Home តារាជាតិ ឃុន វ៉ាន់លីង បង្ហាញខ្លួនជាអ្នកចម្រៀងលើកដំបូងធ្វើឱ្យទស្សនិកជនវែ.កញែ.ក

ឃុន វ៉ាន់លីង បង្ហាញខ្លួនជាអ្នកចម្រៀងលើកដំបូងធ្វើឱ្យទស្សនិកជនវែ.កញែ.ក

95
0

ស្រីស្អាត ឃុន វ៉ាន់លីង ដែលជាអ្នកបង្កើតមាតិកានិងជាអ្នករស់នៅខេត្តសៀមរាបបានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍បន្ទាប់ពីក្លាហានបោះជំហានចូលវិថីសិល្បៈផ្នែកចម្រៀងដោយបានចេញ MV លើកដំបូងហើយ។ ទោះជាយ៉ាងណា លទ្ធផលដែល ឃុន វ៉ាន់លីង ទទួលបានពីស្នាដៃថ្មីនេះរងនូវការវែកញែកពីទស្សនិកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5k26tpdpf7b-ipbcjSCKCcOf-3NNF10QRRqVoOu9WS25vW-4thFAtuW6bR4tlirC3PHIbJKY4t1CpmJrTvFQCj1rhedPAAjZlMp6ytPoX24XPmiy9TtprlFxgSkcbXAy2kv7MFiBhW57px7mI9HsFOS6AjIc5exBma9HhOpKaickMkyA8AdWUnAIXVe0F/s2048/image_2026-03-27_14-43-49%20(2).png

កញ្ញា ឃុន វ៉ាន់លីង បានចេញផ្សាយបទ « Starlight» កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ជាមួយនឹងការសម្តែងដ៏ខ្យូតនិងក្បាច់រាំរវើក ហើយប្លង់មួយៗគឺពិតជាមិនចាញ់ MV ដទៃទៀតនោះទេជាមួយនឹងពណ៌ផ្កាឈូកដ៏ស្រស់ស្អាត។ បន្ទាប់ពីបទនេះបានទម្លាក់នៅលើបណ្តាញសង្គមមិនថានៅយូធូប ទិកតុក ហ្វេកប៊ុក នោះទេ ឃុន វ៉ាន់លីង ទទួលនូវមតិប្រតិកម្មចម្រុះពីប្រិយមិត្តអ្នកស្តាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAKEc5Mg-TskfdR7UbAH8DYC6285xWhxThPXBrQlmZo4i0UfibKpNM7m92uSEmiuzOiff5HrDzqvPRifKIWhznEgv1EwjieBCK2xFOrYA1kWyvYBWCIVMy_JQ_eQSUDGNDZSDh1qOSSfmEZjQix55S9IPwF1kPV11ZCfViUTOuzqZP5ILvGXY_ADM8KTNJ/s960/image_2026-03-27_14-43-51.png

ពួកគេបានបញ្ចេញមតិស្រដៀងៗគ្នាថា ការថតគឺល្អ MV ក៏ល្អ ការរាំក៏ល្អប្រសើរ ប៉ុន្តែទាក់ទងនឹងសំឡេងរបស់ ឃុន វ៉ាន់លីង គឺតឹងនិងត្បៀតបន្តិចដែលធ្វើឱ្យអ្នកស្តាប់ពិបាកស្តាប់។ អ្នកមួយចំនួនបានបង្ហាញថាពួកគេមិនមែនជា Hater នោះទេប៉ុន្តែសំឡេង ឃុន វ៉ាន់លីង គឺពិតជានៅមានកម្រិតនិងចង់ឱ្យរូបនាងអភិវឌ្ឍន៍ជាងនេះទៅទៀតឬអាចជ្រើសរើសនិពន្ធបទណាដែលស័ក្តិសមសម្រាប់សំឡេងរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCxFaVWleUt97Y68VxsN-5XSMYSno79zXITeYsOVE4LLT2rwqp4Tp6r_MnQOsmqCh8MnwuDpb312iBvXEiyusQL3lyjudNVbgMAiI5hR6P-4va4BEUjQNECBBk5NnXdt3yN-Vu62Xa2DmnmeUBOyqiS9amJydr1Pl49_ogLURlfkZyKzFnhi3NuP65XMAC/s2048/image_2026-03-27_14-43-53.png
ទោះជាយ៉ាងណា អ្នកគាំទ្រមួយចំនួនក៏បានផ្តល់កម្លាំងចិត្តដល់ ឃុន វ៉ាន់លីង ដោយលើកឡើងថាទោះបីមានចំណុចខ្វះខាតប៉ុន្តែរូបនាងពិតជាប្រឹងប្រែងសម្រាប់ការងារមួយនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjE55NUALrQEvv97J0TLuDg1HB5Re2uKZMewMcqRKv7CJqLhzAhlqxqOjpBYBoWGlb1I4VPeynaZuV_qJGocNdwAnShFWIvC4tfY58on7LYpXst5eSXCw7w0XvuP-t2COqcLPPXrHg-XuvmsUlSKwUzWEErwZBQ_nROXD1anRyrS0-DbPmnPfvxuSFgiqg/s2048/image_2026-03-27_14-43-54.png

កញ្ញា ឃុន វ៉ាន់លីង បានធ្វើឱ្យទស្សនិកជនស្គាល់តាមរយៈការផលិតវីដេអូនានា ទាំងសកម្មភាពប្រចាំ និងដំណើរកម្សាន្តជាពិសេសគឺទាក់ទងនឹងកន្លែងទេសចរណ៍នៅខេត្តសៀមរាបផ្ទាល់តែម្តងដោយសារតែនាងជាកូនអ្នកខេត្តនេះ។ ការចាប់យកអាជីពជាអ្នកចម្រៀងគឺជាដំណើរថ្មីមួយរបស់ ឃុន វ៉ាន់លីង សម្រាប់បម្រើអារម្មណ៍អ្នកគាំទ្រ៕