នាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ រាជរដ្ឋាភិបាលនឹងបើកឱកាសឱ្យប្រជាពលរដ្ឋអាចចូលទៅកម្សាន្ត នៅតំបន់ព្រលានពោធិ៍ចិនតុង។

យោងតាមប្រសាសន៍ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ “ខ្ញុំបានឱ្យគណៈកម្មាការរៀបចំតារាងយន្តហោះភ្នំពេញនេះ ធ្វើមិចសម្រាប់ពេលចូលឆ្នាំនេះបើកឱ្យបងប្អូនចូលទៅកីឡា ទៅកម្មវិធីនៅតារាងហ្នឹង ព្រោះយើងរៀបចំសម្រាប់បម្រុងទី១ និងទី២គឺរៀបចំសម្រាប់បងប្អូនទៅហាត់កីឡាហាត់អី ចឹងពេលចូលឆ្នាំអាចបើកនៅទីនោះ សម្រាប់អ្នកភ្នំពេញដែលអត់ចេញទៅណា”។
ព្រលានពោធិ៍ចិនតុង ត្រូវបានរដ្ឋាភិបាលរក្សាទុកជាទ្រព្យសម្បត្តិរបស់រដ្ឋ ដែលជាទីតាំងប្រវត្តិសាស្រ្ដ បន្សល់ទុកពីស្នាដៃព្រះបរមរតនកោដ្ឋ។.png)
គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបញ្ឈប់ប្រតិបត្តិការជើងហោះហើរទាំងស្រុង កាលពីអធ្រាត្រថ្ងៃទី៨ ឈានចូលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីប្រទេសកម្ពុជា បានដាក់ឲ្យដំណើរការជាផ្លូវការនូវ អាកាសយានដ្ឋានអន្តរជាតិតេជោ៕










