Home តារាជាតិ ពេជ្រ សោភា ពោលពាក្យយ៉ាងខ្លីថាបន្តិចទៀតនឹងបែកពីអ្នកគាំទ្រ

ពេជ្រ សោភា ពោលពាក្យយ៉ាងខ្លីថាបន្តិចទៀតនឹងបែកពីអ្នកគាំទ្រ

93
0

ទើបតែរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រនិងចេញអាល់ប៊ុម Studio ស្រាប់តែតារាចម្រៀង ពេជ្រ សោភា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលក្រោយពីបង្ហោះសំណេរមួយថាបន្តិចទៀតនឹងបែកពីអ្នកគាំទ្រជារៀងរហូត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirmA-gmcC0UtjyLPwmEUC16clQi-heQLGE5ddRa5eFNAt0Z8FXxQWPfNAca_Xn-xeZ3dGlqBNlqXYwZMTgSNcorAwHWMbiHtAw5yuDu0jHfBe151v94UY5jfICXVQhBY0v40DSD9Ux1c8h4Yy4PU-f4OqYY7KDdVVXKVQXjhIethodzeumYCvkh9ROT3w/s2048/image_2026-06-12_09-36-24.png
នៅយប់ថ្ងៃទី១១ ខែមិថុនា តារាចម្រៀង ពេជ្រ សោភា បានបង្ហោះសំណេរដ៏គួរឱ្យភ្ញាក់ផ្អើលមួយថា «អរគុណ អ្នកទាំងអស់គ្នាដែលស្រលាញ់ខ្ញុំ មិនយូរទេពួកយើងនឹងបែកគ្នាជារៀងរហូត»។ ប្រយោគខ្លីនេះបានទាក់ទាញអារម្មណ៍អ្នកលេងបណ្តាញសង្គមយ៉ាងឆាប់រហ័សអមដោយភាពងឿងឆ្ងល់និងការព្រួយបារម្ភ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirp3bGTuaMKmgg1vU_2XhXubJRunePJk5ODk2m_Ap422S5EUyV14IwMvov-1bDv09oHYluthoeRwbPlUaBUB3VuKAXRVXNiq_Q54YwrfzqE7zsi2E3PENUiFubWnopnUaE8LVUHl9qb7bT5BymRmR_eQO1Wn7cjmdRX9eFY9ZML58iAViTNHZ7tlUTdFU/s960/image_2026-06-12_09-36-23.png

អ្នកគាំទ្ររបស់តារាចម្រៀងរូបនេះជាច្រើននាក់បានបញ្ចេញមតិកុំឱ្យ ពេជ្រ សោភា ពោលពាក្យបែបនេះ ខណៈអ្នកផ្សេងទៀតបានផ្តល់ជាមតិយោបល់លើកទឹកចិត្ត ចំណែកឯមតិមួយផ្នែកទៀតថានេះជាបទចម្រៀងថ្មីរបស់តារាចម្រៀងរូបនេះ។ អ្នកលេងបណ្តាញសង្គមបានខម្មិនថា «idol ចេញMVថ្មីទេបងអូន»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIHG1uVwbtJax06qXfJP39f6Pf8EtJ8ZsMBrcbFj-ciXaFUmVlcFTi4f6F6hzRtVbZ_6HDJ_UbXjjqSOzbMUJGm5myg8NwD58wB1eeAFsNeNtzydN3lXsWjg7FIG9zWmeaZcESYFizW9G4UtJVzGz38fBb9nzhdsLbva10RfB4uKjKoUcRoOmUhXVDoQE/s2048/image_2026-06-12_09-36-23%20(2).png

ឈរលើអាជីពសិល្បៈជាច្រើនឆ្នាំមកនេះអ្នកគាំទ្រមួយចំនួនបានលើកឡើងថាបើសិនជាពេជ្រ សោភា ហត់អាចសម្រាកសិនដើម្បីរក្សាសុខភាព។ ពួកគេបានបញ្ចេញមតិថា «បងហត់សំរាកសិនទៅបង ស្រលាញ់សុខភាព មើលថែខ្លួនឱ្យល្អ ពួកយើងនៅតែស្រលាញ់និងអរគុណចំពោះការខិតខំរបស់បងកន្លងមកដើម្បីបម្រើអារម្មណ៍មហាជន ដល់ពេលបងធ្វើដើម្បីខ្លួនឯងហើយ, ក្នុងនាមខ្ញុំជាអ្នកគាំទ្របងម្នាក់ ពេលឃើញបែបនេះពិតជាក្តុកក្តួលនិយាយអ្វីមិនចេញឡើយ ខ្ញុំសង្ឃឹមថាបងមិនកើតអ្វីធ្ងន់ធ្ងរឡើយ»។ ជាការកត់សម្គាល់តារាចម្រៀង ពេជ្រ សោភា បានជួបប្រទះបញ្ហាសុខភាពជារឿយៗនិងមានពេលខ្លះថែមទាំងសន្លប់ទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnySeRwveLhFaIoXY54bA3ua0ssAK3pZ0kesKH4qmpJUucA0UOyJezn4tuGh1BaigmAlPOjI_5KyNYD2i5pwMOsQhn84fFPhvNu3FqTM6ykCBn8faAp_FqPYdtIeDKF12mQcqCmlTGYBvsCBcqa9caBx4UhDDG_vEiTikPtTj0poCptbMVmn-5c7dEjx8/s1440/image_2026-06-12_09-36-26.png
គួរឱ្យដឹងថាបន្ទាប់ពីឈរជើងលើអាជីពសិល្បៈអស់រយៈពេលជាង២០ឆ្នាំតារាចម្រៀង ពេជ្រ សោភា បានរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រលើកដំបូងកាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦។ នៅថ្ងៃទី៨ ខែមិថុនា តារាចម្រៀងរូបនេះទើបចេញផ្សាយអាល់ប៊ុមមានចំណងជើងថា «ទឹកភ្នែក» ដោយអាល់ប៊ុមនេះមានបទសរុបចំនួន៦បទ រួមមាន «របស់គេ» ,«មនុស្សកំដរ» ,«ទុកអូនជាអ្វី?», «ខ្ញុំយំបានទេ?» ,«បើបងនឹកគេ» និងបទ «បច្ចុប្បន្ន»៕