Home ព័ត៌មានអន្តរជាតិ ពលរដ្ឋថៃធ្វើបាតុកម្មទាមទាររាប់សន្លឹកឆ្នោតនៅខេត្តឈុនបុរីឡើងវិញក្រោមហេតុផលគ្មានតម្លាភាព

ពលរដ្ឋថៃធ្វើបាតុកម្មទាមទាររាប់សន្លឹកឆ្នោតនៅខេត្តឈុនបុរីឡើងវិញក្រោមហេតុផលគ្មានតម្លាភាព

10
0

ប្រទេសថៃ ៖ ការបោះឆ្នោតនៅប្រទេសថៃគ្មានភាពត្រឹមត្រូវ សេរី និងយុត្តិធម៌ទេ! ពលរដ្ឋខេត្តឈុនបុរីបានធ្វើបាតុកម្មតាំងពីម៉ោង៤ល្ងាច ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ រហូតដល់ម៉ោង៣ភ្លឺ ថ្ងៃទី១០ ខែកុម្ភៈ ដើម្បីទាមទារបើកហិបឆ្នោតរាប់សន្លឹកឆ្នោតនៅតំបន់១ ខេត្តឈុនបុរីឡើងវិញ ដោយសារគ្មានភាពប្រក្រតីក្នុងដំណើរការរាប់សន្លឹកឆ្នោត និងភាពមិនស៊ីគ្នារវាងការបូកសរុបលទ្ធផលនៅតាមមណ្ឌលបោះឆ្នោតជាមួយលទ្ធផលផ្លូវការ ប៉ុន្តែអគ្គលេខាធិការរងនៃគណៈកម្មាធិការរៀបចំការបោះឆ្នោតមិនអនុញ្ញាតឱ្យរាប់ឡើងវិញក្រោមហេតុផលខុសច្បាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVNPaVkjno3i6kAo3xvdz13bnYjnQqgCx4zzQh45r343lqIi3_trRoETWHB6JusxUngk0JXJxlKDcUnn0n4dSHouazixGPrPxXN1XYQXFaoeM9JBel-cTQKv9o2nEKvTyUf3O7YOqb0BhYq7dyOMM_PKFL8-CmmFFwEsSxvFGv7ENtLyYLNm3HBuQDcqzJ/s1280/photo_2026-02-10_09-00-00.jpg
ក្រៅពីការបោះឆ្នោតគ្មានភាពត្រឹមត្រូវ សេរី និងយុត្តិធម៌ លទ្ធផលរាប់សន្លឹកឆ្នោតមិនផ្លូវការបង្ហាញថា គណបក្សភូមិចៃថៃរបស់លោក Anutin Charnvirakul ទទួលបានសំឡេងគាំទ្រច្រើនលើសលប់ និងឈ្នះដាច់គណបក្សផ្សេងៗ ដោយសារមេដឹកនាំគណបក្សឈ្នះឆ្នោតព្យាយាមញុះញង់ បង្កជម្លោះ ចោទប្រកាន់ យកលេសធ្វើសង្គ្រាមវាយប្រហារកម្ពុជា ដើម្បីស្តារប្រជាប្រិយភាពធ្លាក់ចុះរបស់ខ្លួន ដោយបង្វែរស្ថានការណ៍ឱ្យពលរដ្ឋចាប់អារម្មណ៍លើការដណ្តើមទឹកដីកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTerNRcyVEY6nZ08m2l0DOuoXLKlgjI0ndFgqCZviN7sWz6RBMVnBgRWdbKrZZtKH5X_TyQbeUkb0KKe4iGGHxaGUtAzDBZc5VjewpYZ1bwxQLhR6-eTd7tWXSLfQcIWXt8NOsBC4VMU2s8EGMQNpYKQKu_eTrGu7aph07YgNcJcHTVTOMCMYw6R9CG5XC/s811/photo_2026-02-10_08-59-57.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEEIBNsytehekyREKRwnCa2Np_MIzDeeYV1zcoPCIjpEI-beX_54osKxPYHhX8IOrlM2JLdGf_KTZ-CFSYkLtQrjr3ojjTXvNj-paAMW1hgjlKR_ifxcQjlz5aG7_Q_2JHyzLVjv2xtViEaf30WASenMyEwNaztxr4eWHFWGoge4q7bJclpD08U-_l_BEf/s800/photo_2026-02-10_08-59-58%20(2).jpg

តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath ពលរដ្ឋថៃជាច្រើននាក់បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅស្រុកមឿង ខេត្តឈុនបុរី តាំងពីម៉ោង៤ល្ងាច ថ្ងៃទី៩ ខែកុម្ភៈ រហូតដល់ម៉ោង៣ភ្លឺ ថ្ងៃទី១០ ខែកុម្ភៈ ដោយស្រែកខ្លាំងៗថា មន្ត្រីមណ្ឌលបោះឆ្នោតប្រកាសពីហិបឆ្នោតនៅស្រុកមឿងឈុនបុរីតម្កល់នៅបន្ទប់បិទជិត និងមានកាមេរ៉ាសុវត្ថិភាព ប៉ុន្តែពេលត្រួតពិនិត្យ ស្រាប់តែឃើញហិបឆ្នោតទាំងអស់បើកគំរបទៅវិញ និងត្រូវបញ្ជូនទៅការិយាល័យគណៈកម្មាធិការរៀបចំការបោះឆ្នោត ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOrLN90TGmfjDhH7DWfiKpedawOKaHdPsflCnPgvObpEzLo4cWjUtJOehuS7dL5mWfMjk54odKEZDI1vRctkqQxPQU4WFD4LsuGNWCOf8eXJK1ZfIau1eW01z784S8zDbDSwOxtSXS2P95DmgyYIzwEzj1KCotrbMnKerF3TD8pFyyRDpxwtZpWPG3H_fn/s800/photo_2026-02-10_08-59-58%20(3).jpg

លើសពីនេះ ហិបឆ្នោតទាំងអស់គ្មានការចងខ្សែស្កុតរឹងតាមការកំណត់របស់គណៈកម្មាធិការរៀបចំការបោះឆ្នោតទេ ពេលសាកសួរទៅមន្ត្រីមណ្ឌលបោះឆ្នោត បែរជាឆ្លើយថា ស្កុតរឹងអស់ហើយ ។ ហេតុនេះ ពលរដ្ឋក៏នាំគ្នាឡោមព័ទ្ធរថយន្តដឹកហិបឆ្នោតកុំឱ្យដឹកហិបឆ្នោតចេញក្រៅ ដើម្បីទាមទារឱ្យគណៈកម្មាធិការរៀបចំការបោះឆ្នោតបកស្រាយការពិតពីការរាប់សន្លឹកឆ្នោតគ្មានភាពត្រឹមត្រូវ និងតម្លាភាព ព្រមទាំងមានភាពខុសប្រក្រតីជាច្រើន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7Rx_K7eLVkeHL69s4qnXSfTvhpJwGdt_7dN7IrJL57xI5M8kVFRkeTVOtwDav13wyf-G8qSFc0KDKwGtNJ5pb8iRBu22EN48hqvD_uiuAn5U6NrA36eGDzWKjnhNOfh7E3_wHg2meHjBkNIWDX2vy0GrnVzTX-ijhZw9jfA-9qWp4gE-OwjmwA_MP_hdM/s1280/photo_2026-02-10_08-59-58%20(4).jpg
នាវេលាម៉ោង១ និង៣៥នាទីអធ្រាត្រ ថ្ងៃទី១០ ខែកុម្ភៈ អគ្គលេខាធិការរងនៃគណៈកម្មាធិការរៀបចំការបោះឆ្នោត លោក ឆានីន ណយឡិក ក៏បានធ្វើដំណើរមកកាន់កន្លែងពលរដ្ឋធ្វើបាតុកម្ម និងថា គណៈកម្មាធិការរៀបចំការបោះឆ្នោតប្រកាន់យកភាពត្រឹមត្រូវ និងយល់ពីការទាមទាររបស់ពលរដ្ឋ ប៉ុន្តែគ្រប់យ៉ាងដំណើរការតាមច្បាប់ ។ ការបើករាប់សន្លឹកឆ្នោតឡើងវិញ លុះត្រាតែទទួលការអនុញ្ញាតពីគណៈកម្មាធិការរៀបចំការបោះឆ្នោត ដូច្នេះ មិនអាចបើកហិបឆ្នោតរាប់សន្លឹកឆ្នោតពេលអធ្រាត្រទេ ពលរដ្ឋត្រូវរង់ចាំគណៈកម្មាធិការរៀបចំការបោះឆ្នោតប្រជុំនៅម៉ោង១០ព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ប៉ុន្តែពលរដ្ឋអាចប្រមូលភស្តុតាងបញ្ជូនទៅគណៈកម្មាធិការរៀបចំការបោះឆ្នោតត្រួតពិនិត្យភាពខុសប្រក្រតី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggtpb9Qo8RJRhMUQTTYzQIxXPCkHsyuPXsBHAE-rtViRaqN9pDo_WX0RPCMwtEEg7g01DgZpj8My2pyxjl_2M6r3CUOyGF6uPcgk5omiAstRUkhVUCoRtFVjyr1Ro_T2nde0PzlIM0EedJF2eCUWI2iRFBJIlaFQSdQhr4XZEhxuvY7mVFWC72WUWu1RpJ/s1280/photo_2026-02-10_08-59-58.jpg

រហូតមកដល់ម៉ោង៣ភ្លឺ ថ្ងៃទី១០ ខែកុម្ភៈ ពលរដ្ឋខេត្តឈុនបុរី នៅតែបន្តការធ្វើបាតុកម្មមិនព្រមបំបែកហ្វូង ដើម្បីទាមទារឱ្យបើកហិបឆ្នោតរាប់សន្លឹកឆ្នោតឡើងវិញភ្លាមៗ ប៉ុន្តែអគ្គលេខាធិការរងនៃគណៈកម្មាធិការរៀបចំការបោះឆ្នោត លោក ឆានីន ណយឡិក មិនអនុញ្ញាតឱ្យរាប់សន្លឹកឆ្នោតទាំងយប់ទេ ក្រោមហេតុផលខុសច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEeYR8FFRaYU0P2wZBYRBhuxAj7vfkE-4CGc6c87KLKSGXvebcMCbWg0taUMm-whCOi28x9rI6CZBWB4Z97QuZlJeJQGZsHmyMfHa8XLRaFaC5OaoyDlQaCFaHKFr75ay6cOlSG8yt0bc44TJZHmzolXJjF2J2b8uQtHvJuQmesY8oyJ7gUBFHRO66yfey/s1280/photo_2026-02-10_09-00-00%20(2).jpg

គួរបញ្ជាក់ថា ក្រៅពីខេត្តឈុនបុរី មណ្ឌលបោះឆ្នោតនៅតាមខេត្តផ្សេងៗ ក៏មានភាពមិនប្រក្រតីកើតឡើងជាច្រើនដែរ ដូចជា ខេត្តមហាសារ៉ាខាម ពាក់ព័ន្ធនឹងការរាប់សន្លឹកឆ្នោត មណ្ឌលខ្លះបោះចោលសន្លឹកឆ្នោតរាប់ពាន់សន្លឹក ដោយអះអាងថា មិនអាចយកជាផ្លូវការបាន ខណៈមណ្ឌលខ្លះទៀតមិនអនុញ្ញាតឱ្យពលរដ្ឋចូលក្បែរទីតាំងហិបឆ្នោត ៕