Home ព័ត៌មានអន្តរជាតិ ថៃបារម្ភខ្លាចកម្ពុជាប្រើឥទ្ធិពលនៅ UNESCO រារាំងការចុះបញ្ជី «Muay Thai» និង «សម្លៀកបំពាក់ប្រពៃណី» ខណៈរដ្ឋមន្ត្រីវប្បធម៌ថៃអំពាវនាវឱ្យពលរដ្ឋរក្សាភាពស្ងប់ស្ងាត់

ថៃបារម្ភខ្លាចកម្ពុជាប្រើឥទ្ធិពលនៅ UNESCO រារាំងការចុះបញ្ជី «Muay Thai» និង «សម្លៀកបំពាក់ប្រពៃណី» ខណៈរដ្ឋមន្ត្រីវប្បធម៌ថៃអំពាវនាវឱ្យពលរដ្ឋរក្សាភាពស្ងប់ស្ងាត់

120
0

ប្រជាពលរដ្ឋថៃនៅលើបណ្តាញសង្គម បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង បន្ទាប់ពីទទួលបានព័ត៌មានថា ប្រទេសកម្ពុជាត្រូវបានជាប់ឆ្នោតជាសមាជិកគណៈកម្មការអន្តររដ្ឋាភិបាល សម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ (UNESCO) សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣០។ ពួកគេសម្តែងការព្រួយបារម្ភថា កម្ពុជាអាចនឹងប្រើប្រាស់តួនាទី និងឥទ្ធិពលថ្មីនេះ ដើម្បីរារាំង ឬប្រឆាំងនឹងការចុះបញ្ជី «សម្លៀកបំពាក់ប្រពៃណីថៃ» និងក្បាច់គុន «មួយថៃ (Muay Thai)»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAM6OpXjDrHC0Fia2O79dChPhF-aKEErq3C-YrFZLBcM7Wf-CXwvmNUix2Vuy4_YyUvCn3KkspPx0acwRH4DpbRx7WMxEls7fwaL4nKzjaFlivuePSPAhtziAtEH8yH7kHX4KeB6Xsc11On7VUeMtqQTznXbhU3_5_kyILThSZ42cPslbBhg3p2kWvm5I/s678/photo_2026-06-20_08-20-04.jpg

អ្នកលេងបណ្តាញសង្គម និងពលរដ្ឋថៃមួយចំនួនបានលើកឡើងថា នៅពេលកម្ពុជាចូលកាន់តំណែងនៅក្នុងគណៈកម្មការនេះ កម្ពុជាអាចនឹងប្រើប្រាស់សំឡេង ឬឥទ្ធិពលរបស់ខ្លួន ដើម្បីពន្យារពេល ឬរារាំងដល់ការសម្រេចចិត្តចុះបញ្ជីបេតិកភណ្ឌទាំងពីរ ដែលថៃកំពុងរង់ចាំការពិនិត្យ និងវាយតម្លៃពីអង្គការយូណេស្កូ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcMkqgbXir67OfBkeLSk5m2jZ0mNDqYt9LQgVe69T4lSKJfXBdvhzUCBy7Eb1MhWf0y5df0jKjXxeEFsvc31yc-VRd1kWVGPHlUJvnp6YW_Xqn0wzTS4C2BLUx_oPiVSSwhchAdBgWyRBWcWysJgyMFuTl84A8pfvHW_66fOCbwq_ku-wGTYra8ItugDc/s1280/photo_2026-06-19_13-08-25%20(2).jpg

គួររំលឹកផងដែរថា កន្លងមក អ្នកលេងបណ្តាញសង្គមនៃប្រទេសទាំងពីរ ធ្លាប់បានជជែកដេញដោលគ្នាយ៉ាងក្តៅគគុកជុំវិញប្រភពដើមនៃក្បាច់គុន ដោយក្រុមជ្រុលនិយមថៃតែងតែចោទប្រកាន់មកលើកម្ពុជា ដែលបង្កឱ្យមានភាពតានតឹងផ្នែកវប្បធម៌ជាបន្តបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-5OCROr-rDC-SE9vYXXfIDbIY-wLnzVC_T6FjbUR-rDZDUdafxXUjKAYFCfabLCacuXZmSB5pbLoEk-YJeO1Bhg8d0UYrq8J6Im5E2z0WixKwmdxu-IKvEnQR_L9ExOS3vnyAWHuvMMZGtTDtOLylglXlcrJpG89egUE5EznQ4O45UjOX4xt9HlxLzHI/s1280/photo_2026-06-20_08-20-04%20(2).jpg

ជុំវិញក្តីបារម្ភទាំងនេះ ក្រសួងវប្បធម៌ថៃបានចេញមុខណែនាំពលរដ្ឋខ្លួនកុំឱ្យមានការយល់ច្រឡំ ដោយពន្យល់ថា ប្រទេសទាំងពីរមានវប្បធម៌ស្រដៀងគ្នា ហើយអាចចុះបញ្ជីបេតិកភណ្ឌរៀងៗខ្លួនបាន ដោយមិនចាំបាច់មានជម្លោះនោះឡើយ។ ក្រសួងបានសង្កត់ធ្ងន់ថា ពលរដ្ឋគួររក្សាភាពស្ងប់ស្ងាត់ និងមានទំនុកចិត្តលើភស្តុតាងប្រវត្តិសាស្ត្រដែលថៃមាន ដើម្បីគាំទ្រដល់ការចុះបញ្ជីសម្លៀកបំពាក់ប្រពៃណីក្នុងឆ្នាំ២០២៦ និង Muay Thai ក្នុងឆ្នាំ២០២៨ ខាងមុខ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzrRyl_AyIv3KgDPTC-F-6HBR-dSgbVBuMuh1oQ8YJCArDsklYIhyphenhyphenwtQ9OVPGV3_7-S8Bizy7yymHCRWqk7MXhIfo89yzydQgt2Md5LFCYUXDLiuF_jbDlznPUy_YvdH9AFunWNL8gFtSdefWkvt6LGoYDA39eVMkyNQ0Kp2v6SePllDujMeaWs7vvztc/s1280/photo_2026-06-19_13-08-25.jpg
ជាក់ស្តែង នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នេះ លោកស្រី សាប៊ីដា ថៃសេត (Sabida Thaiseth) រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ បានថ្លែងប្រាប់ពលរដ្ឋកុំឱ្យមានការព្រួយបារម្ភហួសហេតុ ព្រោះការពិនិត្យ និងសម្រេចលើការចុះបញ្ជីបេតិកភណ្ឌវប្បធម៌របស់អង្គការយូណេស្កូ គឺធ្វើឡើងតាមរយៈការសម្រេចចិត្តជារួម (កុងសង់ស៊ីស)។ ម្យ៉ាងវិញទៀត ប្រទេសថៃក៏មានតួនាទីជាសមាជិកគណៈកម្មការនៃអង្គការនេះដែរ សម្រាប់អាណត្តិឆ្នាំ២០២៥-២០២៩ រួមជាមួយប្រទេសជាច្រើនទៀតនៅក្នុងតំបន់ និងពិភពលោក ដូចជា វៀតណាម ឥណ្ឌា កូរ៉េខាងត្បូង ចិន ប៉ាគីស្ថាន និងម៉ាឡេស៊ី ជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh205aW7sNxQ3_GVcpqdCSXCZxwNL117KNuNEq37jWKzfLBuqDMbCdLD-qlwiz_g_iUjWi0gRqFK91i6jdrSni0usEk_sNE0ra0hl05p2QfZvdcWrDVfzvnHrjF-0WJZObf9LwP_9Bpl0p4uklp2zE3X4Ulwa2pQc7j9ii1kTk6-fhTJpPCbdoW08-qh1s/s1280/photo_2026-06-20_08-20-05.jpg
សូមបញ្ជាក់ថា ប្រទេសកម្ពុជាត្រូវបានរដ្ឋភាគីនៃអង្គការសកលលោកជាង ១០០ ប្រទេស សម្រេចបោះឆ្នោតគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី ឱ្យឡើងកាន់តំណែងជា «សមាជិកគណៈកម្មការអន្តររដ្ឋាភិបាល» សម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ អាណត្តិឆ្នាំ២០២៦-២០៣០។ ការឈ្នះឆ្នោតនេះ មិនត្រឹមតែជាការទទួលស្គាល់ជាសកលលើអរិយធម៌ដ៏រុងរឿងរបស់កម្ពុជានោះទេ ប៉ុន្តែវាក៏ជាជោគជ័យដ៏ត្រចះត្រចង់មួយទៀត នៃបេសកកម្មការទូតវប្បធម៌របស់កម្ពុជានៅលើឆាកអន្តរជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4jb0bXtt6w8a5yhMlKC55UFROt1qvptSRh4AsAz3HQ0puDqMuk-DdQHnigBjbS_S5tCpd12j8uS2OdFPoflFvgOmDRXR-ae0eABLRlhra_dujoSKceOcLJAyuR_sm-JyBBIijYl4SzjIQ88MFeOHu8LLMHOSezvla6L0hLJaMazdJKqVynJQSpu8LOYA/s1200/photo_2026-06-19_13-08-26.jpg
ដោយឡែក ប្រទេសថៃបានចាប់ផ្តើមដំណើរការដាក់ពាក្យស្នើសុំជាផ្លូវការ ដើម្បីចុះបញ្ជីសម្លៀកបំពាក់ប្រពៃណី (ឈុតថៃ) និង Muay Thai ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ តាំងពីខែមីនា ឆ្នាំ២០២៤ មកម៉្លេះ។ តាមការគ្រោងទុក សំណើសុំចុះបញ្ជីសម្លៀកបំពាក់ប្រពៃណីថៃ នឹងត្រូវអង្គការយូណេស្កូយកមកពិនិត្យ និងវាយតម្លៃជាផ្លូវការនៅក្នុងឆ្នាំ២០២៦ នេះ ខណៈដែលក្បាច់គុន Muay Thai នឹងត្រូវពិនិត្យវាយតម្លៃនៅក្នុងឆ្នាំ២០២៨ ខាងមុខ៕