Home តារាអន្តរជាតិ អ្នកគាំទ្រសង្ឃឹមថា Jennie នឹងចេញអាល់ប៊ុមថ្មីឆាប់ៗក្រោយការសម្តែងនៅសហរដ្ឋអាម៉េរិក

អ្នកគាំទ្រសង្ឃឹមថា Jennie នឹងចេញអាល់ប៊ុមថ្មីឆាប់ៗក្រោយការសម្តែងនៅសហរដ្ឋអាម៉េរិក

78
0

យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េការសម្តែងថ្មីៗនេះរបស់ Jennie បានទាក់ទាញអ្នកគាំទ្រតន្ត្រីរាប់ពាន់នាក់ នៅពេលដែលនាងបានបង្ហាញខ្លួនជាអ្នកសំដែងសំខាន់នៅក្នុងពិធីបុណ្យតន្ត្រី Governors Ball 2026 នៅទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។ ក្នុងនាមជាសិល្បករសំខាន់ម្នាក់ដែលបានបិទពិធីបុណ្យនេះ Jennie បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងភាពទាក់ទាញដ៏មានឥទ្ធិពល និងវត្តមានលើឆាកអាជីពរបស់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvIORrrLZOsVxVTk5cYqNBa30Rc06p0FhqiyWzktXXKdFwQbJOA7r9WL36FozhZ-KHWnZaf5p-lwY72qbIsihDB7ZMuxAWdcGQKwEyFIpk-TQI8bhOj8Y-uMgefdPf6Uzj8jbCF_tqzDwaX7z5opyVj1uh2oXAvTa0pbQ01MP726uqHajtYduzWalu000/s1920/image_2026-06-08_14-38-16.png
Jennie បានសម្តែងយ៉ាងស្វាហាប់ ដោយបង្ហាញពីភាពបត់បែនរបស់នាងនៅទូទាំងប្រភេទតន្ត្រី និងរចនាប័ទ្មផ្សេងៗគ្នា។ ការសម្តែងនេះទទួលបានការឆ្លើយតបយ៉ាងសាទរពីទស្សនិកជន ដែលធ្វើឱ្យតំណែងរបស់ Jennie កាន់តែរឹងមាំជាតារាចម្រៀងប៉ុបឈានមុខគេមួយរូបរបស់ពិភពលោក។ ដោយបើកឆាកជាមួយនឹងបទចម្រៀង «Filter» Jennie បានធ្វើឱ្យបរិយាកាសមានភាពស្រស់ស្រាយយ៉ាងឆាប់រហ័ស មុនពេលសម្តែងបទចម្រៀងពេញនិយមមួយចំនួនដូចជា «Damn Right» , «Mantra» និង «Handlebars»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrCp38J5SIV0X2l9dAbTADgJgSwoB1yveuE-mztQWG26AJ6PVl5UafSctPc5yW8c0L2IPqPlFf54QpJ_MnClyuyyyVs1kD9oTFeK9Apdf-vC4V3QwqKBPxveOqTpgNwqrGwvDeqGv7aD27yMvan8vcyiJpOJi0m1MT0DnjTgpSRzYe4TnRKDUwU6kvX94/s1920/image_2026-06-08_14-38-18%20(2).png

ក្នុងរយៈពេលប្រហែល៦០ នាទី សមាជិក BLACKPINK រូបនេះបានសម្តែងបទចម្រៀងសរុបចំនួន ១៧បទដោយផ្ទាល់ ដោយរួមបញ្ចូលគ្នានូវសំឡេងច្រៀងដ៏មានអានុភាព ការរចនាឆាកដ៏គួរឱ្យចាប់អារម្មណ៍ និងចលនារាំដ៏ទាក់ទាញ។ ចំណុចលេចធ្លោដ៏ធំបំផុតមួយនៃកម្មវិធីនេះ គឺនៅពេលដែល Jennie បានច្រៀងបទចម្រៀងថ្មីដែលមិនទាន់ចេញផ្សាយរបស់នាងគឺ «Lock It Down»។ បទចម្រៀងនេះធ្លាប់ទទួលបានការចាប់អារម្មណ៍ពីមុន នៅពេលដែលនាងបានសម្តែងវានៅក្នុងពិធីជប់លៀងបន្ទាប់ពីកម្មវិធី Chanel នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីចុងខែឧសភា។ នេះជាលើកដំបូងហើយដែលបទចម្រៀងនេះត្រូវបានសម្តែងនៅលើឆាកមហោស្រពតន្ត្រី ហើយវាទទួលបានការឆ្លើយតបយ៉ាងខ្លាំងពីទស្សនិកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwS1oe3QNVZPIlhK63IObxwxy0z3VtbfVSXeVDt5cXcOmpMdmy3DHLkhE3rytqmrdGSFvOaxX01YAFkdFr6lsz5aGBH38Jn3EqFts9n5hwxmKOmI1D0HWcWHmYcLNHXofrtleMXeNWdpNZmn-i3Ca-Ya6bzaqC1nKw96ASWfPmMMry9E1vF8aq5lGX3fM/s683/image_2026-06-08_14-38-17%20(2).png

ក្រៅពីបទនេះនៅមានបទចម្រៀងថ្មីផ្សេងទៀតដែល Jennie បានសម្តែងនៅលើឆាកជាហេតុកំពុងជំរុញឱ្យមានការរំពឹងទុកអំពីលទ្ធភាពនៃការចេញអាល់ប៊ុមទោលមួយទៀត បន្ទាប់ពីអាល់ប៊ុម «Ruby» ដែលបានចេញកាលពីមីនា ឆ្នាំ២០២៥។ ចាប់តាំងពីចុងឆ្នាំ ២០២៤ មក Jennie រូបនេះបានរក្សាប្រជាប្រិយភាពរបស់នាងជាប់លាប់ជាមួយនឹងបទចម្រៀង «Mantra» បន្ទាប់មកការចេញបទចម្រៀងទោលពីរបទទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq_nW_PUCjwmpZYelvOylphXgw80lDwA7J1H2RwfGl-xaiyQohnEAxGk8xSN18E8cH1fuzhYPqXKAeZ7V6S0PQxPmPluPM6X9GgqjsYQ-mde98vO_VoV5jn0z5EeQNgAgxGu_1WUVOWQGxZjGjlQPjZqpVZzwK2eToHCRWNASunIh-NE84uGM0455KZEw/s1920/image_2026-06-08_14-38-18.png
Jennie បានពង្រឹងតំណែងរបស់នាងជាតារាចម្រៀងទោល Kpop កំពូលជាមួយនឹងអាល់ប៊ុម «Ruby» និងបទចម្រៀង «Like Jennie»។ ក្រៅពីការសម្តែងនៅ Governors Ball Jennie ក៏ត្រូវបានបញ្ជាក់ថានឹងចូលរួមក្នុងពិធីបុណ្យអន្តរជាតិធំៗជាច្រើននៅរដូវក្តៅនេះដែលពង្រឹងវត្តមានដ៏រឹងមាំរបស់នាងបន្ថែមទៀតនៅលើឆាកតន្ត្រីពិភពលោក៕