នៅថ្ងៃទី៤ ខែកុម្ភៈ នេះអ្នកលេងបណ្តាញសង្គមមានការជជែកវែកញែកយ៉ាងច្រើនទាក់ទងនឹងវីដេអូមួយដែលមហាជនចាត់ទុកថាជាករណីបៀតបៀនទៅលើកុមារទោះបីជាក្មេងនោះប្រុសក៏ដោយ។ មិនត្រឹមតែមហាជនប៉ុណ្ណោះទេដែលខឹងសម្បារចំពោះសកម្មភាពទាំងនេះតារាចម្រៀងនិងជាពិធីការិនី វ៉ាន់ នីឡា ក៏ក្តៅស្លឹកត្រចៀកយ៉ាងខ្លាំងដូចគ្នា។

វ៉ាន់ នីឡា បានបង្ហោះសំណេរជាបន្តបន្ទាប់ថា «សុំអត់យល់មនុស្សមួយចំនួន” ក្មេងប្រុសទេ ក្មួយគាត់ទេ” ummmmm ក្មួយហ្នឹងមែនកុមារមែន ? ដែលឮសូរឪពុកបង្កើតបៀត.,បៀនកូនខ្លួនឯងអត់ ? ទោះគាត់មិនមានបំណងអ្វីតែទង្វើគាត់វាមិនសមយល់ទេ? ទោះក្មេងគ្នាមិនទាន់មានអារម្មណ៍ស្អី ក៏គ្នារសើបរឹងពោះងាប់ដែរយល់ ? នេះគេគ្រប់គ្នាចេញមុខឈឺឆ្អាលអាណិតក្មេងមិនមែនគេជាន់ទេ មួយវិញទៀតការបៀត.,បៀនមិនមែនទាល់តែក្មេងស្រីបានគេហៅថាបៀត.,បៀន ទោះក្មេងប្រុសក៏ដោយក៏នៅតែមានទង្វើ.រំ.,លោភបំ.,ពានដូចគ្នា»។
តារាចម្រៀងរូបនេះបានលើកឡើងទៀតថា «ក្មេងគឺជាមនុស្សដែលត្រូវការការគាំពារខ្លាំងជាទីបំផុត មិនថាក្មេងស្រីឬប្រុស កុមារគ្មានកំលាំងគ្រប់គ្រាន់នៅក្នុងការតវ៉ា រើបម្រាសប្រកែកឬស្រែកសុំជំនួយ។ ការបៀត.,បៀនលើកុមារមិនថាសកម្មភាពបែបណាពីបុគ្គលរូបណា ចំបាច់យើងត្រូវតែអន្តរាគមន៍រកយុត្តធម៌ភាពខុសត្រូវជូនពួកគេ»។
គួរឱ្យដឹងថា វីដេអូដែលមានការស្ទាបអង្អែលក្មេងប្រុស ហើយមានមនុស្សធំនៅជិតនោះសើចសប្បាយ កំពុងត្រូវបានចរាចរណ៍នៅលើអ៊ីនធឺណិតហើយរងនូវការរិះគន់យ៉ាងខ្លាំងពីសំណាកមហាជនដោយមនុស្សជាច្រើនចាត់ទុកថានេះជាការបៀតបៀន មិនសមភ្នែកទាល់តែសោះបើទោះបីជាក្មេងនោះប្រុសឬត្រូវជាក្មួយក៏ដោយ៕










