Home ព័ត៌មានអន្តរជាតិ តម្លៃប្រេង និងមាស នឹងហក់ឡើងខ្ពស់កប់ពពកដោយសារភាពតានតឹងនៅមជ្ឈិមបូព៌ា

តម្លៃប្រេង និងមាស នឹងហក់ឡើងខ្ពស់កប់ពពកដោយសារភាពតានតឹងនៅមជ្ឈិមបូព៌ា

13
0

ត្រៀមខ្លួនហើយឬនៅ? ការផ្លាស់ប្ដូរដ៏ធំសម្រាប់ទីផ្សារអន្តរជាតិនឹងចូលមកដល់នៅក្នុងពេលឆាប់ៗខាងមុខនេះ ព្រោះបើតាមការលើកឡើងរបស់អ្នកជំនាញខាងសេដ្ឋកិច្ចនិងទីផ្សារអន្តរជាតិបានឲ្យដឹងថា តម្លៃទំនិញអន្តរជាតិសំខាន់ៗរួមមានប្រេង និងមាស អាចបន្តហក់ឡើងខ្ពស់កប់មេឃប្រសិនបើជម្លោះមជ្ឈិមបូព៌ា ដែលផ្ទុះឡើងក្រោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិករួមដៃគ្នាវាយប្រហារអ៊ីរ៉ង់នោះ បន្តតានតឹងកាន់តែខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj72RMW8eg_enSJ9ozmrFUWxxi08fZnPjWrJqE0BHe62LHPGe-xAXiLagtMSU08m7WmxDkkM_7cDjanRlIoqdw9HxykUdQCeR9fB9vsqGoW692g5xc-e3HXkdV0wcXVVExdVKOnyfbSCnG9QYl4TrBk6QXRvnFrGqa9ArrMqhhaaWibpx11EdOy1ZjEc9bT/s1080/photo_2026-03-03_08-52-44%20(2).jpg
យោងតាមការចុះផ្សាយរបស់ The Global Times បានបង្ហាញថា តម្លៃមាសបានកើនឡើងដល់ជាង 5,278 ដុល្លារក្នុងមួយអោន ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ ចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកើនឡើងនៅមជ្ឈិមបូព៌ា។ អ្នកវិភាគបាននិយាយថា តម្លៃមាសអាចឡើងដល់កម្រិតខ្ពស់ថ្មី ប្រសិនបើស្ថានភាពនៅក្នុងតំបន់កាន់តែធ្ងន់ធ្ងរ ខណៈដែលប្រេងឆៅអាចកើនឡើងបន្ថែមទៀត ដោយសារតែការព្រួយបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់ដែលអាចកើតមាន ដោយបន្ថែមថា ក្នុងរយៈពេលខ្លី វាមិនទំនងជាមានផលប៉ះពាល់ដោយផ្ទាល់ទៅលើការផ្គត់ផ្គង់ ឬការប្រើប្រាស់ប្រេងសរុបរបស់ប្រទេសចិននោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzU0EWTKZTQTo74EzD1LVi-6N1wx65OdwdzwROp5x_rT_u8JdL0Fcr0g2ixICT5CU2t6GbjDePm3TXQo4vQZ5RNmSCSwKelMdnxmZAAjAJPtwrpwPL2jqMwLPz7OE-TeBV-rigWF65rcWRmzAe8rnrKagNEkqztWh_U0dLPWeqoelOJW6isD-sOanJ0J-B/s1200/photo_2026-03-03_08-52-44.jpg
ការផ្លាស់ប្តូរយោធាដែលកំពុងបន្តពាក់ព័ន្ធរវាងអ៊ីរ៉ង់ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក រួមជាមួយនឹងការរំខានសន្តិសុខក្នុងតំបន់ដែលប៉ះពាល់ដល់រដ្ឋឈូងសមុទ្រមួយចំនួន បានជំរុញតម្រូវការសម្រាប់លោហៈដ៏មានតម្លៃដែលត្រូវបានគេមើលឃើញថាជារបាំងការពារប្រឆាំងនឹងភាពមិនប្រាកដប្រជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7RhsBN7dWK5ZvDZU4LoLJHeX4vnBvrinF1dpu2be4o1i64YBpcXHQm4cwcQyQR4pMrmBI2XrKvMwOfPkWkSmvlqa6iKBJzxyuodCdIziDZMq3utGXP5og4_cftVVut47DZ7X-GRGYogmyM-LP-Ranh1LCbCHRQdvT5SMbfds9vvm129Bz0ex5eKy_SNS_/s770/photo_2026-03-03_08-52-45%20(2).jpg

មុនការវាយប្រហាររបស់អ៊ីស្រាអែល និងអាមេរិកកាលពីថ្ងៃសៅរ៍ អ្នកជំនាញទីផ្សារបានលើកឡើងរួចហើយថា តម្លៃប្រេងអន្តរជាតិអាចនឹងបន្តហក់ឡើង ប្រសិនបើភាពតានតឹងនៅមជ្ឈិមបូព៌ានៅតែបន្ត។ ពួកគេលើកឡើងថា ភាពតានតឹងអាចរំខានការផ្គត់ផ្គង់ប្រេងចេញពីច្រក Hormuz និងបង្កើនភាពស្រពេចស្រពិលផ្នែកផ្គត់ផ្គង់សកល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHjR_Rj0M80AzFNtoU4eeTFtqhMI2-xZddB47JED2cmpuyg1N0BRmnGoZ4ck42gRMe__ENIxVdrmflqTgN9Qac7CmNjP0xAIIJrGwDFSYIoq5fUOSOolZNOVQ1EtvLkOom8QqewIvlKHl1s6bH0YAsUQMDw7OOny-wi8_SV1riVJANvvbITdzFDVIj9Ri-/s920/photo_2026-03-03_08-52-43%20(2).jpg
ជាលទ្ធផលនៃការវាយប្រហារទ្រង់ទ្រាយធំរបស់អ៊ីស្រាអែល និងអាមេរិក និងការសងសឹកយ៉ាងចាស់ដៃពីអ៊ីរ៉ង់ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍នៅព្រឹកថ្ងៃអាទិត្យនេះថា ម្ចាស់កប៉ាល់ដឹកប្រេងនានា និងក្រុមហ៊ុនប្រេង និងជួញដូរប្រេងជាច្រើន បានប្រកាសផ្អាកការដឹកជញ្ជូនប្រេងឆៅ ប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិពង្រាវតាមរយៈច្រកសមុទ្រ Hormuz ដោយខ្លាចរងការវាយប្រហារណាមួយកើតឡើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5hYd5Xxa2bkx4bP139jRSKnG65_DtLJXsIxWUxIXx8fYWppZpGstdKT98UWfsqib0TpJ1WPxTKYj47QpbxxARBmVsddUCrEJfVBoQhZ9g7pHbfsOmL0ETI8ti6IpYeInQ9DNiU3GPW42Eo-Qyh7aaaLA5gMHHMMHUujfCIoi-0Bhua7bYGvFXLnpBTL1R/s931/photo_2026-03-03_08-52-43.jpg
ប្រហែល ២០% នៃប្រេងដែលផ្គត់ផ្គង់លើពិភពលោក មកពីបណ្ដាប្រទេសឈូងសមុទ្រពែរ្សរួមមានអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម អ៊ីរ៉ាក់ គុយវ៉ែត និងអ៊ីរ៉ង់ជាដើមនោះ ត្រូវឆ្លងកាត់ច្រកសមុទ្រ Hormuz ជារៀងរាល់ថ្ងៃ ខណៈកាតាក៏ដឹកឧស្ម័នធម្មជាតិពង្រាវ (LNG) ក្នុងបរិមាណដ៏ច្រើនកាត់តាមផ្លូវទឹកនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh18oCSWn0IUqTi7VxLAsyTis8RC1_lYg2uPBdEaB7wkIjPfypC9aMXghOe4fPeCRbix2YMc0dEGwSibqciikq4PDn4dPd5dPzV6aWRTbCq6lvLE-ZVIQDWlEx3GpbshC8IeMZzexABvEwI4FnN0z2biEwwZSA3id1w_R5UMGuv_r0GF-6mxUbXqqhLeC0p/s1280/photo_2026-03-03_08-52-45.jpg

គួរជម្រាបថា បើតាមការយល់ឃើញរបស់អ្នកវិភាគ ជម្លោះភូមិសាស្រ្តនយោបាយនាពេលនេះ បានជាប់ពាក់ព័ន្ធស្ទើរតែគ្រប់ប្រទេសក្នុងតំបន់មជ្ឈិមបូព៌ា ដែលបង្កក្ដីបារម្ភថាសង្រ្គាមអាចរីករាលដាលទូទាំងតំបន់ ហើយបង្កវិនាសសកម្មដល់ជីវិតជនស៊ីវិល សង្គម និងសេដ្ឋកិច្ច។ ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច និងជម្លោះភូមិសាស្រ្តនយោបាយ ធ្វើឱ្យវិនិយោគិនងាកទៅវិនិយោគលើមាស ដែលគេចាត់ទុកថាជាទ្រព្យសម្បត្តិសុវត្ថិភាព ដែលជាហេតុធ្វើឱ្យតម្លៃមាសហក់ឡើងទៅតាមនោះដែរ៕