Home ព័ត៌មានអន្តរជាតិ រុស្ស៊ីសម្រេចផ្អាកនាំចេញប្រេងទៅកាន់ពិភពលោក ចំពេលកំពុងត្រូវប៉ាន់ខ្លាំង

រុស្ស៊ីសម្រេចផ្អាកនាំចេញប្រេងទៅកាន់ពិភពលោក ចំពេលកំពុងត្រូវប៉ាន់ខ្លាំង

75
0

ខណៈដែលប្រទេសជាច្រើនកំពុងតម្រង់ជួរចាំទិញប្រេងយ៉ាងអន្ទះសារ ប្រទេសរុស្ស៊ីដែលជាអ្នកលក់ដ៏សំខាន់បន្ទាប់ពីច្រកហ័រមូសត្រូវបានរាំងស្ទះ បែរជាប្រកាសបិទការនាំចេញរបស់ខ្លួនជាបណ្ដោះអាសន្នទៅវិញ ដោយមានគោលបំណងរក្សាស្ថិរភាពទីផ្សារប្រេងឥន្ធនៈក្នុងស្រុក ចំពេលមានការប្រែប្រួលថាមពលជាសកល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The MES Times។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU-lG6w_U_xsVO148gnv9nPD4ju0sgEa0v6Qxfn78UBETK5wHwTnFVL_hKGu2MzECzX_XVGXG5wnM4-UGhkkryCckZCuzyL02TUV0mwxx5w5RwX31pF0ubQACduPTI36KLF3FbaqrkUBkHOdAQCjq51_VbGMdzNRxb5MMAn2eTWBSRw5BEfcXoF9oZb3ad/s1280/photo_2026-03-31_09-12-26%20(2).jpg
យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បានណែនាំដល់ក្រសួងថាមពលរបស់ប្រទេសនេះ ឲ្យរៀបចំសេចក្តីសម្រេចមួយស្តីពីការផ្អាកការនាំចេញសាំងជាបណ្តោះអាសន្ន ដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី 1 ខែមេសា ឆ្នាំ 2026 នេះតទៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHVm8jmPeCuNHlKJprJPufUhIyfKoIg5f651BkxOedRjgkfsTk9GD2XHdIizjjJQm5KKp8ar9a2OcD4ml9Knph3rBMlwgyNYVLvP0xtSocUcWmejJwthtMbF45v7bMCOT3e8i_Z5EGzz2iVewySrz9e3JGwA4Zg3lSIK2N2TL2ysa3H8gcq9xOtsCxXZWW/s1024/photo_2026-03-31_09-12-26.jpg

តាមរបាយការណ៍ពីទីភ្នាក់ងារសារព័ត៌មាន TASS ការរឹតបន្តឹងការនាំចេញប្រេងឥន្ធនៈរបស់រុស្ស៊ីនៅពេលនេះ ទំនងជានឹងបន្តមានរហូតដល់ថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2026។ នេះមិនមែនជាលើកទីមួយទេដែលទីក្រុងមូស្គូបានប្រើប្រាស់ឧបករណ៍នេះដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈក្នុងស្រុក និងដោះស្រាយបញ្ហាកង្វះខាតការផ្គត់ផ្គង់ក្នុងស្រុករបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgta76qUEHZb7Cq61Gq9LYvh4gl2EWIEkwuJdDB0CERjjvBt-UQdD3xz-xVHv2A8iZu3dK-ky8o0ZkHY0K_WzGY0cy-HTZXSV5_GK3p1XMIkGH_2ezF-IBl4zHiDKOw0JotogkTb_inbtAB9pLqltKhxCjtkJm71ugG8Ezt0PQ0aKZ1Uo7luC21y7Pn-wd/s864/photo_2026-03-31_09-12-27%20(2).jpg

គួរជម្រាបថា ប្រទេសរុស្ស៊ីបាននាំចេញប្រេងសាំងជិត 5 លានតោនកាលពីឆ្នាំមុន ដែលមានមធ្យមភាគប្រហែល 117,000 បារ៉ែលក្នុងមួយថ្ងៃ។ ការហាមឃាត់នេះមានគោលបំណងគ្រប់គ្រងការផ្គត់ផ្គង់ប្រេងឥន្ធនៈ ទប់ស្កាត់ការប្រែប្រួលតម្លៃ និងដោះស្រាយការខ្វះខាតនៅក្នុងតំបន់មួយចំនួន។ អាជ្ញាធរបានសង្កត់ធ្ងន់ថា ទីផ្សារក្នុងស្រុកនឹងនៅតែផ្គត់ផ្គង់ក្នុងអំឡុងពេលរឹតបន្តឹងការនាំចេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhos1L0MpXLo5bQcbPYYiNVcc_9Tzahlog9UdH1kki5nyTAneaYJ44MTzImCjxgq5uaveZTMGhm08J5puimQ76C3uKnHGdXduqpLtKdAo-jGvLyXLRKVs82FQ8-ER5cNC46yfiua1YZba4Z1o5b4wrtWJBiwwJQVTwo8n_NywY9SKMuqi6lDnq_70vpeyWo/s1248/photo_2026-03-31_09-12-27.jpg

កន្លងមក ប្រទេសរុស្ស៊ីធ្លាប់បានដាក់កម្រិតស្រដៀងគ្នាលើការនាំចេញប្រេងឥន្ធនៈ ដើម្បីគ្រប់គ្រងការកើនឡើងនៃតម្លៃ និងការពារការរំខានដល់ការផ្គត់ផ្គង់។ អ្នកវិភាគនិយាយថា ចលនាចុងក្រោយនេះឆ្លុះបញ្ចាំងពីការព្រួយបារម្ភជាបន្តបន្ទាប់អំពីសន្តិសុខថាមពល និងស្ថិរភាពទីផ្សារ ខណៈដែលភាពតានតឹងភូមិសាស្ត្រនយោបាយនៅតែបន្តប៉ះពាល់ដល់លំហូរប្រេងសកល៕