បុរសក៏អាចមានជំងឺម.ហារី.កសុ.ដន់ដែរ មិនមែនមានតែលើស្រ្តីទេ! កាលពីថ្មីៗនេះក្រុមគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យ ហ្លួងម៉ែ បានពិនិត្យឃើញដុំសាច់ម.ហារី.កសុ.ដន់លើបុរសវ័យចំណាស់ម្នាក់ និងបន្ទាប់មកបានធ្វើការវះកា.ត់ជូនគាត់បានដោយជោគជ័យ។
យោងតាមការឲ្យដឹងនៅទំព័រហ្វេសប៊ុករបស់ខាងមន្ទីរពេទ្យ នាល្ងាចថ្ងៃចន្ទ ទី៩ ខែកុម្ភៈបានបង្ហាញថា ក្រុមគ្រូពេទ្យផ្នែករោគស្ត្រី នៃមន្ទីរពេទ្យ ហ្លួង ម៉ែ បានធ្វើការវះកាត់ជូនអ៊ុប្រុសម្នាក់ អាយុ ៧០ ឆ្នាំ ដែលមានជំងឺ មហារីកសុដន់ខាងឆ្វេង (Invasive ductal carcinoma of the left breast, cT2N0M0) ។ ក្នុងនេះផងដែរ បើតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យ ជំងឺមហារីកសុដន់ដែល «កើតមានលើមនុស្សប្រុស» គឺជាករណីមួយដ៏កម្រណាស់ ។.jpg)
គួរជម្រាបថា នៅទូទាំងពិភពលោក ជំងឺមហារីកសុដន់ដែលកើតមានចំពោះបុរសមានអត្រាប្រហែលតែ 1% ប៉ុណ្ណោះនៃករណីមហារីកសុដន់ទាំងអស់។ ដោយសារតែភាពកម្ររបស់វា បុរសជាច្រើនមិនដែលចាប់អារម្មណ៍ថាខ្លួនមានវានោះទេ ដែលជារឿយៗនាំឱ្យការធ្វើរោគវិនិច្ឆ័យធ្វើឡើងយឺតពេល។
.jpg)
បើទោះជាវាវិវឌ្ឍមានតិចជាងស្ត្រីក៏ដោយ ប៉ុន្តែជំងឺមហារីកនេះនៅតែអាចកើតឡើងដោយសារតែបុរសក៏មានជាលិកាសុដន់ដូចជាស្រ្តីដែរ ហើយវាចាប់ផ្តើមនៅពេលដែលកោសិកានៅក្នុងជាលិកានេះលូតលាស់ខុសប្រក្រតី។ ក្រៅពីនេះកត្តាហានិភ័យមួយចំនួនរួមមាន អាយុច្រើន ប្រវត្តិគ្រួសារនៃជំងឺមហារីកសុដន់ ការផ្លាស់ប្តូរហ្សែនតំណពូជដូចជា BRCA2 អតុល្យភាពអ័រម៉ូន (កម្រិតអ៊ឹស្ត្រូសែនខ្ពស់) ការធាត់ និងស្ថានភាពវេជ្ជសាស្ត្រមួយចំនួនដែលប៉ះពាល់ដល់ថ្លើម ឬពងស្វាសជាដើម។
ទោះជាយ៉ាងណា ជំងឺមហារីកសុដន់ទាំងលើបុរស និងស្ត្រីអាចព្យាបាលបានយ៉ាងមានប្រសិទ្ធភាព នៅពេលដែលរកឃើញទាន់ពេលវេលា។ អាស្រ័យហេតុនេះ ការយល់ដឹងអំពីវាគឺមានសារៈសំខាន់ណាស់ ពីព្រោះការធ្វើរោគវិនិច្ឆ័យឃើញបានទាន់ពេលវេលា នឹងធ្វើអោយប្រសើរឡើងនូវអត្រារស់រានមានជីវិត ដោយមិនគិតពីភេទឡើយ៕










