កោះខ្មោច ជាតំបន់ទេសចរណ៍មួយនៅជាយដែននៃស្រុកគីរីសាគរ ដែលស្ថិតនៅក្នុងចំណោមប្រជុំកោះសរុបចំនួន២៣ផ្សេងទៀត លើទឹកដីខេត្តកោះកុង។
.png)
កោះនេះ ត្រូវបានអ្នកភូមិនិយាយតៗគ្នាមកថា ពុំធ្លាប់មានមនុស្សរស់នៅទាល់តែសោះ ទើបគេដាក់ឈ្មោះកោះនេះថា កោះខ្មោច ឬអ្នកភូមិក្បែរនោះហៅកោះនេះថា កោះនិមិត្ត។

ក្រោយមកអ្នកភូមិក៏ចាប់ផ្តើមហើយកោះនេះជា “កោះរីករាយ” ជំនួសវិញ ព្រោះសម្រស់ទេសភាពនៅលើកោះនេះមានភាពទាក់ទាញជាខ្លាំង ដោយមានទឹកសមុទ្រថ្លាឈ្វង់ មើលឃើញដល់បាត មិនគួរឱ្យខ្លាចដូចឈ្មោះដើម”កោះខ្មោច”នោះទេ។.png)
ភ្ញៀវទេសចរដែលចង់ធ្វើដំណើរទៅកាន់កោះនេះ គួរណាស់តែចេញដំណើរពីកោះស្តេចមក ព្រោះចម្ងាយពីកោះទាំងពីរ មិនឆ្ងាយពីគ្នានោះទេ។
.png)
ពេលទៅដល់កោះនេះ ភ្ញៀវទេសចរណ៍នឹងបានឃើញរូបសំណាកមួយឈ្មោះថា “នាងបិសាចក្រមុំ” ដែលមានទឹកមុខញញឹម នៅក្រោមដើមឈើធំមួយប្របនឹងមាត់ឆ្នេរនោះ៕









