Home ព័ត៌មានអន្តរជាតិ ឆ្នាំ២០២៧ ចិន​ហាមឃាត់ការនាំចូល ចែកចាយរថយន្តអគ្គិសនីគ្មានទ្វារបើកពីក្រៅក្រោមហេតុផលមួយនេះ

ឆ្នាំ២០២៧ ចិន​ហាមឃាត់ការនាំចូល ចែកចាយរថយន្តអគ្គិសនីគ្មានទ្វារបើកពីក្រៅក្រោមហេតុផលមួយនេះ

16
0

ប្រទេសចិន ៖ ចិននឹងហាមផលិត និងលក់រថយន្តអគ្គិសនីដែលគ្មានដៃទ្វារថយន្ត (ឬហាមឃាត់រថយន្តអគ្គិសនីមានទ្វារប្រភេទ Hidden Door Handles) ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២៧ ដោយសារបារម្ភពីសុវត្ថិភាពអ្នកប្រើប្រាស់ បន្ទាប់ពីកើតហេតុការណ៍មនុស្សជាប់ក្នុងរថយន្តមានទ្វារប្រភេទនេះជាច្រើនលើក ។ ចិនកំណត់ឱ្យក្រុមហ៊ុននានាត្រូវផលិតរថយន្តអគ្គិសនីមានប្រព័ន្ធដោះសាទាំងខាងក្នុង ទាំងខាងក្រៅ រីឯរថយន្តអគ្គិសនីដែលទទួលបានការអនុញ្ញាតឱ្យលក់ក្នុងទីផ្សាររួចហើយ មានរយៈពេល២ឆ្នាំដើម្បីប្រមូលរថយន្តពីអតិថិជនមកកែលម្អដៃទ្វាររថយន្តឡើងវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG0dtIbMeUujrMiq6vsICiuKZPWFuAh8u1KS0ItbFhbH_SYwGOl6s62c8cdKNmYfJ1gcH8AuAmNsqcQVGbG5f_P__Heq4KEY68s2-OIwoEKfUkEHU3A7_VJvThOM_ajxs-RY1d0d-nW66nT5rKoMC5SPVllEcnOAgk6yuO8R8gQzAFreBATSJngV1lMRr-/s1000/photo_2026-02-04_11-01-12%20(2).jpg
បច្ចុប្បន្ន រថយន្តអគ្គិសនី (EV) ទទួលបានការពេញនិយមយ៉ាងខ្លាំងលើពិភពលោក បណ្តាលមកពីការរចនាម៉ូដរថយន្តទាក់ទាញជាច្រើនបែបដើម្បីឱ្យទំនើបទាន់សម័យបំផុត ក្នុងនោះក៏មានការរចនាម៉ូដរថយន្តអគ្គិសនីដែលគ្មានដៃទ្វារ (ឬរថយន្តអគ្គិសនីមានទ្វារប្រភេទ Hidden Door Handles) ដែលតម្រូវឱ្យអ្នកប្រើប្រាស់លូកដៃចូលទៅខាងក្នុងទើបអាចបើកទ្វារបាន ខណៈអ្នកបើកបរត្រូវចុចប៊ូតុងដើម្បីបើកទ្វារ ។ ការរចនាម៉ូដបែបនេះចាប់ផ្តើមពីក្រុមហ៊ុន Tesla ហើយរថយន្តអគ្គិសនីជាច្រើនម៉ាក ក៏ចាប់ផ្តើមរចនាម៉ូដគ្មានដៃទ្វាររថយន្តកាន់តែច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjURi3-WKygZ8oFSm4UedUdDjIAOm0KCK97iwTsvWG3Ur1S7B-eIWMpMJO3HMZIL_z6rN6ID9qYaa2fgUfV600kTd52ei5YwbOflIWZheXIvNZXJxt8blw7tZW7YuTBWDYbaRetkk845iRypZgmXu1s-Ukwl4tVi319PHV7KJEx3vDsyveT4P8mMp-PBW4B/s850/photo_2026-02-04_11-01-12.jpg

តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ ប្រទេសចិនបានបង្កើតច្បាប់ហាមផលិត និងលក់រថយន្តអគ្គិសនីដែលគ្មានដៃទ្វាររថយន្ត (ឬហាមឃាត់រថយន្តអគ្គិសនីមានទ្វារប្រភេទ Hidden Door Handles) ដោយកំណត់ឱ្យក្រុមហ៊ុននានាត្រូវផលិតរថយន្តអគ្គិសនីមានដៃទ្វារលៀនចេញមកក្រៅ ។ ការបង្កើតច្បាប់នេះធ្វើឱ្យចិនក្លាយជាប្រទេសដំបូងគេលើពិភពលោក ដែលហាមផលិត និងលក់រថយន្តអគ្គិសនីគ្មានដៃទ្វាររថយន្ត ដោយសារបារម្ភពីសុវត្ថិភាពអ្នកប្រើប្រាស់ ប៉ុន្តែមិនបញ្ជាក់ថា តើនឹងហាមឃាត់ក្រុមហ៊ុនណាខ្លះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieH_U_T-f71Yr-q7t5ymmxc7O6nYGbaDZixlhT0uhht1CASPZuZpMEQ44iXQ33F6OxS_OIvdI_And71gyrCTV6l2Z8CpvkZg6DL5NuMPIPLhRNOgQR4mBW6Laa9IIuzlgT5J7uqPJyBw98mW1pUlou4wsZ9PppetqPuwS5LIA7PDdX9fswQgLxmDNfYDx5/s1280/photo_2026-02-04_15-57-25%20(2).jpg

នៅប្រទេសចិនធ្លាប់មានហេតុការណ៍គ្រោះថ្នាក់កើតឡើងចំពោះរថយន្តអគ្គិសនី Xiaomi គ្មានដៃទ្វាររថយន្ត គឺអ្នកជិះបានស្លាប់ដោយសារដាច់ចរន្តអគ្គិសនីបណ្តាលឱ្យមិនអាចបើកទ្វារចេញពីរថយន្ត ។ គ្រោះថ្នាក់នេះជាហេតុធ្វើឱ្យមនុស្សជាច្រើនបារម្ភពីសុវត្ថិភាពនៃការប្រើប្រាស់រថយន្តអគ្គិសនីគ្មានដៃទ្វារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibTdCDK85EMibXvLgO3uXTTUitw3wenHfzXoosLvkkMzeXxAsWG_mv0a5GLeQUcJlEvFgCIi2ZmPOFmM56blO0n40dOWhW85k7CBfLBs8zt9PA5kzY2EOKO1jG5DlT1kdjhw6GfPnHTRly1E1SyoSGd9CXiDFmLBAY9B5AzMPGvFVi8x_rHgawHXZz2Swf/s1080/photo_2026-02-04_15-57-25.jpg

កាលពីខែតុលា ឆ្នាំ២០២៥ ភ្នាក់ងារសង្គ្រោះមិនអាចបើកទ្វាររថយន្តអគ្គិសនី Xiaomi ដែលគ្មានដៃទ្វារ ដើម្បីជួយជម្លៀសអ្នកបើកបរនៅខាងក្នុងពេលភ្លើងកំពុងឆេះរថយន្តនៅទីក្រុងឈើងទូ ស្ថិតនៅភាគនិរតីប្រទេសចិន ហើយបណ្តាលឱ្យអ្នកបើកបរស្លាប់ក្នុងរថយន្ត ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDp3gHOCA5Ja1pQkIYzR5OxFoXtLafEmRQvTjGoPjeQQDiSiEKzFqwGfPJuosAc-JV9EMee_t8hmbLkD9f42h0YYqNZIKQYLZ0PXVkvsn9dptoSa3Dxx8oWpXr6JVJYm_uPMXjCDvZ6LdqHI5qmAXBa1DDulzYXGMryrQHM02_ymOWJT9FAQurCPlGbIAt/s1280/photo_2026-02-04_15-57-26%20(2).jpg

ច្បាប់ថ្មីនេះបញ្ជាក់ថា គ្រប់រថយន្តអគ្គិសនីទាំងអស់ត្រូវតែមានដៃទ្វារផ្នែកខាងមុខដែលអាចបើកទ្វារពីខាងក្រៅ និងបើកពីខាងក្នុង លើកលែងតែទ្វាររថយន្តខាងក្រោយ ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់ និងបង្ការកុំឱ្យកើតហេតុការណ៍អាក្រក់ ៕