Home តារាជាតិ ស្វាមីយ៉ាដា ទទូចសុំតុលាការឲ្យប្រពន្ធចេញមកសម្រាលកូនក្រៅឃុំ តែត្រូវមហាជនរិះគ.ន់ថែម

ស្វាមីយ៉ាដា ទទូចសុំតុលាការឲ្យប្រពន្ធចេញមកសម្រាលកូនក្រៅឃុំ តែត្រូវមហាជនរិះគ.ន់ថែម

100
0

ម្ដាយជាអ្នកធ្វើកូនជាអ្នកទទួល! រលកនៃការរិះគ.ន់ពីសំណាក់មហាជនទៅលើអាជីវករអនឡាញល្បីឈ្មោះ ព្រុំ សុខណយ ហៅ យ៉ាដា ជុំវិញសំណុំរឿងលួ.ចនាំចូលទុរេនថៃមកបន្លំលក់ជាទុរេនខ្មែរ នៅតែបន្តឡើងកម្តៅយ៉ាងខ្លាំង ទោះបីជាពេលនេះ បុរសជាស្វាមីបានចេញមុខមកទទូចសុំក្តីអនុគ្រោះ និងក្តីមេត្តាធម៌ពីសង្គម ដើម្បីឱ្យភរិយារបស់ខ្លួនបានចេញមកសម្រាលកូននៅក្រៅឃុំក៏ដោយ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgABndngfCI1SU9oe_rvCIrYRHPSA2M_bZ7GfI7J18_WyYyyzjV5XYIHM7JC0wdCA0nQE1i5Jn1u6PVy4qq1Ig7J6Snype0QpbbOOQAwV39vt_Q6KV9CrgDn6SMOOiq4OCL69vO2d4j1wVaa4SEW_r1kxG6fuhKY2B0_F0341cdb5WNY9JqtrEaEKjhf1w/s1280/photo_2026-06-09_11-51-27%20(2).jpg
យោងតាមសំណេរដែលបានបង្ហោះជាផ្លូវការនៅលើទំព័រហ្វេសប៊ុក ឈ្មោះ «ផ្សារធម្មជាតិកសិករខ្មែរ» កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ ស្វាមីរបស់អ្នកនាង យ៉ាដា បានចេញមុខអំពាវនាវ និងទទូចស្នើសុំយ៉ាងខ្លាំងក្លា ឱ្យមានការសម្របសម្រួលផ្នែកច្បាប់ ឬការធានាមិនឃុំខ្លួនបណ្តោះអាសន្ន ដើម្បីអនុញ្ញាតឱ្យភរិយារបស់លោក ដែលបច្ចុប្បន្នកំពុងពពោះគ្រប់ខែជិតដល់ថ្ងៃសម្រាល អាចចេញមកឆ្លងទន្លេដោយសុវត្ថិភាពនៅក្រៅឃុំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSp6dZMn1WtXNTIxXXlVvu6ZBlOftxI7JDRwb91scxV8tbz-K_laHN3lfXxQ8iTbgc77chWMMHXexZlCva1ng4x2NdmC27Xw1vTf6PZZAd5hBgudAFqSk76oHZHGkEs77PujSbDtt4jhPz-zrqmkfXsYu1wzR5T5JwM4V6QyVp0kZaND2ZDYfSF3m4A2o/s677/photo_2026-06-09_11-51-27%20(4).jpg
នៅក្នុងសំណេរនោះ លោកបានបង្ហាញពីការបារម្ភយ៉ាងខ្លាំងក្នុងនាមជាប្តី ចំពោះសុវត្ថិភាពផ្លូវកាយ និងផ្លូវចិត្តរបស់ទាំងម្តាយ និងទារកក្នុងផ្ទៃ ក្នុងស្ថានភាពដែលកំពុងប្រឈមមុខនឹងចំណាត់ការផ្លូវច្បាប់។ លោកបានពោលថា «ប្រពន្ធខ្ញុំជិតគ្រប់ខែហើយ មកទល់នឹងពេលនេះ ជិត 8ខែហើយហេតុអ្វីមិនលើកលែងផង? ប្រពន្ធរបស់ខ្ញុំព្រមទទួលទោសហើយ គាត់មិនគេចវេសនោះទេគាត់ព្រមចូលខ្លួននឹងដឹងខ្លួនខុសហើយ ហេតុអ្វីអស់លោកមិនមេត្តាដល់កូនក្នុងពោះរបស់ខ្ញុំផង? ប្រពន្ធរបស់ខ្ញុំ គាត់ដឹងកុំហុសតាំងពីដំបូងគាត់បានចូលសារភាព អោយមហាជនបានដឹង តែហេតុអ្វី គ្រាន់សុំអោយគាត់សំរាល់កូននៅក្រៅឃុំមិនបាន?»
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisLVF-gxWY6VNEUiT8Ybi-vGI72yWM2aoUM009Y7ezxHJBBVg_yPGzP9aMDdYvn8ZAtk5vf_oG3Dd83QcSNqbmlYHe4gjqlBwatRyQej-O49kqbHvprPvO_p7wQljHjRODiMwE3PbxO_F7BPCUvfsWW90zGMI58NuA2-vA8vZ1MO7xBqEKnmeMgdWR8Z8/s1280/photo_2026-06-09_11-51-29.jpg
ឆ្លើយតបនឹការអំពាវនាវសុំក្តីសណ្តោសប្រណីក្រោមហេតុផលមនុស្សធម៌នេះ មហាជនមួយចំនួនបានលើកឡើងថា៖ កំហុសឆ្គងរបស់អ្នកនាង យ៉ាដា គឺធ្ងន់ធ្ងរខ្លាំងណាស់ ដែលមិនត្រឹមតែជាការរំលោភបំពានច្បាប់ហាមឃាត់របស់រដ្ឋតាមរយៈការ «ផ្ដើមគំនិតក្នុងអំពើលួចនាំចូលទំនិញគេចពន្ធ» ប៉ុណ្ណោះទេ ប៉ុន្តែទង្វើនេះគឺជាការ «ក្បត់នឹងឧត្តមគតិពលរដ្ឋខ្មែរ» យ៉ាងធ្ងន់ធ្ងរបំផុត។ មតិខ្លះពោលថា «ពេលរកស៊ីបោកគេ យករបស់ចោរមកលក់ មានចិត្តអានិតដល់កងទ័ព ដែលបានលះបង់សាច់ស្រស់ឈាមការពារប្រទេសទេ ! កម្មវាមិនភ្លេចម្ចាស់ទេ!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZQHpLN0NR7RCjqDDeuzu57EJPdEz5SY_BgMSl65RfHlRZCe22WLIIagu2ALHMRovlfChd9GjbFPaio8YKbAG-h__6J26m1Tq-ol1T_ditracwdgmumjKsDaoujv4EMtbYLL-kvPFMGtNgFCYhVjNi_UgTQevanakDYqTAa697kYy94vUvApJVOTNf-0Q/s747/photo_2026-06-09_11-51-27%20(3).jpg

ទោះជាយ៉ាងណា ក៏មានមហាជនជាច្រើនទទួលស្គាល់ផងដែរថា ទារកដែលមិនទាន់ដឹងក្តីនៅក្នុងផ្ទៃ ពិតជាគួរឱ្យអាណិតអាសូរ ប៉ុន្តែ «ក្តីមេត្តាមិនអាចមានចំពោះមនុស្សដែលក្បត់ឧត្តមគតិជាតិ និងជាន់ឈ្លីញើសឈាមកសិករខ្លួនឯងនោះទេ»។ ដើមចមដែលធ្វើឱ្យមហាជនដាច់ចិត្តមិនផ្តល់ក្តីអនុគ្រោះបែបនេះ គឺដោយសារតែអ្នកនាង យ៉ាដា បានប្រើប្រាស់ឈ្មោះ «ផ្សារធម្មជាតិកសិករខ្មែរ» ធ្វើជាខែលបោកប្រាស់ទំនុកចិត្តប្រជាពលរដ្ឋ យកទុរេនថៃមកបន្លំលក់ក្នុងតម្លៃខ្ពស់ សម្លាប់ទីផ្សារទុរេនក្នុងស្រុក និងបំផ្លាញកេរ្តិ៍ឈ្មោះទុរេនខ្មែរយ៉ាងរងាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHfxp9A02Hf6k9dNQ163gJ5u432YhP-0EnoIsvsE_yxPNGzHlJTWtBbQUC7lu9OzdiqYqKrXHLR_VxsV4H9wynszNW92ikAsj12TTxFX37VwzFwRuyqGqO30pS96HQRcx338jbxI40qU9K9MtmU8YRxsMsMMOTJVr6tpc1Y8zHDjKvrJq4J_-5_eMeUyA/s749/photo_2026-06-09_11-51-27%20(5).jpg

សូមជម្រាបថា បច្ចុប្បន្ន សំណុំរឿងលួ.ចនាំចូលទុរេនគេចពន្ធតាមច្រករបៀងខេត្តបាត់ដំបងមួយនេះ កំពុងស្ថិតក្នុងចំណាត់ការយ៉ាងម៉ឺងម៉ាត់របស់ស្ថាប័នតុលាការ។ ខណៈពេលដែលស្វាមីកំពុងស្វែងរកផ្លូវច្បាប់ដើម្បីសុំឱ្យភរិយាបាននៅក្រៅឃុំជាបណ្តោះអាសន្ន មហាជននៅតែបន្តតាមដាន និងទាមទារឱ្យមានការអនុវត្តច្បាប់ដោយស្មើភាព និងគ្មានការលើកលែង ដើម្បីជាការព្រមានដល់អាជីវករដទៃទៀត កុំឱ្យយកអនាគត និងកេរ្តិ៍ឈ្មោះផលិតផលជាតិមកលេងសើចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន៕