Home ព័ត៌មានអន្តរជាតិ វៀតណាមបង្ក្រាបជើងមាន់ស្អុ.យដុះផ្សិតជាង ១ម៉ឺនតោន ដែលលួចបន្លំលក់ក្នុងទីផ្សារតាំងពី ២០២៣

វៀតណាមបង្ក្រាបជើងមាន់ស្អុ.យដុះផ្សិតជាង ១ម៉ឺនតោន ដែលលួចបន្លំលក់ក្នុងទីផ្សារតាំងពី ២០២៣

112
0

ឃើញហើយឆ្អែតបាយ! ប៉ូលីសវៀតណាមបានរកឃើញ និងរឹបអូសជើងមាន់ខូចគុណភាព ដុះផ្សិត​ និងជះក្លិនស្អុយអាសោច សរុបជាង ១០,០០០ តោន ដែលបានលួចបន្លំចរាចរណ៍លក់នៅលើទីផ្សារគ្រឿងក្លែម និងភោជនីយដ្ឋានក្នុងស្រុក ចាប់តាំងពីឆ្នាំ២០២៣ រហូតមកដល់ពេលបច្ចុប្បន្ន។ ព័ត៌មានដ៏រន្ធត់នេះ បានធ្វើឲ្យមនុស្សជាច្រើនភ្ញាក់ខ្លួនព្រើត ព្រោះមិនដឹងថាសាច់ខូចគុណភាពទាំងនេះ ​ត្រូវបានចែកចាយទៅដល់ទីណាខ្លះឡើយ។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkf74iMKJigYgNluIlkYXumXdf-fJNpCjcBMQpUxWbhOIFatzu4NQjEGv5BI5cPQMltaTIUB0Blm9Wsx2ZIhIlGHzw1G40BkSymJcPR5gqv28Ywkn6Pw1Rau8mPk0i3wK6NkeE_NyBOie-oqMjowIrprCn79GljOSlPVmieLyEgyG_PhcScXA_fH9Sjck/s679/photo_2026-06-19_15-34-43.jpg
យោងតាមរបាយការណ៍ស៊ើបអង្កេតផ្លូវការរបស់ស្នងការដ្ឋាននគរបាលទីក្រុងហាណូយ បានឱ្យដឹងថា មេខ្លោងដែលត្រូវបានចាប់ខ្លួនមានឈ្មោះ Nguyen Thi To Loan ជានាយកក្រុមហ៊ុន An Binh Trading Development and Import Export JSC។ ក្រុមហ៊ុននេះបានប្រើល្បិចនាំចូលជើងមាន់សរុបចំនួន ៣៣៩ កុងតឺន័រ ក្រោមរូបភាព «នាំចូលដើម្បីកែច្នៃ និងនាំចេញទៅប្រទេសទីបី» ដើម្បីគេចវេសពីការត្រួតពិនិត្យសុវត្ថិភាព និងមិនបង់ពន្ធ។ ប៉ុន្តែ ពួកគេមិនបាននាំចេញវិញឡើយ បែរជាលួចបង្វែរជើងមាន់ទាំងនោះ មកបោះដុំឱ្យម៉ូយតាមហាងអាហារក្នុងស្រុក។ អ្វីដែលគួរឱ្យខ្លាចបំផុតនោះគឺ ជើងមាន់ទាំងនេះត្រូវបាននាំចូលមកពីបណ្តាប្រទេសដែលកំពុងផ្ទុះរីករាលដាលនៃជំងឺផ្តាសាយបក្សី ដែលជាទំនិញហាមឃាត់ដាច់ខាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOzOP41ZgOgr7tIaTr64VpRQ2oHe_aOdqCXWOFjA47-Ds3C76HMHsv0deFkWjxIbVYxieJy5ntcwWod3eiZKFI0lojOuMgZzEyUMz7Uiu1ILnfxWL3s8Sf4V87FIZ4JF7S0DhUVVhZKABwD2M5rBAdL9CCwXgEMtSa0eUVMWA2PYgPI7mZyVPcJ35TK0E/s819/photo_2026-06-19_15-34-43%20(3).jpg
 
នៅក្នុងការចុះបង្ក្រាបភ្លាមៗនៅតាមឃ្លាំងក្លាសេធំៗក្នុងក្រុងហាណូយ និងខេត្តឡាងស៊ុន (Lang Son) នគរបាលសេដ្ឋកិច្ចវៀតណាមបានរកឃើញ និងបង្កកទុកជើងមាន់ដែលសេសសល់ជាង ២,០០០ តោន។ នៅក្នុងនោះ មានសាច់ជាង ២៦០ តោន បានហួសកាលបរិច្ឆេទកំណត់យូរឆ្នាំ រលួយ ឡើងផ្សិតពណ៌ស និងជះក្លិនស្អុយអាក្រក់ទៅហើយ ប៉ុន្តែត្រូវបានក្រុមទុច្ចរិតរៀបចំច្រកកញ្ចប់សារជាថ្មី ដើម្បីត្រៀមដឹកជញ្ជូនទៅកែច្នៃធ្វើជាគ្រឿងក្លែម បំពង ឬអាំង ដាក់លក់ឱ្យអតិថិជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghqFLt_6r3qWSj5wSja2kXEkBlwV4p6UI4vIzEe48PZVpxhm36DT-aw0-LRxtkgvQYtbNfGoNKE4jPWUuTkpp1_g4AR5sCaac8uPe5tKbSuYxpO7PRaZYNLalkDO6yxl9kylkTuIxFOp8fhVpgzmfR2Q9QLsXLfCHpGoLH8Yx7h_rJ4zn7pQyAPywxHSM/s730/photo_2026-06-19_15-34-43%20(4).jpg
 
ជារួមមក ករណីបង្ក្រាបជើងមាន់ស្អុយជាង ១ម៉ឺនតោននៅប្រទេសវៀតណាមនេះ គឺជាសញ្ញាព្រមានដ៏មានឥទ្ធិពលមួយ ដល់អ្នកប្រើប្រាស់គ្រប់រូប ពិសេសអ្នកដែលនិយមចូលចិត្តបរិភោគគ្រឿងក្លែម តាមហាងសាច់អាំង និងបុកល្ហុង។ ដូចគ្នានេះដែរ បងប្អូនខ្មែរយើងក៏គួរតែមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការទិញជើងមាន់បង្កកដែលមានតម្លៃថោកខុសធម្មតា ឬគ្មានប្រភពបញ្ជាក់ច្បាស់លាស់ ដើម្បីការពារសុខភាពអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ ពីព្រោះមេរោគ និងសារធាតុគីមីនៅក្នុងសាច់ខូចគុណភាពទាំងនោះ អាចបង្កជាជំងឺមហារីក និងពុលចំណីអាហារកម្រិតធ្ងន់ធ្ងរ៕