Home ព័ត៌មានអន្តរជាតិ កូរ៉េខាងជើងកំពុងត្រៀមមីស៊ីលថ្មីដែលមានសមត្ថភាពអាចបា.ញ់ឆ្លងទ្វីបរហូតដល់អាមេរិក

កូរ៉េខាងជើងកំពុងត្រៀមមីស៊ីលថ្មីដែលមានសមត្ថភាពអាចបា.ញ់ឆ្លងទ្វីបរហូតដល់អាមេរិក

86
0

មេដឹកនាំកំពូលកូរ៉េខាងជើង លោក Kim Jong Un កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ បានត្រួតពិនិត្យមើលការសាកល្បងកម្លាំងមីស៊ីលប្រភេទថ្មីមានសមត្ថភាពបា.ញ់ឆ្ងាយរហូតដល់ទឹកដីអាមេរិក ដែលនេះជាផែនការពង្រឹងយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់ប្រទេសកូរ៉េខាងជើង និងត្រូវបានចាត់ទុកជាការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពការវាយប្រ.ហារ ។ ប៉ុន្តែគ្មានសេចក្តីរាយការណ៍ពីពេលវេលា និងទីតាំងច្បាស់លាស់នៃការសាកល្បងកម្លាំងមីស៊ីលថ្មីទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL2XR6xO9q6R3EhSGvBUwcl_LlYReDXWOgOD4UALH9-G9rPFyt_oDpcrw1BJ6xI1oVcmRCCR2zgiW0TI4igLPW4xvrTmyxr1Ec9HygdO1FpkOEGZlYGdB8LmTbw9gG9o5lvJol77nXIsL6KLBlc-ENZiJRJyHPEAvqKfDe4yJ6_BWtkhnSQ-yhR2i08fyl/s1200/photo_2026-03-31_13-27-47.jpg
សារព័ត៌មានកណ្តាលកូរ៉េ (KCNA) រាយការណ៍ថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក Kim Jong Un បានចុះពិនិត្យមើលការសាកល្បងកម្លាំងមីស៊ីលថ្មីមានកម្លាំងខ្លាំងបង្កើតឡើងដោយសម្ភារៈកាបូន ។ មីស៊ីលថ្មីនេះត្រូវបានផលិតឡើងសម្រាប់ប្រើប្រាស់ជាមួយការបាញ់មីស៊ីលឆ្លងទ្វីប (Hwasong-20) ដែលកូរ៉េខាងជើងកំពុងតែអភិវឌ្ឍន៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzS6NxYx4NiigYfYm4LsXy8r-hL71ZgL9QWPERffVAZ_6-07i6ZZlZ0I94kBukNSfRnbRlDMxOVle2dmTxWYcP45a8gj15HV6k66pgCPjANxQI_d9898jIQIlZvOmZp85b2ZCQQSdNzK-A5vpvE3zzCBS-zrubF3o6v0LIuj3GEQ3IeCBHsXWxCrTD2j2I/s1024/photo_2026-03-30_16-49-04.jpg
ជាមួយគ្នានេះ មេដឹកនាំកូរ៉េខាងជើង ក៏បានចុះពិនិត្យមើលការសាកល្បងប្រព័ន្ធការពាររថក្រោះផងដែរ ដែលអាចស្ទាក់ចាប់អាវុធបាញ់រថក្រោះពីទិសដៅផ្សេងគ្នា ហើយការសាកល្បងប្រព័ន្ធការពាររថក្រោះសម្រេចបានជោគជ័យ១០០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9smvYFgdl6T_-UO_rWTyg3DI7BXpkCR2HKbafyladAuT5iPg9FHZ8kuCd_0XeHcQ6Zzbpbl_As5DxMIPsBlHqpWnQfdkXUHsegAcwCBDFZEJkknx8cpJVvvzHMRSbghTO7HFsnuI8LTtoFfhfskLsZ0-bZdIFQ5EOYr_uTNPQ0y53vXDtATnF9nBtFd44/s1280/photo_2026-03-30_16-49-05%20(2).jpg

ការសាកល្បងកម្លាំងមីស៊ីលថ្មី គឺជាផ្នែកមួយនៃផែនការអភិវឌ្ឍវិស័យការពារជាតិរយៈពេល៥ឆ្នាំ ក្នុងគោលបំណងពង្រឹងសមត្ថភាពជាបន្តបន្ទាប់នៃការវាយប្រហារជាយុទ្ធសាស្ត្រ ខណៈលោក Kim Jong Un ថា សមត្ថភាពកងទ័ពកូរ៉េខាងជើងពេលនេះ បានឈានដល់ការផ្លាស់ប្តូរដ៏សំខាន់មួយក្នុងការបង្កើតកម្លាំងយុទ្ធសាស្ត្រ ។ មីស៊ីលថ្មីអាចបង្កើតកម្លាំងរុញច្រានអតិបរមាបាន២,៥០០គីឡូញូតុន (Kilonewtons) និងជាការសាកល្បងលើកដំបូង បើគិតតាំងពីខែកញ្ញា ឆ្នាំ២០២៥ ដែលពេលនោះ សមត្ថភាពបាញ់ម៉ាស៊ីនមានចម្ងាយត្រឹមតែ១,៩៧១គីឡូញូតុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU_KpViw1ZwgmwaGjHFgHxRoTFTIltS2gnLnvX52BGYVYMw_HmOvK9lN6-aARPjXELb1ALnEkHF8udyR17rARAKF_GyPYzQ9YFLc80lU5EFbWjUwP7VILnmg8nlWSncsbYmmAHZYMIwrZsD5Vte05vc6b3Ww8m4br1sv-PYB1WCNEIlBhKlqgP6yoh3ZGE/s400/photo_2026-03-31_13-27-46.jpg
ទោះយ៉ាងណា អ្នកជំនាញបរទេសថា កូរ៉េខាងខាងជើងនៅតែប្រឈមនឹងឧបសគ្គផ្នែកបច្ចេកវិទ្យាក្នុងការផលិតមីស៊ីលបាញ់ចម្ងាយឆ្ងាយពិតប្រាកដ ដូចជា ៖ ធ្វើឱ្យក្បាលមីស៊ីលធន់នឹងស្ថានភាពដ៏អាក្រក់ពេលស្ថិតនៅលើអាកាស ខណៈអ្នកជំនាញខ្លះជំទាស់នឹងការលើកឡើងនេះថា កូរ៉េខាងជើងបានអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលជាច្រើនឆ្នាំមកហើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYzXycNzsWUemE8pPR-zrLvBTjASsL_unNM0N-1R6tp0CVRTCJUXE8lKVgvgQXf-t7m5hAmKMDV3ldDCmbMgIjZXF7kO1R0Cf0sr6B-TqG73kGx5QBqvpEsDTnU4DJSlSNbY2ziAbBYjFt4dlaNS-1XtCpUa9jw6UDAq-yI62EKbaslAmMPhL1tp4VcPcu/s1000/photo_2026-03-30_16-49-05.jpg
គួរបញ្ជាក់ថា ការសាកល្បងកម្លាំងមីស៊ីលបានកើតឡើងមិនប៉ុន្មានថ្ងៃ បន្ទាប់ពីមេដឹកនាំកំពូលកូរ៉េខាងជើងថ្លែងសុន្ទរកថាទៅកាន់រដ្ឋសភា ដោយសន្យាធ្វើឱ្យកូរ៉េខាងជើងក្លាយជាប្រទេសមហាអំណាចនុយក្លេអ៊ែរលើពិភពលោក និងចោទប្រកាន់អាមេរិកកំពុងតែឈ្លានពានប្រទេសដទៃ (​ប្រទេសនៅមជ្ឈិមបូព៌ា) ៕