Home តារាជាតិ អ្នកចម្រៀងរ៉េបស្រីចំណូលថ្មី Cherri កំពុងទទួលបានការចាប់អារម្មណ៍ពីសាធារណជន

អ្នកចម្រៀងរ៉េបស្រីចំណូលថ្មី Cherri កំពុងទទួលបានការចាប់អារម្មណ៍ពីសាធារណជន

13
0

អ្នកចម្រៀងរ៉េបស្រីចំណូលថ្មី Cherri កំពុងទទួលបានការចាប់អារម្មណ៍ពីសាធារណជនជាពិសេសបន្ទាប់ពីចេញបទចម្រៀងជាមួយនឹងតារាចម្រៀង SK ក្នុងផលិតកម្ម GenMusix ។ មែនទែនទៅអ្នកចម្រៀងរ៉េបស្រីថ្មីរូបនេះគឺធ្លាប់បានចូលប្រកួតកម្មវិធីមួយតាំងពីអាយុ៦ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDJcLNeIfCr3acYsCLy3x1Fhgx_RMG9YiX8jT7Bv0DA1YYO28mwFGD4DbedCSDuEeNFXqClDWGfUmdEWhBYaIkGexqCS-xQP3_LQReDYFKWFvqLPMW9kPUdPFK2iJUSQt8sy_VJhOG7aG-fAmxZARoqhitRM7TnVzQvx9J7xGjWc0aHt5m88ymOyqG7u5d/s2048/image_2026-02-10_14-37-54.png

កាលពីពេលថ្មីៗនេះ SK បានចេញបទថ្មីមានចំណងជើងថា «អផ្សុក» ហើយត្រូវបានអ្នកគាំទ្រមួយចំនួនសរសើរថាសំឡេងរបស់នាងហាក់ដូចជាតារាចម្រៀង Jisoo។ បទថ្មីនេះគេក៏បានឃើញ SK ដឹកដៃអ្នកចម្រៀងថ្មីពូកែរ៉េបម្នាក់ខណៈផ្នែកដែល Cherri រ៉េបគឺជាភាសាអង់គ្លេសសុទ្ធតែម្តង។ ការរ៉េបរបស់ Cherri ទទួលបានលទ្ធផលជាវិជ្ជមានដោយមានមតិសរសើរគួរឱ្យកត់សម្គាល់ ខណៈអ្នកខ្លះក៏ពុំសូវស្គាល់ពី Cherri ប៉ុន្មាននោះទេដោយសារតែនាងទើបតែប្រឡូកចូលវិស័យចម្រៀងនេះថ្មីថ្មោងនិងបានចូលច្រៀងនៅក្នុងផលិតកម្មតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdJnr2_z9LNOVX75Bwf4_gFgZWT95JQzdFJGJt_7QWD4Ax9MK6MKgn7tLFcjidd78Djn04fU7s_MDw7uTGy4htjY35RfaqxcUi0NhrovSdt3NwhmzE65Wb-cv-JS0ku_MOGi7AJ-54zpbx02KoWPafZgjOhsUbwtAZBpAy5jqONXu8ZP8AggbqF09dKMRc/s2048/image_2026-02-10_14-37-51.png

ការរ៉េបរបស់ Cherri ទទួលបានមតិសរសើរពីទស្សនិកជនថា នាងរ៉េបឡូយណាស់ចំណែកឯ MV វិញមើលដំបូងស្មានតែ Kpop ខណៈអ្នកដែលធ្លាប់ស្គាល់ Cherri កាលពីមុនក៏សរសើរថានាងធំលឿន។ មែនទែនទៅ Cherri ត្រូវបានអ្នកមួយចំនួនកត់សម្គាល់ថានាងបានចូលរួមប្រកួតក្នុងកម្មវិធី «តូច ខ្លឹម ខ្លាំង» តាំងពីអាយុ៦ឆ្នាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicm8BgDi4LKYmgI-u8b2LK4EK6hT48fg757s3W_73wTd5RHNpVdtmX9egMJ4MeCqDdJLSOs-TA6Ndd8NbwHF4GMVfq27v1deiitIGTxssSUWd0V7bJ1UiO8FYacmBgqEFMWHgC6stSnW0KBbAIolSRpiTK9wwZ33MHvH91QrVW8eKuwPh80bQPKUQJIncp/s2048/image_2026-02-10_14-37-52.png

Cherri មានទេពកោសល្យខាងផ្នែកសិល្បៈតាំងពីតូចមកម្ល៉េះដោយនាងបានចូលរួមប្រកួតបង្ហាញទេពកោសល្យខាងបង្ហាញម៉ូត និងការប្រកួតចម្រៀងផងដែរ។ មុខមាត់របស់ Cherri ក៏ទទួលបានការសរសើរថានាងខ្យូតគួរឱ្យស្រលាញ់បង្ហាញម៉ូតបានយ៉ាងល្អទោះបីវ័យទើបតែ៦ឆ្នាំក៏ដោយចំណែកឯការបកស្រាយចម្រៀងទៀតគឺត្រូវទំនុកភ្លេងមិនខុសចង្វាក់ឡើយ៕