Home តារាជាតិ ជី ដេវីត ជឿជាក់អ្នកគាំទ្រពិតរបស់ខ្លួនមិនរករឿងនរណាមុន

ជី ដេវីត ជឿជាក់អ្នកគាំទ្រពិតរបស់ខ្លួនមិនរករឿងនរណាមុន

96
0

តារាចម្រៀង ជី ដេវីត បានបង្ហាញការជឿជាក់យ៉ាងមុតមាំថាអ្នកដែលជាអ្នកគាំទ្រពិតប្រាកដរបស់ខ្លួនសុទ្ធតែជាមនុស្សល្អ ធ្វើរឿងដែលត្រឹមត្រូវមិនប៉ះពាល់អ្នកណាមុននោះឡើយ បើគេមិនប៉ះពាល់មុន។ ជី ដេវីត ថានេះគ្រាន់តែជាពាក្យស្លោកមួយប៉ុណ្ណោះមិនមែនចង់បង្កជម្លោះនោះទេ ប៉ុន្តែលោកក៏មិនខ្លាចដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDweGXn3hui6Nn8nVqFlWC4hyvqYhhkqoGoMrXeunZsTtIAXS9Rzk5iTdfIyBPF2KnhxcwwSInHsca90oxaJ_zgYxUZmpyZu1sj5cHgM2W9KxfdJfb_2eN1g4TBr7TtucHpd6x1RqAdhGU2eZZA3m2QYE-uwv02Cu3a8ln7LL3EoRyVVbPNcrHDfoIdBNd/s1920/image_2026-03-31_09-00-36.png
នៅថ្ងៃទី៣០ ខែមីនា ផេក «កូនធីមដាយណូស័រ» បានបង្ហោះវីដេអូមួយពីតារាចម្រៀង ជី ដេវីត ដែលបានថ្លែងអំណរគុណទៅកាន់ក្រុមអ្នកគាំទ្ររបស់ខ្លួនដែលព្យាយាមស្វះស្វែងរកលោកយាយរបស់លោក។ ជាមួយនឹងការដឹងគុណ ជី ដេវីត ថាខ្លួនសំណាងណាស់ដែលមានអ្នកគាំទ្រហើយចង់ឃើញវត្តមានរបស់អ្នកគាំទ្របែបនេះបន្តទៀតនៅពេលលោកជោគជ័យកាន់តែខ្លាំង។ តារាចម្រៀងរូបនេះថាពេលនេះគ្រាន់តែជាជំហ៊ានពាក់កណ្តាលប៉ុណ្ណោះដោយមានរឿងខ្លះមិនទាន់អាចបង្ហើបប្រាប់បាននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj31GEBa6LTYb8xigcNUVkyoTSID0G0YAF8wgISQcDTepZcFxYprBKj_cK4NyTixyoxxq5-0T0ssJDwnZRXlPWC0jsCAV-peeN1Z35iXp3KMRmpBi3XXr8atB84MQ2copGxC0HiAhOuIjBcClIBICHmE5VSrU4o6UM_LvbNuKstpD62Zvsb538XjnXQc-_d/s1440/image_2026-03-31_09-00-33.png

តារាចម្រៀង ជី ដេវីត បន្តដោយសង្ឃឹមថាពេលលោកជោគជ័យជាងនេះអ្នកគាំទ្រនឹងនៅតែឱបក្រសោបគ្នា ផ្តល់សេចក្តីស្រលាញ់ដ៏ល្អមួយសម្រាប់លោក ហើយលោកនឹងថែរក្សាក្តីស្រលាញ់មួយនេះនិងនៅជាមួយគ្នាដូចអ្នកគាំទ្រការពារលោក លោកនឹងការពារអ្នកគាំទ្រវិញប្រសិនជាអ្នកគាំទ្រពិតប្រាកដ។ យ៉ាងណាមិញ តារាចម្រៀង ជី ដេវីត បានបង្ហាញការជឿជាក់របស់ខ្លួនថាអ្នកគាំទ្ររបស់លោកនឹងធ្វើរឿងដែលត្រឹមត្រូវ ដោយរក្សាគោលជំហរមួយមិនប៉ះអ្នកដទៃ បើសិនជាអ្នកដទៃមិនប៉ះខ្លួនមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxllboaB1kbB5I0VZkjX84ywQ4OOkEa1oVWV4_zmF4OPh_v0Tv5lnGq7CYMk-lVtaNv3gZRkUN8lbhbmzAfNsXjjG4UC4AFYoIhFmvcoO0BviGk6A4kGDsTbHKyAfCGW3k65z7A62zURj4hEDihLWLLFaVRbpJ_fV_mqgZh-Npp8tQvZcNgQyPBmhyrb1I/s2048/image_2026-03-31_09-00-31.png

ម្ចាស់បទ« How about Now» បានពន្យល់បន្តទៀតថានេះគ្រាន់តែជាពាក្យស្លោកមួយប៉ុណ្ណោះ មិនមែនមានន័យថាចង់បង្កជម្លោះនោះទេតែលោកក៏មិនភ័យខ្លាចដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWlWPf7NDuHuGCtXtCUK-Xzd1g4-fWI3KAd1dKqxeJvrBDge340wQ1c_IMgmCkD-4Zj5VojFYI0MAX3Uo-EZNQ5XfeAHPEkZDSdrY6SG76B2FB6a9dJ1dd9WOsGhbDg3cUReA32ziV1vof5k5-YIreDIVNtpz5CfllhoB0BM5FRCjlq5lYxLl4uCsg5PfI/s2048/image_2026-03-31_09-00-31%20(2).png

គួរបញ្ជាក់ផងដែរថា ក្នុងអាជីពសិល្បៈជាច្រើនឆ្នាំមកនេះតារាចម្រៀង ជី ដេវីត បានឆ្លងកាត់ព្យុះភ្លៀងរាប់មិនអស់ មានទាំងការរិះគន់ ទាំងការលាបពណ៌ ប៉ុន្តែយ៉ាងណាឧបសគ្គទាំងនេះធ្វើឱ្យលោកកាន់តែរឹងមាំ កាន់តែខ្លាំងរហូតកសាងកំផែងមួយយ៉ាងរឹងមាំ មានភាពល្បីល្បាញមានអ្នកគាំទ្រច្រើនរហូតមកដល់សព្វថ្ងៃនេះ៕