ាន់ បានបើកល្បាតនៅលើដងផ្លូវសាធារណៈក្នុងទីក្រុងតៅយាន (Taoyuan) ដែលជាទីតាំងអាកាសយានដ្ឋានអន្តរជាតិធំជាងគេ និងជាចំណុចយុទ្ធសាស្ត្រការពារជាតិដ៏សំខាន់ ដើម្បីសាកល្បងល្បឿនការដាក់ពង្រាយកងទ័ព និងឆ្លើយតបស្ថានការណ៍បន្ទាន់។
.jpg)
ស្របពេលតៃវ៉ាន់ចាប់ផ្តើមបើកការសមយុទ្ធ ក្រសួងការពារជាតិតៃវ៉ាន់បានប្រទះឃើញយន្តហោះយោធាចិន ចំនួន ២៣គ្រឿង, នាវាចម្បាំង ៧គ្រឿង និងនាវារបស់រដ្ឋាភិបាលចិន ៥គ្រឿងទៀត ចូលមកក្បែរកោះតៃវ៉ាន់ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមិថុនា ។ បើតាមក្រសួងការពារជាតិតៃវ៉ាន់ គឺចិនតែងតែបញ្ជូនយន្តហោះ នាវាចម្បាំង និងដ្រូន ចូលក្នុងដែនអាកាសរបស់តៃវ៉ាន់ស្ទើរតែរៀងរាល់ថ្ងៃ។
បន្ទាប់ពីបញ្ចប់សមយុទ្ធលើកនេះ តៃវ៉ាន់មានគម្រោងរៀបចំសមយុទ្ធយោធាហានគ័ង (Han Kuang) ប្រចាំឆ្នាំដ៏ធំបំផុតនាខែសីហា ខាងមុខ ដែលនឹងមានរយៈពេល ១០ថ្ងៃ ៩យប់ ដោយមានយោធាចូលរួមរាប់ម៉ឺននាក់ ព្រមទាំងប្រើប្រាស់ប្រព័ន្ធរ៉ុក្កែតទំនើប HIMARS ទើបទទួលបានពីសហរដ្ឋអាមេរិក។.jpg)
សូមបញ្ជាក់ថា ចិននៅតែចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន និងមិនបដិសេធការប្រើប្រាស់កម្លាំងយោធាដើម្បីបង្រួបបង្រួមកោះមួយនេះជាមួយចិនដីគោកឡើងវិញ ខណៈតៃវ៉ាន់បន្តធ្វើសមយុទ្ធយោធាត្រៀមខ្លួនការពារជាតិ៕










