ទោះជាយើងអាចបរិភោគចេកទុំជាមួយចំណីអាហារជាច្រើនប្រភេទ ពីព្រោះចេកទុំផ្តល់ផលល្អសម្រាប់សុខភាព សម្រួលដល់ការបន្ទោរបង់ ប៉ុន្តែប្រសិនបើបរិភោគចំណីអាហារទាំង៥ប្រភេទនេះជាមួយចេកទុំនឹងអាចប៉ះពាល់សុខភាព ជាពិសេស អ្នកមានបញ្ហាប្រព័ន្ធរំលាយអាហារនឹងមានអាការៈឆ្អល់ពោះ និងហើមពោះ ។.jpg)
តើចំណីអាហារទាំង៥ប្រភេទនេះមានអ្វីខ្លះដែលគួរចៀសវាងបរិភោគជាមួយចេកទុំ?
១-ទឹកដោះគោស្រស់ ៖ មនុស្សភាគច្រើនចូលចិត្តបរិភោគចេកទុំជាមួយទឹកដោះគោស្រស់ ប៉ុន្តែសម្រាប់មនុស្សខ្លះទៀត ការបរិភោគបែបនេះអាចនឹងពិបាករំលាយអាហារ ដោយសារចេកទុំរំលាយអាហារលឿន រីឯទឹកដោះគោស្រស់ពិបាករំលាយ ហើយពេលបរិភោគវាចូលគ្នានឹងបណ្តាលឱ្យមានខ្យល់ក្នុងពោះ ឬហើមពោះ ។
២-សាច់សត្វមានប្រូតេអ៊ីនខ្ពស់ ៖ ការបរិភោគចេកទុំជាមួយអាហារមានប្រូតេអ៊ីនខ្ពស់ ដូចជា ៖ សាច់ក្រហម ស៊ុត ឬសាច់សត្វផ្សេងៗ នឹងបណ្តាលឱ្យការរំលាយអាហារយឺតជាងមុន ចុកពោះ និងមានបញ្ហាក្រពះ ជាពិសេស អ្នកកំពុងឈឺក្រពះ ។.jpg)
៣-ផ្លែឈើរសជាតិជូរ ៖ ពេលបរិភោគចេកទុំជាមួយផ្លែឈើជូរមានជាតិអាស៊ីតខ្ពស់ ដូចជា ៖ ក្រូច នឹងបណ្តាលឱ្យរលាកក្រពះ ឬរារាំងដំណើរការប្រព័ន្ធរំលាយអាហារ ឆ្អល់ពោះ និងរាករូស ។

៤-នំប៉័ង ឬប័រហ្គ័រ ៖ ការបរិភោគចេកទុំជាមួយនំប៉័ង ឬប័រហ្គ័រ គឺរាងកាយនឹងទទួលយកកាបូអ៊ីដ្រាតក្នុងបរិមាណមិនសមស្រប និងរំលាយអាហារមិនស្មើគ្នា ដោយសារកាបូអ៊ីដ្រាតក្នុងចេកទុំនឹងធ្វើឱ្យការរំលាយអាហារយឺតយ៉ាវ ។
៥-ផ្លែបឺរ ៖ ទោះជាផ្លែបឺរ និងចេកទុំ សុទ្ធតែសម្បូរដោយសារធាតុចិញ្ចឹមរាងកាយ ប៉ុន្តែបើបរិភោគផ្លែទាំងពីរនេះជាមួយគ្នា អាចធ្វើឱ្យឆ្អល់ពោះ និងហើមពោះ ដោយសារចេកមានជាតិសរសៃខ្ពស់ រីឯផ្លែបឺរមានខ្លាញ់ខ្ពស់ ។
.jpg)
ដោយឡែក មនុស្សមួយចំនួនមិនបរិភោគចេកទុំពេលពោះទទេ ពីព្រោះខ្លាចប៉ះពាល់សុខភាព ការពិត យើងអាចបរិភោគបាន ពីព្រោះចេកទុំសម្បូរជាតិសរសៃ កាបូអ៊ីដ្រាត វាមិនធ្វើឱ្យរលាកក្រពះ ឬប៉ះពាល់ប្រព័ន្ធរំលាយអាហារឡើយ ។ ទោះយ៉ាងណា ចេកទុំមានរសជាតិផ្អែម និងផ្តល់ថាមពលខ្ពស់សម្រាប់រាងកាយ ដែលគួរបរិភោគក្នុងបរិមាណសមស្រប រីឯអាហារមិនគួរបរិភោគពេលពោះទទេ គឺអាហារមានជាតិអាស៊ីតខ្ពស់ដែលងាយរលាក និងដំបៅក្រពះ ៕










