Home តារាជាតិ ហេង វិសាល ថាកូនអ្នកធំមួយចំនួនធ្វើឱ្យទំនុកចិត្តពលរដ្ឋចំពោះមន្រ្តីរាជការមានភាពរង្គោះរង្គើ

ហេង វិសាល ថាកូនអ្នកធំមួយចំនួនធ្វើឱ្យទំនុកចិត្តពលរដ្ឋចំពោះមន្រ្តីរាជការមានភាពរង្គោះរង្គើ

89
0

ជុំវិញគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងយ៉ាងសោកនាដកម្មបានជំរុញឱ្យសាធារណជនសម្តែងការខឹងសម្បារយ៉ាងខ្លាំងនិងទាមទារឱ្យច្បាប់ដាក់ទោសជនបង្កឱ្យស័ក្តិសមទោះបីបុគ្គលនោះជាកូនអ្នកមានយសសក្តិធំប៉ុណ្ណាក៏ដោយ។ ដោយសារតែស្លាកស្នាមពីអតីតកាលមានជាច្រើនករណីដែលជនបង្កជាកូនអ្នកធំ មានតួនាទីក្នុងរាជការ ទើបធ្វើឱ្យពលរដ្ឋសឹងតែបាក់ស្បាតលែងមានជំនឿលើច្បាប់។ ភាពសង្ស័យនេះបានជំរុញឱ្យបុគ្គលមានឥទ្ធិពល ហេង វិសាល អត់ទ្រាំមិនបានចេញមកនិយាយទាក់ទងនឹងចំណុចនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZZM0JYqeyZOBxsK1KphnGNBoYiJodVTuBYdaArCWEFU5gB4DHbqKu7718mZRp2zbHP9SRiWGcXLAsfr8HiKoPbRDIaUDS3HAGv9FIs45ezAP0-mRfwPo9VH_hX-Vc1AaMnJEtauzvZaP38NGV4nkJcWtdBZeSxGDfxqYG3cak8Wx55JdJE3MVu-VZtHW_/s1280/photo_2026-03-30_14-58-25.jpg

មុននឹងចេញវីដេអូ ហេង វិសាល បានចែករំលែកលើការបង្ហោះមួយដែលរៀបរាប់ពីគ្រោះថ្នាក់ចរាចរណ៍កន្លងមកដែលជនរងគ្រោះនៅមិនទាន់ទទួលបានយុត្តិធម៌ខណៈដែលជនបង្កមានសេរីភាពនៅឡើយ។ ហេង វិសាល បានសរសេរនៅលើបណ្តាញសង្គមហ្វេកប៊ុកផ្ទាល់ខ្លួនថា «ទាក់ទងជាមួយនឹងកូនអ្នកធំ អ្នកមានវាគឺជារឿងដែលធំដែលធ្វើឱ្យទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះមន្ត្រីមានការរង្គោះរង្គើទៅហើយ សូមលោកពូៗដែលជាមន្រ្តីជាប់ពាក់ពន្ធសូមជួយដោះស្រាយរឿងនេះឱ្យបានយុត្តិធម៌ បើមិនចឹងទំនុកចិត្តរបស់ពលរដ្ឋរឹតតែអស់ អ្នកខូច មានខ្នងរឹតតែបានចិត្ត សង្គមនឹងរឹតតែពិបាកក្នុងការរស់នៅ មានតែការស្អប់ កំហឹង នឹងការសង្ស័យគ្នាប៉ុណ្ណោះ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR2YEoeQ8oir-yZx4mC2FrusP8K9XqT656OMfaWA3ntJax15PvpwaEVUsEZq-2k4b6IxWNR2lA13cKXjJjHmQBjWQYq57nr4zp5DBon3Cl5ZBERIS-a8tmnvkzh3Jv5ImE1qncSNZluVia0AZvD9Hn9DJPKQdNJuBhpfJclgBTOn8HY6_ozrKk1T54uH3W/s960/658756151_1259333093003619_4290165836140474817_n.jpg
ការរៀបរាប់នេះ ហេង វិសាល នៅមិនទាន់អស់ចិត្តនៅឡើយដោយលោកបានចេញវីដេអូមួយដែលមានរយៈពេលជាង៨នាទី ដោយឈរនៅចំណុចកណ្តាលដោយចង់ឱ្យមានភាពស្មើគ្នានៅក្នុងសង្គម និងធ្វើឱ្យទំនុកចិត្តរបស់ពលរដ្ឋមានឡើងវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguqDW25QZDy8rLp0EUSdba2ShN8znKYKbQ2KekyUL20YjBH9HguerB26F4ajJ2yGB96VvcLba0tNqkyXB_9f9tO4_jd914U_wChn_A_AZKp9bc71CwFwCvZl7RmtkZ8Wu15HnoX2w8TAVFqn3zg_77vyR8V_IdWsuQ6EbIlI-6f6v6D8wTYeVQWIWP7zjh/s2048/image_2026-03-31_14-11-29.png
នៅក្នុងវីដេអូនេះដែរ ហេង វិសាល បានលើកឡើងថាដោយសារតែមានរឿងអយុត្តិធម៌កាលពីមុនច្រើនពេករបស់កូនអ្នកធំឬកូនអ្នកមានដែលប៉ះពារគេហើយបាត់ដំណឹងឆឹងជាហេតុធ្វើឱ្យមានភាពរង្គោះរង្គើទៅលើទំនុកចិត្ត។ Influencer រូបនេះថាប្រសិនជាករណីថ្មីៗនេះពុំទទួលបានយុត្តិធម៌វានឹងធ្វើឱ្យប្រជាពលរដ្ឋបាត់ទំនុកចិត្តលើមន្រ្តីហើយវានឹងរីករាលដាលកាន់តែធំនោះនឹងធ្វើឱ្យពលរដ្ឋលែងជឿជាក់លើច្បាប់ លែងជឿជាក់លើរដ្ឋាភិបាល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipCHeW1Q9DZVY-PBXSbuSbrRiELBVINkfZjW7XpjYmoNqG9KCFevTqKPbXOroI-vJS1lVaDucP4943DvM7GqwkLaDHqnKS0YWvJXyUuRliUgvNIGF6S4yEYVDzvk9F8RYpypysqZe17OGHAQTZKYMlml4afS13zcya8W6frZOMy3QBLE-De_Owy7h5TZVp/s2048/image_2026-03-31_14-11-30.png
ហេង វិសាល បន្តទៀតថាប្រសិនជាពលរដ្ឋលែងមានជំនឿវានឹងពិបាក រងប៉ះពាល់ប្រៀបដូចជានៅក្នុងគ្រួសារមួយកូនៗលែងស្តាប់ឪពុកម្តាយ។ លោកបន្តទៀតថា រឿងអ្នកជិតខាងយកផ្ទះរបស់យើងនៅមិនទាន់ដោះស្រាយចប់ចំណែកឯនៅក្នុងគ្រួសារក៏លែងមានទំនុកចិត្តលើគ្នា។ ស្របពេលជាមួយគ្នានេះ ហេង វិសាល បានពោលអាណិតទៅដល់មន្រ្តីដែលបំពេញការងារបានល្អសម្រាប់ប្រជាពលរដ្ឋ ហើយការដែលមន្រ្តីផ្សេងធ្វើឱ្យប៉ះពាល់នោះនឹងធ្វើឱ្យមតិអវិជ្ជមានកើតមានលើមន្រ្តីទាំងអស់។ ករណីគ្រោះថ្នាក់ចរាចរណ៍ចុងក្រោយនេះ ហេង វិសាល រំពឹងថាការដោះស្រាយនឹងមានតម្លាភាពផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ៕