Home តារាជាតិ ហ្សេដេស ឆ្លើយតបបែបសាបៗក្រោយមានមតិលើកឡើងថាល្បីតែបទ «ក្រឡុក»

ហ្សេដេស ឆ្លើយតបបែបសាបៗក្រោយមានមតិលើកឡើងថាល្បីតែបទ «ក្រឡុក»

88
0

បន្ទាប់ពីបញ្ចប់ការប្រកួតនិងទទួលបានចំណាត់ខ្ពស់នៅកំពូល៣នាក់ចុងក្រោយ ហ្សេដេស បានសាងភាពល្បីល្បាញក្នុងអាជីពតាមរយៈបទ «ក្រឡុក» កើបលុយមិនចេះតិចតាមរយៈបទនេះ។ ទោះយ៉ាងណា ហ្សេដេស បានរងនូវការបញ្ចេញមតិឌឺដងថាល្បីតែបទនេះប៉ុណ្ណោះ ស្របពេលលោកបានឆ្លើយតបបែបសាបៗទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjry1PD92Jffk6GFnjpoND8fTJoIXfWHSoeE2v3CkENxgeRreaz1LhBa5m9JWU-NbPC98s2LWcXA_6UTO-Ci2hPpZAJnHv8PcPIMwilrzayLOtVV2j2C8cBHhKKJDK-16PZ92pUiN2Syp_mAXlD-AFoe6IS_DtSPIg09NtlmxMkqtjN9NCJVx1R2pikocgL/s2048/image_2026-03-31_15-21-22.png

កាលពីពេលថ្មីៗនេះហ្សេដេស បានអង្រួនចិត្តទស្សនិកជននៅឯសង្ក្រាន្តសាលាតិចណូ ដោយមានអ្នកចូលរួមជាច្រើននៅទីនោះបានស្រែកកងរំពងទៅតាមបទចម្រៀង «ក្រឡុក» របស់លោក។ ទទួលបាននូវប្រជាប្រិយភាពយ៉ាងក្រាស់ក្រែលបទនេះក៏មានជាប្រភេទ Remix ទៀតផង ខណៈសន្ទុះគាំទ្រវិញលើសពីបទដើមទៅទៀត។ ទោះបីជាមិនចេញបទញឹកញាប់ក្តីប៉ុន្តែគេសង្កេតឃើញថា ហ្សេដេស ត្រូវប៉ាន់ទីផ្សារចេញច្រៀងសឹងតែរកពេលសម្រាកគ្មាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRUB4RCom97stmQX_DApU5k_0Y_mUDRri9AyHU3SzKMW1bFi1o-Qa9ZGYNCOl4O5m4cLK2_J2BxdjAY-0SVfxQteWwCLCvJFJEKL1B6ndx72Ebw-7wnIS9Mb3yXwq5r3s4xJx3iv3HR8FDXLocoBDvN7Z_kuJTeX9lSX95inPki7YEFuhtTvJKUumStVIj/s2048/image_2026-03-31_15-21-25.png

ស្របពេល ហ្សេដេស បានបង្ហោះវីដេអូរបស់ខ្លួនសម្តែងនៅឯសាលាតិចណូ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍ជាច្រើនទោះបីជាមិនបានទៅចូលរួមផ្ទាល់ប៉ុន្តែមើលទៅហាក់សប្បាយយ៉ាងខ្លាំង។ យ៉ាងណាមិញ វីដេអូនេះដែរស្រាប់តែគណនីក្លែងក្លាយមួយបានចូលមកបញ្ចេញមតិយោបល់ឌឺដងដាក់ ហ្សេដេស ថែមទាំងលើកយកឈ្មោះតារាចម្រៀង ជី ដេវីត មកទៀតដោយនិយាយក្នុងន័យថា ហ្សេដេស ល្បីតែបទ ក្រឡុក នេះប៉ុណ្ណោះចំណែកឯបទផ្សេងទៀតមិនកើតជាការឡើយ។
មតិមួយនោះបានជំរុញឱ្យអ្នកដទៃឆ្លើយតបនិងរិះគន់យ៉ាងចាស់ដៃទៅវិញដោយឱ្យអ្នកខម្មិននោះកុំយកឈ្មោះ ជី ដេវីត ចូលពាក់ព័ន្ធនាំឱ្យអ្នកមួយចំនួនកើតការយល់ច្រឡំ។ អ្នកគាំទ្រខ្លះថែមទាំងអះអាងថាគណនីក្លែងក្លាយនេះពុំមែនជាអ្នកគាំទ្រ ជី ដេវីត ទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvRZOH9QgehMDO6rnsyd4GBBmS_p1gupVvYIxkUqq3etjdnv7zSofT66cnBzxlc19lsppK6RGSrzUiRX-gFNPqiKP8ybmRkXfblc8pnGlwg3a4fWsxazWkkoLgYITXBHGUUZtpu-KsBUwf1yYoqYYYgkUhx6pKSNfntdvjpQA2E3MIHMLBdCdCLeuYh4WH/s899/image_2026-03-31_15-21-29.png

ទន្ទឹមនឹងមានការបញ្ចេញមតិបែបបញ្ឆិតបញ្ឆៀងល្បីតែមួយបទ ហ្សេដេស បានបង្ហោះសំណេរមួយថា « “ក្រឡុក” មួយបទហ្នឹង events សឹងរាល់ថ្ងៃហា ហត់ម៉េះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmEIrlnuIODAzRSYUyO45MyHS5RzA9MS0Jgvm0Pt0t4yYlpAgVn11RJfPHy8OoCEleyHNmt6mpUm8MvhKRPRe8ZTArlAWuId9mejARPwlNaPYpzr4dcjRxBP42y-JoG0SlVI16mAlacSUCq1DkDR97JV3tmY56hqJmv4c9kXZIjGAAw8KxNRurxt9hZMCl/s2048/image_2026-03-31_15-21-20.png

គួរបញ្ជាក់ផងដែរថាបទចម្រៀងដែល ហ្សេដេស ទម្លាក់នៅលើទីផ្សាររួមមាន «ក្រឡុក» «ចម្រោះជីវិត» «ចាក់» «SIDEQUES» សហការជាមួយ វណ្ណដា , KOMANDO ជាមួយ Goofy និងបទ «MAGIC» ជាដើម៕