លោក Mohamad Safa អ្នកការទូតជាន់ខ្ពស់សញ្ជាតិលីបង់ នាយកប្រតិបត្តិនិងជាតំណាងអង្គការ សមាគមចក្ខុវិស័យស្នេហាជាតិ (PVA) ដែលមានឋានៈជាអ្នកពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គម UN (ECOSOC) បានសម្រេចលាលែងពីតំណែងបន្ទាប់ពីធ្វើការអស់ជាង ១២ ឆ្នាំ ដោយអះអាងថាមេដឹកនាំអង្គការនេះបានអនុញ្ញាតឲ្យមានការវា.យប្រ.ហារដោយអាវុ.ធនុយក្លេអ៊ែរលើប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន NDTV។
.jpg)
តាមរយៈសេចក្តីថ្លែងការណ៍សាធារណៈជាបន្តបន្ទាប់ លោក Mohamad Safa បានប្រកាសថាលោកនឹងលាលែងពីតំណែងដែលលោកមានទាំងអស់នៅអង្គការសហប្រជាជាតិ ដោយនិយាយថាលោកមិនអាចនៅស្ងៀមចំពោះអ្វីដែលលោកបានពិពណ៌នាថាជាការរៀបចំសម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរដែលអាចកើតមាននោះទេ។ លោកបានចោទប្រកាន់មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិថាបានបម្រើការងារជាអ្នកតំណាងដ៏មានឥទ្ធិពល ផ្សព្វផ្សាយព័ត៌មានមិនពិត និងមិនអើពើនឹងឧក្រិដ្ឋកម្មសង្គ្រាមដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលឡើយ។.jpg)
នៅក្នុងសារលាលែងពីតំណែងរបស់លោក Mohamad Safa បានអះអាងថា ការលះបង់អាជីពការទូតរបស់លោកនៅពេលនេះ ធ្វើឡើងដើម្បីទាក់ទាញការចាប់អារម្មណ៍ជាសកលទៅលើបញ្ហានេះ ដោយជំរុញឱ្យទស្សនិកជនទូទាំងពិភពលោកធ្វើសកម្មភាពអ្វីម្យ៉ាង ដើម្បីទប់ស្កាត់ការកើនឡើងនៃភាពតានតឹង។
ទោះជាយ៉ាងណា អង្គការសហប្រជាជាតិមិនទាន់បានធ្វើអត្ថាធិប្បាយជាផ្លូវការលើការចោទប្រកាន់ទាំងឡាយពីលោក Mohamad Safa នៅឡើយទេ។ អ្នកសង្កេតការណ៍បានព្រមានថា ខណៈពេលដែលការលាលែងពីតំណែងបង្ហាញពីការមិនចុះសម្រុងគ្នា និងការព្រួយបារម្ភផ្ទៃក្នុង ការអះអាងរបស់អ្នកការទូតនៅតែមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ ហើយគួរតែត្រូវបានដោះស្រាយដោយប្រុងប្រយ័ត្ន នៅពេលដែលស្ថានភាពបន្តវិវត្ត៕










