សង្គ្រា.មបានកើតឡើងហើយ និងបង្កហានិភ័យដល់ពិភពលោកទាំងមូល ដោយសារសហរដ្ឋអាមេរិក និងអ៊ីស្រាអែល សុទ្ធតែមានអាវុ.ធទំនើបៗ ខណៈអ៊ីរ៉ង់ក៏មិនអន់ដែរបានសងសឹ.កវិញយ៉ាងចាស់ដៃ! ដូចការគំរា.ម កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបើកប្រតិបត្តិការកងទ័ពវាយប្រ.ហារអ៊ីរ៉ង់យ៉ាងធ្ងន់ធ្ងរបណ្តាលឱ្យទីក្រុងតេហេរ៉ង់ និងទីក្រុងផ្សេងៗរបស់អ៊ីរ៉ង់ក្លាយជាគោលដៅ។ សង្គ្រា.មនេះ គឺមានតែប្រទេសមួយចំនួនប៉ុណ្ណោះដែលចេញមុខថ្កោលទោ.ស ដែលបង្ហាញពីប្រទេសជាមិត្តរួមសុខ រួមទុក្ខ គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកប្រតិបត្តិការកងទ័ពផ្លូវអាកាសវាយប្រ.ហារអ៊ីរ៉ង់ ហើយអ៊ីរ៉ង់ក៏បា.ញ់មីស៊ីលសងសឹ.កវិញសំដៅទៅលើប្រទេសជាច្រើនក្នុងតំបន់ ដែលការវាយប្រ.ហារគ្នានេះបណ្តាលឱ្យមេដឹកនាំប្រទេសនានាលើពិភពលោក អង្គការសហប្រជាជាតិ ក្រុមមហាអំណាចតូច-ធំ បញ្ចេញប្រតិកម្មជាបន្តបន្ទាប់ដោយមិនបង្អង់ទាមទារឱ្យបញ្ឈប់សកម្មភាពហិង្សាជាបន្ទាន់ ខ្លះជំរុញឱ្យគ្រប់ភាគីអត់ធ្មត់ឱ្ខ្លាំងបំផុត និងងាកមកចរចាដោយសន្តិវិធី ពីព្រោះបារម្ភពីការរីករាលដាលភ្លើងសង្គ្រា.មនៅទូទាំងតំបន់ដើមបូព៌ា ។
ប្រតិបត្តិការវាយប្រ.ហារយ៉ាងខ្លាំងក្លាលើអ៊ីរ៉ង់ពីសំណាក់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ខណៈអ៊ីរ៉ង់សងសឹកវិញដោយការវាយប្រហារលើគោលដៅទីតាំងកងទ័ពរបស់សហរដ្ឋអាមេរិកនៅទូទាំងតំបន់បណ្តាលឱ្យបិទផ្លូវហោះហើរក្នុងតំបន់ជាច្រើននៅមជ្ឈិមបូព៌ា កំពុងតែធ្វើឱ្យមេដឹកនាំប្រទេសជាច្រើននៅទូទាំងពិភពលោកបារម្ភយ៉ាងខ្លាំងពីការរីករាលដាលភ្លើងសង្គ្រា.មទូទាំងតំបន់ដើមបូព៌ា និងសំណូមពរឱ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បញ្ឈប់ការវាយប្រ.ហារអ៊ីរ៉ង់ ហើយងាកមកចរចាការទូតជាបន្ទាន់ ។
ក្រសួងការបរទេសរុស្ស៊ីបានថ្កោលទោសការវាយប្រហារផ្លូវអាកាសរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ថាជាការឈ្លានពានដោយប្រដាប់អាវុធទៅលើប្រទេសសមាជិកអង្គការសហប្រជាជាតិ ព្រមទាំងជាទង្វើគិតទុកជាមុន គ្មានហេតុផល ល្មើសច្បាប់អន្តរជាតិ ។ ក្រសួងការបរទេសរុស្ស៊ីអំពាវនាវឱ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ងាកមកចរចាការទូតជាមួយអ៊ីរ៉ង់ដើម្បីកាត់បន្ថយស្ថានការណ៍តានតឹងក្នុងតំបន់ ខណៈចិនជំរុញឱ្យភាគីទាំងអស់បញ្ចប់សង្គ្រាម ដោយអំពាវនាវឱ្យគោរពអធិបតេយ្យអ៊ីរ៉ង់ និងត្រឡប់មកកាន់តុចរចា ។
ចំណែកមេដឹកនាំសហភាពអឺរ៉ុបបានចេញសេចក្តីថ្លែងការណ៍បង្ហាញក្តីបារម្ភពីស្ថានការណ៍សង្គ្រាមនៅអ៊ីរ៉ង់ និងប្តេជ្ញាការពារសន្តិសុខ ស្ថិរភាពក្នុងតំបន់ ក៏ដូចជាជំរុញឱ្យភាគីទាំងអស់អត់ធ្មត់ឱ្យខ្លាំងបំផុតដើម្បីការពារជនស៊ីវិល គោរពច្បាប់អន្តរជាតិយ៉ាងពេញលេញ ។ ចំណែកបារាំង អាល្លឺម៉ង់ និងអង់គ្លេស ប្រកាសមិនពាក់ព័ន្ធនឹងការវាយប្រហារអ៊ីរ៉ង់ទេ ដោយអំពាវនាវឱ្យប្រទេសទាំងបីចងាកមកចរចាគ្នា ខណៈមេដឹកនាំបណ្តាប្រទេសអឺរ៉ុបចោទសួរពីភាពស្របច្បាប់នៃសកម្មភាពរបស់អ៊ីស្រាអែល ។ រីឯន័រវេសចាត់ទុកអ៊ីស្រាអែលរៀបចំផែនការវាយប្រហារអ៊ីរ៉ង់ជាមុន។
ដោយឡែក នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sánchez និយាយថា អេស្ប៉ាញប្រឆាំងដាច់ខាតចំពោះប្រតិបត្តិការកងទ័ពរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ពីព្រោះវាធ្វើឱ្យជម្លោះកាន់តែឆេះរាលដាលខ្លាំងបណ្តាលឱ្យស្ថានការណ៍ពិភពលោកមិនប្រាកដប្រជា ។ អូម៉ង់ ដែលបានសម្របសម្រួលការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់កាលពីពេលថ្មីៗនេះ បានបង្ហាញការខកបំណងដែលការចរចាត្រូវបំផ្លាញ និងអំពាវនាវឱ្យគ្រប់ភាគីបញ្ឈប់សង្គ្រាម ។
ក្រសួងការបរទេសអេហ្ស៊ីបក៏បានចេញសេចក្តីថ្លែងការណ៍ដែរ ដោយចាត់ទុកជាសង្គ្រាមទ្រង់ទ្រាយធំរាលដាលពេញតំបន់ និងបំផ្លាញសន្តិសុខពិភពលោក ស្ថិរភាពតំបន់ ខណៈប្រេស៊ីលអំពាវនាវឱ្យភាគីទាំងអស់គោរពច្បាប់អន្តរជាតិ អត់ធ្មត់ ដើម្បីចៀសវាងការពង្រីកសង្គ្រាម និងការពារការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ។
ជាមួយគ្នានេះ ប៉ាគីស្ថានសោកស្តាយចំពោះការចរចាបរាជ័យ និងសង្គ្រាមកើតឡើងនៅមជ្ឈិមបូព៌ា ព្រមទាំងអំពាវនាវឱ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែលគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ ងាកមកចរចាការទូត និងស្វែងរកដំណោះស្រាយដោយសន្តិវិធី ។
កាលពីថ្ងៃទី២៨ ខែកុម្ភៈ ប្រធានគណៈកម្មការសហភាពអាហ្វ្រិក លោក Mahamoud Ali Youssouf ក៏បង្ហាញក្តីបារម្ភផងដែរចំពោះសង្គ្រាមនៅមជ្ឈិមបូព៌ា ដោយលោកអំពាវនាវឱ្យភាគីទាំងអស់អត់ធ្មត់ កាត់បន្ថយភាពតានតឹងជាបន្ទាន់ និងចរចាគ្នា ហើយលោកព្រមានពីសង្គ្រាមនឹងបំផ្លាញស្ថិរភាពពិភពលោក ។
នៅថ្ងៃទី២៨ ខែកុម្ភៈ នេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានថ្កោលទោសការវាយប្រហារនៅមជ្ឈិមបូព៌ា និងចាត់ទុកការប្រើប្រាស់កម្លាំងកងទ័ពរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលមកលើអ៊ីរ៉ង់ និងការសងសឹករបស់អ៊ីរ៉ង់ គឺជាការបំផ្លាញសន្តិភាព បំផ្លាញសន្តិសុខពិភពលោក ព្រមទាំងជំរុញឱ្យភាគីជម្លោះចរចាគ្នាឆាប់ៗ ។
គួរបញ្ជាក់ថា ការវាយប្រហារអ៊ីរ៉ង់ បន្ទាប់ពីការចរចាជាផ្លូវការជាមួយសហរដ្ឋអាមេរិកបរាជ័យ ដោយសារអ៊ីរ៉ង់នៅតែរឹងទទឹងមិនលុបចោលគម្រោងនុយក្លេអ៊ែរ ខណៈលោកប្រធានាធិបតី Donald Trump បានព្រមានអ៊ីរ៉ង់ជាច្រើនលើកថា សហរដ្ឋអាមេរិកនឹងសហការជាមួយអ៊ីស្រាអែលវាយអ៊ីរ៉ង់ទ្រង់ទ្រាយធំ ៕










