Home ព័ត៌មានជាតិ ពលរដ្ឋបារម្ភខ្លាចបាត់បង់ភ្ញៀវទេសចរ ក្រោយខេត្តសៀមរាបហាមមិនឲ្យលេងទឹកនៅថ្ងៃចូលឆ្នាំខ្មែរ

ពលរដ្ឋបារម្ភខ្លាចបាត់បង់ភ្ញៀវទេសចរ ក្រោយខេត្តសៀមរាបហាមមិនឲ្យលេងទឹកនៅថ្ងៃចូលឆ្នាំខ្មែរ

75
0

ក្រោយរដ្ឋបាលខេត្តសៀមរាបបានចេញសេចក្ដីប្រកាសជាផ្លូវការ ហាមមិនឲ្យមានការលេងជះទឹក គប់ទឹក និងលេងម្សៅ នៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខ មហាជនជាច្រើនបានសម្ដែងការខកចិត្តរបស់ពួកគេដ្បិតយល់ឃើញថា ភ្ញៀវទេសចរបរទេសច្បាស់ជាសម្រុកទៅលេងប្រទេសជិតខាងអស់មិនខាន ព្រោះគេត្រូវការការកម្សាន្តសប្បាយមិនមែនមកដើម្បីតែស្គាល់ពីវប្បធម៌របស់យើងមួយមុខនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBAtjfMdemc24hE1QOnUR412S_yiIz5XPFPFxC-BHLQ59CA3n6S0FgwFz1w93GWnugDKF-MvDCV3LLxQf0jzKcIEiW8xC9JHmEi3au0FTFTCmqAD9OGJhMOUfNcUGMA3LXwUsJwuXrFvrp8SCpYmf99mkuJTi_bLFL5InODN1iLjO2Cy4rKtCh5uVEWKGI/s1024/photo_2026-03-18_11-22-26%20(2).jpg
យោងតាមសេចក្ដីជូនដំណឹង ស្ដីពីការរៀបចំបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាបបានណែនាំឱ្យពលរដ្ឋខ្លួនរៀបចំប្រារព្ធឱ្យស្របតាមប្រពៃណីទំនៀមទម្លាប់ ពិសេសជំរុញចលនាលេងល្បែងប្រជាប្រិយខ្មែរ និងតុបតែងលម្អទីតាំងបង្ហាញអត្តសញ្ញាណបុណ្យជាតិឱ្យបានសមរម្យ។ ក្នុងនោះរដ្ឋបាលខេត្តក៏បានជំរុញឲ្យអាជ្ញាធរតាមមូលដ្ឋានត្រូវទប់ស្កាត់ឱ្យបានការលេងបាញ់ទឹក លាបម្សៅ លាបធ្យូង ឬល្បែងស៊ីសងគ្រប់ប្រភេទ ដែលប្រាសចាកនឹងទំនៀមទម្លាប់ប្រពៃណី និងខុសច្បាប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAft1Ihc7Mad_Oo_286Qh0fXuc0xzl8AoT7c1pjgVi9plCCDHfTj-KWLPaLE6FSn6qj4MQQzYy0ss2_zoREyz112CA5WTQF8cZ2DK12vdJ5hRhoxZbUe_8AsuOfqUo59DV7n-DKDuwvIlL_Y0_VTqsea147NP6pumERqMsnFK12eKin1_oHpoFHkNEjm-e/s1024/photo_2026-03-18_11-22-26.jpg

ផ្ទុយទៅវិញ រដ្ឋបាលខេត្តបានជំរុញឱ្យមានការរៀបចំលេងល្បែងប្រជាប្រិយខ្មែរ ដូចជាល្បែងចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង រាំកម្សាន្តបែបប្រពៃណីតាមមណ្ឌលកម្សាន្ត រមណីយដ្ឋាន និងទីប្រជុំជននានាឱ្យបានកាន់តែច្រើន ដើម្បីបង្កើនបរិយាកាសស្និតស្នាល និងសាមគ្គីជាតិ ព្រមទាំងបានបង្ហាញពីវប្បធម៌និងទំនៀមទម្លាប់ប្រពៃណីខ្មែរឲ្យបរទេសបានស្គាល់កាន់តែច្បាស់ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6QObHXL4Yz-DZfjzddkyXfClBZ3ThBznTwGRysDEyKD0RwYjDYNuf08aDmkLpsr1q8P8e3-sScH5kyjdq9tEa-kotbWPaZBUkeFP3D1ZPQiPl6k1odMcqgvvZYpb0jnaMYx9U9COM9yeGbhb68i-miAWp6ZT3eURTE-cp1hekSw5uoRMFI5EPxy2bHcmC/s1024/photo_2026-03-18_11-22-27.jpg
ជុំវិញការប្រកាសរបស់រដ្ឋបាលខេត្តសៀមរាបដូចខាងលើនេះ ទទួលបានមតិប្រតិកម្មចម្រុះដោយមានទាំងការគាំទ្រនិងមិនគាំទ្រ។ តាមការកត់សម្គាល់ មតិមិនគាំទ្រភាគច្រើនលើកឡើងថា ជារៀងរាល់ឆ្នាំមានភ្ញៀវបរទេសច្រើនណាស់បានមកកម្សាន្តនៅកម្ពុជានៅរដូវបុណ្យចូលឆ្នាំ ដើម្បីបានលេងទឹកប៉ាតម្សៅនៅ Pub Street ខេត្តសៀមរាប ហើយបានផ្ដល់ចំណូលយ៉ាងច្រើនចូលជាតិ អាជីវករ និងអ្នកប្រកបរបរផ្ដល់សេវាដឹកជញ្ជូន។ តាមមតិនេះ ការលេងល្បែងប្រជាប្រិយគួរតែធ្វើនៅតាមតំបន់ប្រាសាទ ឬម្ដុំព្រះរាជដំណាក់នៅពេលថ្ងៃ ចំណែកពេលយប់គួរមានការលេងទឹកតាមធម្មតាដូចរាល់ឆ្នាំ។ ដូចនេះភ្ញៀវទេសចរនឹងបានដឹងបានស្គាល់ទាំងប្រពៃណីជាតិខ្មែរ និងបានកម្សាន្តសប្បាយដូចអ្វីដែលគេបានរំពឹងទុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1gNMWtE50wvIriFx1qMBy2RwWPLU1T917hgfSlboBXXjH4FIIKPqQChUyihHdTlcFsos4hCGnBkYJ_h9o2t7FDB85DjWQSQIFj2TXQI3F8PAV3llz8OhOI-8vtag3rwQIrdIayNq0gGiD8YlJ6K3DkXRo7wl9oiFyNAdyokIDyeBujKhkdHvDxVrZ1-ap/s1200/photo_2026-03-18_11-22-28%20(2).jpg

ក្នុងពេលជាមួយគ្នានេះ បើងាកទៅខាងមតិគាំទ្រការប្រកាសរបស់រដ្ឋបាលខេត្តខាងលើវិញលើកឡើងថា ការលេងបែបនេះមានរាល់ឆ្នាំមកហើយ ឯភ្ញៀវទេសចរក៏បានដឹងផងដែរអំពីស្ថានភាពរបស់ប្រទេសយើងនាពេលបច្ចុប្បន្ន។ ម្យ៉ាងសភាពការណ៍របស់ពិភពលោកទាំងមូលក៏ហាក់មិនសូវស្រួល តម្លៃប្រេងសាំង ហ្គាស និងអ្វីៗសុទ្ធតែឡើងថ្លៃ ដូច្នេះប្រសិនបើអាចកាត់បន្ថយនូវសកម្មភាពដែលមិនចាំបាច់បាន គួរតែកាត់ចោល ជាពិសេសគួរជៀសវាងការប្រើប្រាស់ទឹកខ្ជះខ្ជាយ បើទោះជានៅក្នុងប្រទេសពេលនេះមិនមានការខ្វះខាតក៏ដោយ ប៉ុន្តែដើម្បីបង្ការស្ថានភាពអាក្រ.ក់ដែលស្មានមិនដល់ណាមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7hKXzVO399oIrFty5SsPQw9VbvSj5yK2KxJvEx9iAOj7XpjO95gbNyTkqI7yYRACgTiIUYF4_-Hb4ttbbtoTowqw1iFtUMTh5uSba72n8F7DlmxjNSvCJW3OHy5tkgn4TdcSrSDNPbopT52hVqbA32_yImeZOJhAliIU6fNk9MvT7fYY3Qjss_Oc4bPq5/s1100/photo_2026-03-18_11-22-28.jpg
ទាំងនេះគឺជាការយល់ឃើញ ក៏ដូចជាមតិយោបល់របស់បងប្អូនប្រជាពលរដ្ឋដែលបានលើកឡើងនៅក្នុងបណ្ដាញសង្គមជុំវិញការប្រកាសហាមប្រាមការលេងទឹក លេងម្សៅ របស់ខេត្តសៀមរាបនៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រណីជាតិខ្មែរនាពេលខាងមុខ។ ចុះសម្រាប់បងប្អូនវិញតើយល់ឃើញយ៉ាងណាដែរ?