Home ព័ត៌មានអន្តរជាតិ មនុស្សម្នាក់ទៀតហើយស្លា.ប់បន្ទាប់ពីផឹក«ទឹកត្នោតស្រស់» ដែលមានផ្ទុកវីរុស Nipah

មនុស្សម្នាក់ទៀតហើយស្លា.ប់បន្ទាប់ពីផឹក«ទឹកត្នោតស្រស់» ដែលមានផ្ទុកវីរុស Nipah

34
0

សូមបងប្អូនបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត! នៅខណៈនេះអង្គការសុខភាពពិភពលោកបានរាយការណ៍ថា យ៉ាងហោចណាស់មានមនុស្សម្នាក់ទៀតហើយបានស្លា.ប់នៅប្រទេសបង់ក្លាដេសដោយសារវីរុសនីប៉ាហន៍ បន្ទាប់ពីគេបានទទួលទានទឹកត្នោតស្រស់ផ្ទុកវីរុសនេះដែលចម្លងតាមរយៈសត្វប្រចៀវ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghiesP50Cp9K5gOrgnYj9uhm5iuJKFS_WFjXqjJWO-13543UuYG1TmTH8YnxVXRARyiC7NDixURc09AZxzqHeiBRCHByfQORCLWJ97i37MjglocHMLTF0wFjIQ4tOXek90c26nWeeSNFFKqPGm0z26lIWDv-2oK3zpYrTv2HvtF92TGDbeXWEM3gLXN3E5/s1080/photo_2026-02-07_16-42-26.jpg
យោងតាមអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃទី៦ ខែកុម្ភៈ ស្រ្តីអ្នកជំងឺអាយុចន្លោះពី៤០ ទៅ ៥០ ឆ្នាំម្នាក់ បានវិវត្តរោគសញ្ញាដែលមានលក្ខណៈស្របនឹងវីរុសនីបាស៍ កាលពីថ្ងៃទី ២១ ខែមករា។ រោគសញ្ញាទាំងនោះរួមមានទាំងគ្រុនក្តៅ និងឈឺក្បាល ហៀរទឹកមាត់ច្រើន មានអាការៈវង្វេងវង្វាន់ស្មារតី ហើយប្រកាច់។ មួយសប្តាហ៍ក្រោយមានអាការៈធ្ងន់ធ្ងរ អ្នកជំងឺបានស្លាប់ ហើយត្រូវបានបញ្ជាក់ថាបានឆ្លងមេរោគវីរុសនីបាស៍នៅមួយថ្ងៃក្រោយមក។ នេះបើតាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក (WHO)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbMgjgOBsa9aW9LEURdXcPqwMNogWA_4elsIAHSAYfQziWE7l68TgiWaZsBng8xK5hprriv4HFV5ibStk__MDu3FDElXXk_z4bNbJh_RDKp8iVCk8cFxvzRXG4LEiXszmJNnYdCXwcDwMqXCCrKHGWlfgTyjl1DAoaLrLGRV5Riytb1HKOAokTFjSFLuwu/s1280/photo_2026-02-07_16-42-25%20(2).jpg

គួរឱ្យដឹងថានៅប្រទេសបង់ក្លាដែស ជាកន្លែងដែលមានករណីមេរោគនីបាស៍ ត្រូវបានរាយការណ៍ស្ទើរតែរៀងរាល់ឆ្នាំ។ ករណីស្លាប់ខាងលើ បានកើតឡើងបន្ទាប់ពីករណីវីរុស នីបាស៍ ចំនួនពីរករណីដែលត្រូវបានរកឃើញនៅក្នុងប្រទេសឥណ្ឌា ដែលបានជំរុញឱ្យមានការត្រួតពិនិត្យយ៉ាងតឹងរឹងនៅអាកាសយានដ្ឋានកាន់តែខ្លាំងឡើងនៅទូទាំងអាស៊ី។ ពោលប្រទេសនានា រួមមាន សិង្ហបុរី ម៉ាឡេស៊ី ថៃ ឥណ្ឌូនេស៊ី និងប៉ាគីស្ថាន បានអនុវត្តការត្រួតពិនិត្យនៅតាមអាកាសយានដ្ឋាន បន្ទាប់ពីឥណ្ឌាបានរាយការណ៍ថា ករណីនៃមេរោគនេះត្រូវបានរកឃើញកើតលើគ្រូពេទ្យ២នាក់នៅក្នុងរដ្ឋ West Bengal។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij8Yfq8AG_BYFxyIRD3cWKHxTYNJrcEs1PD_eJMq57sab8pyu2U6-6tqmrCmW3eoHDPnlzcf08OCB0ZIJyj2oAsqxuiCgGBoUHuLV8yT5qPpNjOgx4ePXwASG4ZuPN6iUxhGPj-VALnkQyPfSwYzytiV2gGMbJRof7oxkVA7hTwYNS1OIY-Q6JKbRQBT7n/s1280/photo_2026-02-07_16-42-25.jpg

យោងតាមអង្គការសុខភាពពិភពលោក វីរុសនីប៉ាហ៍ កើតចេញពីមេរោគផ្ទុកលើសត្វប្រចៀវ សត្វច្រឹង និងអាចឆ្លងទៅមនុស្ស និងជ្រូក ដែលអាចបណ្តាលឱ្យមានអាការៈគ្រុនក្តៅ និងរលាកខួរក្បាល ជាពិសេសមានអត្រាស្លាប់ចន្លោះពី ៤០ភាគរយ ទៅ ៧៥ភាគរយ ។ អត្រាស្លាប់ខ្ពស់ ព្រោះវ៉ាក់សាំងជាច្រើនកំពុងស្ថិតក្នុងការអភិវឌ្ឍ និងនៅក្នុងដំណាក់កាលសាកល្បងនៅឡើយ ពោលគ្មានវិធីសាស្រ្តជាក់លាក់សម្រាប់ការព្យាបាលនិងការពារឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhq02USRPI9aDhA_MVeVmTXMRP-soQJqE0piP5lbaTKfeGUgnCndqi2x1-hww_I3CUQnfYykx9HqxbzCYJjcX3oIn_Tkjpyq_9_5WEEqhG-DkIhuguU2hPXcXCmaqxLYCb2XvAaX_6K_6ppgW5Ks5QHWq99gSrBcIzzjawzBMlZYAxioCq9B1wbixtEVs-j/s686/photo_2026-02-07_16-42-26%20(2).jpg
ទោះជាអត្រាស្លា.ប់ខ្ពស់ ប៉ុន្តែអង្គការសុខភាពពិភពលោក បានបញ្ជាក់បន្ថែមថា ហានិភ័យនៃការរីករាលដាលនៃជំងឺសាកលនៅមិនទាន់ស្ថិតក្នុងហានិភ័យខ្លាំងណាស់ណាឡើយ ដូច្នេះអង្គការសុខភាពពិភពលោកមិនណែនាំឱ្យមានការរឹតបន្តឹងការធ្វើដំណើរ ឬរឹងបណ្តឹងការធ្វើពាណិជ្ជកម្មណាមួយដោយផ្អែកលើព័ត៌មានបច្ចុប្បន្ននោះទេ៕