តើជ្រាបទេថា ការផឹកភេសជ្ជៈ៣ប្រភេទនេះនៅពេលព្រឹកផ្តល់នូវអត្ថប្រយោជន៍សម្រាប់សុខភាពយ៉ាងច្រើន ដូចជា ៖ ជួយកាត់បន្ថយជាតិស្ករក្នុងឈាម ជំនួយថ្លើម និងតម្រងនោមយ៉ាងមានប្រសិទ្ធភាព ។ តើភេសជ្ជៈទាំងនេះមានអ្វីខ្លះ?
១-ទឹកដូង ៖ មនុស្សភាគច្រើនចូលចិត្តផឹកទឹកដូង ដោយសារសម្បូរសារធាតុចិញ្ចឹម សារធាតុរ៉ែ ថែមទាំងមានជាតិស្ករតិច ។ រីឯអ្នកជំងឺទឹកនោមផ្អែមអាចផឹកទឹកដូងបាន ដោយមិនប៉ះពាល់សុខភាពឡើយ ។
ការស្រាវជ្រាវបង្ហាញថា ទឹកដូងមានសារធាតុប៉ូតាស្យូម ម៉ង់ហ្គាណែស ម៉ាញេស្យូម វីតាមីន C និងសារធាតុ L-Arginine ខ្ពស់ ដែលសារធាតុទាំងនេះជួយបង្កើនភាពប្រែប្រួលនៃកោសិកាទៅនឹងអាំងស៊ុយលីន ព្រមទាំងគ្រប់គ្រងកម្រិតស្ករក្នុងឈាម ។ ក្រៅពីនេះ ទឹកដូងជួយកាត់បន្ថយហានិភ័យបណ្តាលមកពីទឹកជំងឺទឹកនោមផ្អែម សរសៃប្រសាទ និងជំងឺតម្រងនោម ។.jpg)
ទឹកដូងមិនត្រឹមតែផ្តល់អត្ថប្រយោជន៍សម្រាប់ការគ្រប់គ្រងជាតិស្ករក្នុងឈាមប៉ុណ្ណោះទេ ប៉ុន្តែជាភេសជ្ជៈធម្មជាតិល្អដល់ថ្លើម និងតម្រងនោម ពីព្រោះសម្បូរវីតាមីន និងសារធាតុរ៉ែជាច្រើនប្រភេទ ដែលជួយឱ្យថ្លើមត្រជាក់ ជួយថ្លើមដំណើរការបានល្អ ។ លើសពីនេះ ទឹកដូងអាចជួយកាត់បន្ថយហានិភ័យក្រួសក្នុងតម្រងនោម ។
២-ទឹកខ្ញី ៖ ការផឹកទឹកខ្ញីតិចតួចជារៀងរាល់ព្រឹកមុនការបរិភោគអាហារ នឹងផ្តល់អត្ថប្រយោជន៍ដល់សុខភាពយ៉ាងច្រើន ជាពិសេស ជួយកាត់បន្ថយជាតិស្ករក្នុងឈាម និងជំនួយថ្លើម-តម្រងនោម ជាពិសេស ការផឹកទឹកខ្ញីហឹរ និងក្តៅឧណ្ឌៗ ត្រូវបានចាត់ទុកជាថ្នាំដ៏ពិសេស ។ .jpg)
ក្រៅពីការផឹកទឹកខ្ញី ការបរិភោគខ្ញីផ្តល់ផលល្អសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទទី២ ដោយសារវាកាត់បន្ថយកម្រិតស្ករក្នុងឈាម ។ លើសពីនេះ អាចទប់ស្កាត់ការឆ្លងបាក់តេរី ក៏ដូចជាលាងសម្អាតសារធាតុពុលក្នុងថ្លើម និងកម្ចាត់ជាតិពុលក្នុងរាងកាយ ។
៣-ទឹកក្រូចឆ្មារ ៖ ជាភេសជ្ជៈងាយស្រួលធ្វើ ប៉ុន្តែផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាព ដោយសារបរិមាណអាស៊ីតក្នុងក្រូចឆ្មារជួយកម្ចាត់សារធាតុលើសចេញពីរាងកាយ ។ រីឯសារធាតុចិញ្ចឹមក្នុងក្រូចឆ្មារជំនួយដល់ប្រព័ន្ធរំលាយអាហារពេលព្រឹក និងសម្អាតថ្លើម ។ ដូច្នេះ គួរផឹកទឹកក្រូចឆ្មារក្តៅឧណ្ឌៗពេលព្រឹកដើម្បីជួយឱ្យថ្លើមដំណើរការល្អ និងកម្ចាត់ជាតិពុលដែលប្រមូលផ្តុំក្នុងទឹកប្រមាត់ ។

ទឹកក្រូចឆ្មារ ក៏ល្អសម្រាប់តម្រងនោមដែរ ថែមទាំងកាត់បន្ថយការឆ្លងមេរោគ និងការពារក្រួសក្នុងតម្រងនោម ដោយគ្រាន់តែផឹកទឹកត្រឹមតែ១កែវ ឬ២កែវក្នុង១ថ្ងៃ ។ ប៉ុន្តែការផឹកភេសជ្ជៈប្រភេទនេះ គួរតែពិភាក្សាជាមួយគ្រូពេទ្យដើម្បីសុវត្ថិភាព ពីព្រោះបើផឹកច្រើនពេកអាចបណ្តាលឱ្យប៉ះពាល់ផ្នែកផ្សេងទៀតនៃរាងកាយ ៕










