Home ព័ត៌មានអន្តរជាតិ អូស្ត្រាលីរឹតបន្តឹងការយកថ្នាំហឺតថៃម៉ាកសត្វហង្សចូលប្រទេស បន្ទាប់ពីរកឃើញសារធាតុផ្សំខុសប្រក្រតី

អូស្ត្រាលីរឹតបន្តឹងការយកថ្នាំហឺតថៃម៉ាកសត្វហង្សចូលប្រទេស បន្ទាប់ពីរកឃើញសារធាតុផ្សំខុសប្រក្រតី

75
0

ថ្នាំហឺត១ដប ក៏អាចធ្វើឱ្យអ្នកដំណើរខាតបង់ប្រាក់រាប់ពាន់ដុល្លារ ឬឈានដល់ការលុបចោលទិដ្ឋាការ (Visa) ចូលប្រទេសអូស្ត្រាលី! ថ្នាំហឺតថៃ ម៉ាកសត្វហង្ស (Hong Thai) សម្រាប់ជួយបំបាត់អាការៈវិលមុខ និងផ្តល់ភាពស្រស់ស្រាយនោះ ត្រូវបានអូស្ត្រាលីប្រកាសរឹតបន្តឹង និងតម្រូវឱ្យអ្នកដំណើរទាំងអស់ត្រូវតែរាយការណ៍ជាដាច់ខាត ប្រសិនបើយកជាប់ខ្លួន បន្ទាប់ពីអូស្ត្រាលីរកឃើញសារធាតុផ្សំពីរុក្ខជាតិខុសប្រក្រតីដែលបង្កហានិភ័យដល់បរិស្ថាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiizchVTSeS2QylLDEP9uGHYG4_sXPMmeXrpuECsD-xU3i6GHok8Mji-LWV19pLDsehvDSfli5YWp8Sx0pHVCWdS3jfmrgTT9DYSKLozW1l9aLIx16ou0aXpbZkZzBSxaUYqOt1ek5pqgYCpXts74JXTlRBFqu7YUav1EQdeiHgRF-YJboZiphp3odfIKU/s1238/photo_2026-06-24_16-13-57.jpg
កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរសុវត្ថិភាពជីវសាស្ត្រអូស្ត្រាលី (Australian Biosecurity) ស្ថិតក្រោមក្រសួងកសិកម្ម នេសាទ និងព្រៃឈើ បានចេញសេចក្តីព្រមានយ៉ាងតឹងរ៉ឹងដល់អ្នកដំណើរទាំងអស់ដែលយកថ្នាំហឺតថៃ ម៉ាកសត្វហង្ស ត្រូវជូនដំណឹងសិន មុនចូលប្រទេសអូស្ត្រាលី។ ការព្រមានធ្វើឡើងបន្ទាប់ពីមន្ត្រីនៅអាកាសយានដ្ឋាន Cairns (Cairns Airport) រកឃើញសារធាតុផ្សំខុសប្រក្រតីពីរុក្ខជាតិ ចំនួន ៦ប្រភេទ នៅក្នុងដបថ្នាំហឺតថៃប្រភេទនេះ ដែលស្ថិតក្នុងបញ្ជីតាមដាន និងបង្កហានិភ័យដល់បរិស្ថានអូស្ត្រាលី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipKWAqzktHH9X-DLrzmUHAnunEUZcYHVGSDjTPhjDxA2XehnuWciuN-LfH9MT76LIKfW7LiCIDCyFzEy_2tYdbY_7bR-zaPzxj7djl0i3Nt2qYcqibz2s2NzrcNNNaQRlxmeOuqV5F_HTcEyqQxWeYxGXyiHEXZvxTL6Wfz7RtUqjp4YomWEJrfE8JRAU/s765/photo_2026-06-24_16-13-57%20(3).jpg
អូស្ត្រាលីបារម្ភថា ថ្នាំហឺតថៃ (Hong Thai) ដែលមានលក្ខណៈពិសេសជាដបពណ៌បៃតង ត្រូវបានផលិតឡើងពីគ្រឿងផ្សំធម្មជាតិ រួមមាន សំបករុក្ខជាតិ ឫសឈើ និងគ្រាប់រុក្ខជាតិស្ងួត គឺគ្រឿងផ្សំទាំងនេះអាចផ្ទុកសត្វល្អិត មេរោគ ឬសារធាតុបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ី និងផលដំណាំកសិកម្ម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuX3BgeIONpWeWoEXXfjsIgNoFzmn0B1YAu438wkuTd91Tp26ugoeOwECN_oUl8RvlMpSNYFDxQOJpsOtY5rSXhYDomSlxEJu1iKuq-r5x4GdJiPWJyX-UQTL7BZwFJ5rwwsT0BrbXr4LpBgcCZuLaMTC9ilOKSoIw_3Z21Nr5JbGkMqFlK2FF8s5310E/s447/photo_2026-06-24_16-13-57%20(2).jpg

ហេតុនេះ ដើម្បីចៀសវាងការផាកពិន័យ អូស្ត្រាលីកំណត់ឱ្យអ្នកដំណើរទាំងអស់ត្រូវតែបញ្ជាក់នៅលើកាតចូលប្រទេសថា បានយក «ឱសបុរាណផ្សំពីរុក្ខជាតិ» បន្ទាប់មក មន្ត្រីអូស្ត្រាលីនឹងពិនិត្យមើលដបថ្នាំហឺតនោះជាក់ស្តែង ថាតើមានសុវត្ថិភាពឬក៏អត់ បើរកឃើញគ្រឿងផ្សំខុសច្បាប់ ពួកគេនឹងរឹបអូសយកទៅកំទេចចោល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJU3KPrPZG3NnWXhixg0wTFdQJE_RDOIQzZPd-svdW0KeUz4Ya1-LjnLlqqoWdqTtEY5K4zVOBxlrfm2NJlGnxyeixyMBr-OTdNswyiXOnNTC_HeXOs3jxZ8_AjAOHH7xeGTJ2_JfczuAwfcbr2SgdyiJoXxDV2etxQbY2MvuVdgyYMwW6GUnp-NKliw8/s1280/photo_2026-06-24_16-13-55.jpg

ប្រសិនបើអ្នកដំណើរបញ្ជាក់ដោយស្មោះត្រង់ថា បានយកថ្នាំហឺតនេះតាមខ្លួន គឺបើទោះជាត្រូវមន្ត្រីរឹបអូសក៏ដោយ ក៏អ្នកដំណើរមិនរងការផាកពិន័យជាប្រាក់ទេ។ ប៉ុន្តែបើលាក់បាំង ហើយមន្ត្រីស្កែនឃើញ អ្នកដំណើរនឹងរងការផាកពិន័យយ៉ាងធ្ងន់ធ្ងរ ឬឈានដល់ការលុបចោលទិដ្ឋាការ (Visa) ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEints-3PyHWprf-y6_I5tJtqpIsMit6Y1-BW62AXuAVhsRl4-hqTKROAFxYRX4qxyAwlbR8XA3nVKzmWXgnqg-nqvWKcXvvc1HJNb5T9CjF3ppo5xyO2YzxC0rKoxbAXDvAeLkI-5ahyphenhyphenIF1tBtf4hIfGaFLvjtoAKEoWdkOctmH90HbrpQgkeHzebERj_s/s1280/photo_2026-06-24_16-14-28.jpg

សូមបញ្ជាក់ដែរថា កាលពីចុងឆ្នាំ២០២៥ កន្លងទៅ រដ្ឋបាលចំណីអាហារ និងឱសថថៃ (Thai FDA) ក៏ធ្លាប់បានប្រមូលថ្នាំហឺតប្រភេទនេះមកវិញរហូតដល់ជិត ២០ម៉ឺនដប បន្ទាប់ពីរកឃើញការចម្លងមេរោគលើសកម្រិតស្តង់ដារ៕