Home ព័ត៌មានអន្តរជាតិ ខេត្តឈៀងម៉ៃជាប់ចំណាត់ថ្នាក់ទី១ មានខ្យល់កខ្វក់ខ្លាំងបំផុតនៅលើពិភពលោក

ខេត្តឈៀងម៉ៃជាប់ចំណាត់ថ្នាក់ទី១ មានខ្យល់កខ្វក់ខ្លាំងបំផុតនៅលើពិភពលោក

86
0

បើនិយាយពីខេត្តដែលមានខ្យល់កខ្វក់ខ្លាំងនៅប្រទេសថៃ គឺចៀសមិនផុតពីខេត្តឈៀងម៉ៃទេ រហូតដល់ជាប់ចំណាត់ថ្នាក់ទី១ មានខ្យល់កខ្វក់ខ្លាំងបំផុតនៅលើពិភពលោក បន្ទាប់ពីស្រុកជាច្រើនក្នុងខេត្តនេះគ្របដណ្តប់ដោយខ្យល់កខ្វក់យ៉ាងក្រាស់ប៉ះពាល់សុខភាព ។ រីឯទីក្រុងដេលី ប្រទេសឥណ្ឌា ស្ថិតក្នុងចំណាត់ថ្នាក់ទី២, ទីក្រុងយ៉ាំងហ្គន ប្រទេសមីយ៉ាន់ម៉ា ចំណាត់ថ្នាក់ទី៣ និងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ចំណាត់ថ្នាក់ទី៤ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvquQO43k7FWdpiW3vMfFT5qzCvLpqBevgJceHoyQo8YyccXJw9RiEjzG9QZiTvEdhfX7k67WbWGGak8oowsGt5wBUGg61ChRxYDw9khsp69PbieoGe2s7VIlAooRc2IBH3Kt7pflE78DLA0cJ3ySJfxUNR7698Pub3lEmhThwbWqqP4VZQafMAVtaK3FU/s1280/photo_2026-03-28_09-22-11.jpg
យោងតាមការផ្សព្វផ្សាយរបស់គេហទំព័រត្រួតពិនិត្យគុណភាពអាកាសធាតុពិភពលោក IQAir.com កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ខេត្តឈៀងម៉ៃ ប្រទេសថៃ បានជាប់ចំណាត់ថ្នាក់ទី១ មានខ្យល់កខ្វក់ខ្លាំងបំផុតនៅលើពិភពលោក ដោយមានសន្ទស្សន៍គុណភាពខ្យល់ (US AQI) កើនឡើងខ្ពស់រហូតដល់១៨៤ ដែលចាត់ទុកជាកម្រិតគ្រោះថ្នាក់ពណ៌ក្រហមប៉ះពាល់សុខភាពយ៉ាងខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt2ZRCE-ww2LMKhZAle5NVVGNwLoB1v7c_xfcj8B2y8dmfJNumoIYLIUwrW5XE6p1qiaQKyJQ4tfxxv17lTNzqzlY8RkhtJ5AFbpCmSKUN6EZDQUH6ZeCTAMq1ZhWBTkA5sBUHMn8k-BYUzODHPcbgt3UZOhW8chJxlbnW2i-AceLvNJVoN_LZtOCcMK77/s1280/photo_2026-03-28_09-22-12%20(2).jpg
ការត្រួតពិនិត្យបង្ហាញថា កម្រិតភាគល្អិតធូលី PM 2.5 នៅទីរួមខេត្តឈៀងម៉ៃ បានកើនឡើងខ្ពស់ដល់១០២.២មីក្រូក្រាមក្នុង១ម៉ែត្រគូប ប្រសិនបើប្រៀបធៀបជាមួយកម្រិតភាគល្អិត PM 2.5 ស្តង់ដាររបស់អង្គការសុខភាពពិភពលោក (WHO) គឺខ្យល់កខ្វក់នៅខេត្តឈៀងម៉ៃពេលនេះខ្ពស់ជាងការកំណត់រហូតដល់ជាង២០ដង ។ កំណើនខ្យល់កខ្វក់បណ្តាលឱ្យខេត្តនេះគ្របដណ្តប់ដោយផ្សែងអ័ព្ទយ៉ាសក្រាស់ រហូតដល់មើលមិនឃើញផ្លូវឆ្ងាយៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQOGEZLVQGZ623aQXmN6MbleNeo3e7psR2L80nRR7nC57GCEWDJagjuO4qhvyGjnbBOiu01xoeGvmjGs8RGMuvAJs0_RK-1Ro8HZoNutFk0AQm0QNNXkiAC6a0RRVVIEU4X-gLCqru0-gqOPPRcoXw-9dcKjLh7Uj_q59cL0WmUbu4B2Uv47WIrN9gJ01z/s1280/photo_2026-03-28_09-22-12%20(3).jpg
បញ្ហាគួរឱ្យព្រួយបារម្ភបំផុត គឺស្រុកឈៀងដាវ គ្របដណ្តប់ដោយខ្យល់កខ្វក់ខ្លាំងជាងគេ បើតាមការត្រួតពិនិត្យគុណភាពខ្យល់របស់នាយកដ្ឋានគ្រប់គ្រងខ្យល់ពុលតាមរយៈវែបសាយ AIR4THAI.COM បង្ហាញថា កម្រិតធូលី PM 2.5 នៅស្រុកឈៀងដាវ កើនឡើងដល់១៨៣.៦មីក្រូក្រាមក្នុង១ម៉ែត្រគូប ។ វាធ្វើឱ្យស្រុកនេះក្លាយជាតំបន់ពណ៌ក្រហមមានខ្យល់កខ្វក់យ៉ាងខ្លាំង បន្ទាប់មក គឺឃុំឆាងផឿក ស្រុកមេជែម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnKPh7HbGZkoRvSzL85Nb2g0xJ6tJrwW0ihKXKFn3-kU_IBQV0ORh6ueaViiOAHWqiYLDiNoAC0e2Aun8qnYcV-AwLuKyQ_tj0nhTF3rVihy4ujl78MYoYw7MQD5L1l11CZcqj1G1Z7wtJirrP9HrXbzZNKsK065_TlZd1wlGTxGJsciauCpr5gKMmKKb1/s960/photo_2026-03-28_09-22-12.jpg
មន្ត្រីក្រសួងសុខាភិបាលថៃបានជូនដំណឹងបន្ទាន់ទៅកាន់ពលរដ្ឋ ជាពិសេស អ្នកប្រឈមនឹងផលប៉ះពាល់សុខភាពខ្លាំងដោយសារខ្យល់ពុល រួមមាន ៖ កុមារតូច មនុស្សចាស់ ស្ត្រីមានផ្ទៃពោះ និងអ្នកជំងឺផ្លូវដង្ហើម ត្រូវចៀសវាងស្ថិតក្រោមកំដៅថ្ងៃ ឬហាត់ប្រាណជាដាច់ខាត ព្រមទាំងណែនាំឱ្យពលរដ្ឋគ្រប់រូបពាក់ម៉ាស់ការពារខ្យល់ពុលគ្រប់ពេលចេញទៅខាងក្រៅ, បិទទ្វារ-បង្អួចផ្ទះឱ្យជិត និងតាមដានស្ថានការណ៍អាកាសធាតុ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-Q_H-jBQcOmLltXHljIohEimT56zL795xTPGBmr5Z58S2JlIkWXimrgK-uT8eKe7iNMv-gGHOIO-HtDWbKF3o2-ZdMnPedFRs5T4y7HeQIAGtex8Uk9Wvu-fcsS36TfJOzqrKxyeN_2vybruWhdb2jq0xwlgT00ix6zGRlGvdaTgbEa5Evnmt9COY5sRH/s1280/photo_2026-03-28_09-22-13.jpg
ក្រៅពីនេះ មន្ត្រីក្រសួងសុខាភិបាលណែនាំឱ្យពលរដ្ឋយកចិត្តទុកដាក់សង្កេតអាការៈរបស់ខ្លួន បើខុសប្រក្រតី ដូចជា ៖ ក្អករ៉ាំរ៉ៃ ពិបាកដកដង្ហើម រមាស់ភ្នែក និងណែនដើមទ្រូង ត្រូវប្រញាប់មកជួបគ្រូពេទ្យជាបន្ទាន់ ដោយក្រសួងសុខាភិបាលសង្ឃឹមថា នឹងមានការចាត់វិធានការគ្រប់គ្រងការដុតកាកសំណល់នឹងជួយកាត់បន្ថយខ្យល់ពុល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhioEHPWM0wRZbKOhAQBu7mjpHOyrwU51uCJVlQRyRFfoRF1vN3M7ZpriBLruwpAuqNMLlVPxBNnriJ3Wy-2pECfYH2p_NwwK7QtjLctk4KlGw6imGxWbIhPXzgVm_d195Kv8h6msjegiuM9ZgH5AvSWcSSn2mnRngAXWn-8XTCwQToDwkNj5DTfN1PEIgh/s1280/photo_2026-03-28_09-22-14.jpg

គួរបញ្ជាក់ថា ក្រៅពីប្រឈមនឹងខ្យល់កខ្វក់ខ្លាំង នៅស្រុកផ្សេងទៀតរបស់ខេត្តឈៀងម៉ៃគ្របដណ្តប់ដោយបរិយាកាសអួរអាប់ដោយសារភ្លើងឆេះព្រៃ ។ កាលពីថ្ងៃទី២៧ ខែមីនា ផ្ទៃមេឃនៅស្រុកហត និងស្រុកអមកយ ប្រែពណ៌គួរឱ្យខ្លាច ដែលធ្វើឱ្យពលរដ្ឋបារម្ភពីស្ថានការណ៍ខ្យល់ពុល និងភ្លើងឆេះព្រៃ ពួកគេសំណូមពរឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហានេះជាបន្ទាន់ដើម្បីកុំឱ្យរងផលប៉ះពាល់កាន់តែខ្លាំង ៕