Home តារាជាតិ មានសទ្ធាណាស់! ជី ដេវីត ទោះមមាញឹកការងារយ៉ាងណានៅតែចូលរួមក្នុងពិធីរាប់បាត្រ

មានសទ្ធាណាស់! ជី ដេវីត ទោះមមាញឹកការងារយ៉ាងណានៅតែចូលរួមក្នុងពិធីរាប់បាត្រ

84
0

ទោះបីជាមមាញឹកនឹងការងារសិល្បៈនិងមុខរបររកស៊ីយ៉ាងណា តារាចម្រៀង ជី ដេវីត ក៏មិនភ្លេចឆ្លៀតពេកធ្វើបុណ្យក្នុងនាមជាអ្នកគោរពព្រះពុទ្ធសាសនា និងធ្លាប់ជាអ្នកបួសមួយរូប។ សកម្មភាពថ្មីៗនេះរបស់ ជី ដេវីត ទទួលបានមតិសរសើរជាច្រើនពីអ្នកលេងបណ្តាញសង្គមក្នុងការចូលរួមទៅរាប់បាត្រនៅវត្តមួយនៅក្នុងរាជធានីភ្នំពេញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyyv4ad-9dJ9ZhBa1PD_51RMUV0p-laAuZFgZWyJMegLG-RcnnlAGlS2TZTGYC4_0aQpVTKcpofN0A7C8swfLM8EMDvxUbUfb9lbwojaHI0fPSamwE-yxKmV4YrUqXanJj_Nh-mQxXbxOSYWfZ6PzFlJKMInMZ7QVo0-PytdMGoziRUEcv3Z6UG5MI1pc/s1440/image_2026-06-19_10-15-32.png
នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ តាមរយៈការចែករំលែកនៅលើបណ្តាញសង្គមទិកតុកបានបង្ហាញសកម្មភាពរបស់តារាចម្រៀង ជី ដេវីត តុបតែងខ្លួនសាមញ្ញជាមួយនឹងអាវដៃវែងពណ៌ស និងខោពណ៌ខ្មៅ ជាមួយនឹងការដោះស្បែកជើងគោរពព្រះសង្ឃដែលគង់នៅទីនោះ។ តាមការចែករំលែក វត្តដែល ជី ដេវីត ទៅចូលរួមរាប់បាត្រគឺវត្តវាលស្បូវក្នុងពិធីបុណ្យចម្រើនព្រះជន្មលោកយាយ ទេព បូព្រឹក្ស ខណៈការរាប់បាត្រនេះមានព្រះសង្ឃចំនួន១៣៩អង្គ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJkx9Ie0HHCaW-yOSIYzi03h1j_SMz7A4g5rvMBJyr8ePw2vEsUfbtXxtrdb4S3WIdxc9_E1_eRWqN3DI3MG0Lx4B01Bx5XVgUZXWGSPzfdTJfJ8DrtIfx4nF7Y2UMbN8jnnYcaqGxHRGEnEmv9qh565-H7BfyknMMSuwtMIY4gEJM3S3fw1oea3yj_5U/s1440/image_2026-06-19_10-15-32%20(2).png
នៅក្នុងពិធីបុណ្យចម្រើនព្រះជន្មនេះ តារាចម្រៀង ជី ដេវីត បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍ថាលោករៀបចំខ្លួនយ៉ាងសាមញ្ញនិងបានថតរូបជាមួយនឹងព្រះសង្ឃ ខណៈកាយវិការរបស់តារាចម្រៀងរូបនេះពោរពេញដោយការគោរពប្រតិបត្តិបានល្អ មានទាំងការដោះស្បែកជើងទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI2m-aTcaZkdIc2Q0Wpe3ll8kjbSdgezF3I28-BgK0V6H9AbMooBhv1wynU3aMNUijV28vidxPVEYXGBH0Zqxa1xrLNK2b0uhfpBBBP-wVxnK3ql6wutxFqvKd0CcO241aDKlw8Q3im88vplOJBlYixCNDHiCL9EGiowl7s4VFH2XVehRbgmfiXERrwa0/s1471/image_2026-06-19_10-15-37%20(2).png

គួរឱ្យដឹងថាកន្លងមក ជី ដេវីត ធ្លាប់សាងផ្នូសបួសជាសង្ឃនៅវត្តល្អាងកង្កែប ឯស្រុកបាណន់ ខេត្តបាត់ដំបង កាលពីខែកក្កដា ឆ្នាំ២០២០ ដោយបានបួសមួយរយៈពេលខ្លីដើម្បីស្វែងយល់ពីព្រះពុទ្ធសាសនា និងជម្រះភាពម៉ងសៅរឿងស្មុគស្មាញនៅក្នុងជីវិត។ ក្រោយមកតារាចម្រៀងរូបនេះក៏ធ្លាប់រៀនភាសាបាលី-សំស្ក្រឹតផងដែរ។ ជារឿយៗ ជី ដេវីត និង ទេព បូព្រឹក្ស តែងតែធ្វើទានទៅកាន់អ្នកខ្សត់ ខណៈកន្លងមកថ្មីៗនេះក្នុងអំឡុងពេលទៅខេត្តសៀមរាប ជី ដេវីត បានជូនថវិកាទៅកាន់ក្មេងៗមួយចំនួនផងដែរ៕