តើបងប្អូនយល់យ៉ាងណាដែរ? អភិបាលស្រុកថាឡាបរិវ៉ាត់ បានស្នើសុំបញ្ចប់ការធ្វើទូកងជាបន្ទាន់ ដើម្បីទប់ស្កាត់ការកា.ប់បំផ្លា.ញព្រៃឈើ ដោយលើកឡើងពីហេតុផលថាំ«ការធ្វើទូកងបណ្ដាលឲ្យបាត់បង់ព្រៃឈើ» ប៉ុន្តែការណ៍នេះបានទាក់ទាញនូវការរិះ.គ.ន់យ៉ាងខ្លាំងពីសាធារណជន ដោយមតិភាគច្រើនយល់ថាការលើកឡើងនេះមិនសមទំនងទាល់តែសោះ។
.jpg)
យោងតាមវីដេអូឃ្លីបដែលអ្នកប្រើប្រាស់បណ្ដាញសង្គមបានចែករំលែកតៗគ្នាកាលពីថ្មីនេះ លោក សាយ កុសល អភិបាលស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ទទួលរងនូវការរិះ.គ.ន់យ៉ាងចាស់ដៃពីសំណាក់មហាជន ជុំវិញការថ្លែងរបស់លោកពាក់ព័ន្ធនឹងការបញ្ចប់អាជីវកម្មទូកង។
តាមរយៈកិច្ចប្រជុំថ្នាក់ខេត្តកាលពីថ្ងៃទី៣០ ខែមករា លោក សាយ កុសល បានស្នើសុំបញ្ចប់អាជីវកម្មទូកង ជាបន្ទាន់ទៅដល់រាល់អ្នកពាក់ព័ន្ធទាំងអស់ ដើម្បីការពារធនធានធម្មជាតិ និងសុវត្ថិភាពសាធារណៈ, បញ្ចៀសនូវការរិះគន់ថា ព្រៃឈើអស់ព្រោះធ្វើទូកង ដែលប៉ះពាល់ដល់មុខមាត់អាជ្ញាធរ និងទំនៀមទម្លាប់ដ៏ល្អរបស់យើង ព្រមទាំងចូលរួមការពារព្រៃឈើ និងសត្វព្រៃឲ្យគង់វង្សក្នុងតំបន់អភិរក្ស ដែលជាវិធានការចាំបាច់ដើម្បីការពារធនធានធម្មជាតិ ក្នុងស្រុកថាឡាបរិវ៉ាត់។.jpg)
ជុំវិញការលើកឡើងដូចខាងលើ មហាជនភាគច្រើនបានសម្ដែងការមិនយល់ស្រប និងមិនពេញចិត្តចំពោះការថ្លែងរបស់លោកអភិបាលស្រុកជាខ្លាំង ដោយអ្នកខ្លះបានអះអាងនៅក្នុងខម្មិនថា «បើត្រឹមតែធ្វើទូកងវាមិនបណ្ដាលឲ្យហិនហោ.ចព្រៃឈើនោះទេ ខ្លាចតែដោយសារមូលហេតុផ្សេងទេតើ» ឯអ្នកខ្លះទៀតបានបន្ថែមថា «តាមការសង្កេតទូកងភាគច្រើន គេយកតែដើមឈើក្នុងវត្តមកធ្វើប៉ុណ្ណោះ ដូច្នេះវាមិនដល់ថ្នាក់ទៅបំផ្លា.ញព្រៃឈើទេ» និងមានខម្មិនមួយចំនួនទៀតថា «ការធ្វើទូកងមិនត្រូវការឈើដឹកទាំងឡានៗនោះទេ ដូច្នេះខាងអាជ្ញាធរ និងលោកអភិបាលស្រុក គួរពិនិត្យឡើងវិញត្រង់ចំណុចនេះផង ថាឈើដែលឈ្មួញដឹកចេញពីព្រៃទាំងអស់នោះគេយកទៅណា»។
យ៉ាងណាមិញក្រោយភាពចម្រូងចម្រាស់នេះ គេពុំឃើញមានសេចក្ដីថ្លែងការណ៍ណាមួយឆ្លើយតបនឹងការរិះ.គ.ន់របស់មហាជនឡើយ ប៉ុន្តែបញ្ហានេះនៅតែជាប្រធានបទក្ដៅសម្រាប់ការជជែកដេញដោលនៅក្នុងបណ្ដាញសង្គម៕










