ប៉ះពាល់សុខភាពខ្លាំងណាស់ មិនដឹងថាមនុស្សប៉ុន្មាននាក់បានបរិភោគហើយទេ! គ្រឿងក្នុងជ្រូក គ្មានប្រភព និងខូចគុណភាពអស់ជាង ៦ខែ ត្រូវបានគេរកឃើញនៅទីតាំងស្តុកសាច់បង្កកមួយកន្លែងក្នុងប្រទេសវៀតណាម ខណៈវាកំពុងត្រូវបានគេរៀបចំបម្រុងនឹងបញ្ជូនចេញយកទៅលក់បន្តនៅតាមទីផ្សារ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។

នៅថ្ងៃទី ៣០ ខែមករា ប៉ូលីសក្រុងហាណូយ បានចុះត្រួតពិនិត្យកន្លែងកែច្នៃសាច់មួយដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Dung Phat Production and Trading Co., Ltd ហើយរឹបអូសបានពោះវៀនជ្រូកឆៅ ឬកែច្នៃរួចជាង ៦០ តោន ដែលបញ្ចេញក្លិនស្អុ.យ ប្រែពណ៌ និងត្រូវបានបង្កកអស់រយៈពេល ៤-៦ ខែ មកហើយ ដោយផ្ទុយទាំងស្រុងពីស្តង់ដារសុវត្ថិភាពចំណីអាហារ។
.jpg)
ប្រភពដដែលរាយការណ៍ទៀតថាក្រៅពីសាច់បង្កកដែលត្រូវបានរកឃើញ សមត្ថកិច្ចបានរកឃើញ គ្រឿងក្នុងកំពុងកែច្នៃ ១ តោន និងផលិតផលដែលត្រូវបានផលិតរួចរាល់ជិត ៤ តោនដែលត្រៀមចែកចាយលើទីផ្សារ។
.jpg)
តាមការផ្ដល់ព័ត៌មានរបស់សមត្ថកិច្ច ម្ចាស់ទីតាំងកែច្នៃ «គ្រឿងក្នុងជ្រូក» ខាងលើមិនមានបង្ហាញវិក្កយបត្រ ឬឯកសារបញ្ជាក់ពីប្រភពស្របច្បាប់ប្រាប់សមត្ថកិច្ចបានឡើយ ដោយសារភាពថាខ្លួនបានទិញបន្តពីប្រភពមិនស្គាល់ និងបានបង្កកវាទុកយូរខែលើសការកំណត់មែន។ .jpg)
បច្ចុប្បន្ន អាជ្ញាធរវៀតណាមបានរឹបអូសទំនិញទាំងនោះដើម្បីយកមកផ្ទៀងផ្ទាត់ជាបណ្ដោះអាសន្នសិន និងដើម្បីដំណើរការការស៊ើបងង្កេតបន្ថែមទៀតមុននឹងចាត់វិធានការតាមផ្លូវច្បាប់ទៅលើអ្នកផ្គត់ផ្អង់ និងចែកចាយដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ៕










