Ka Ismee ដែលមហាជនស្គាល់ថាជាភរិយារបស់តារាចម្រៀង ណូលី បានតបតមួយឆ្ងាញ់ទៅកាន់អ្នកលេងបណ្តាញសង្គមក្រោយពីរិះគន់ស្វាមីរបស់ខ្លួនថា ច្រៀងដូចភេទទី៣ ប៉ុន្តែបានតម្លៃខ្លួនដល់ទៅ២០០០ដុល្លារ។ នេះមិនមែនជាលើកទី១នោះទេដែល Ka Ismee ចេញមកការពារ ណូលី កន្លងមករូបនាងក៏បានចេញតបតទៅនឹងមតិយោបល់ដែលថា ណូលី មិនសមនឹងនាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiB7cZGeUFdtuTK61KpVvm9s_9411YYx6lztqc-cwVEc6YP5LgTQBVPXB6eNkJlOPuhbi7b8hq2e3R_1FP-QY19Fb0RmrMgpb-7VHpB7DxIVGpFJi6HrQni55BG1cQcm8t_-W_u0FNp-F2lDUJgSup8eQ7yqGizPI4og5vEhD-RnXCWMafKL-ZtfmHq_wev/s2048/image_2026-01-31_10-15-53.png
កាលពីថ្ងៃទី៣០ មករា តារាចម្រៀង ណូលី បានបង្ហាញពីវីដេអូរបស់ខ្លួនដែលមានកិត្តិយសបកស្រាយបទចម្រៀងក្នុងពិធីមង្គលការដែលមានកូនកំលោះកម្ពុជា និងកូនក្រមុំវៀតណាម។ លើសពីនេះទៅទៀត តារាចម្រៀងរូបនេះក៏បានបង្ហាញពីទឹកប្រាក់ដែលទទួលបានគឺចំនួន២០០០ដុល្លារក្នុងមួយបទហើយថាទោះបីជាលោកច្រៀង១០ទៀតក៏មិនហត់ដែរ។ បទចម្រៀងដែលប្រើភាសាបេះដូងក្នុងការស្រលាញ់ពីមនុស្សពីរជាតិសាសន៍នេះបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងច្រើននិងមានមតិយោបល់ចង់ស្តាប់បទចម្រៀងនេះពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPHecI4LJI8EUppoCrU0oKBbOkw3VOLfFoTHvBVZ_O7gYeoCpbH45bMWgoRtgDO5jhtUUR7KdwQ7znUhsAUfU-ceKu2dJKEyuKVCRoJj_Ue5W8Fw_QVWSzPaeYtT3hG1vBkMIP7SNza5X_Z2tMyUmoQ9nIVq30_tKUr9KUL666F6lkPoR_u7sSK308rmYy/s2048/image_2026-01-31_10-15-55.png

ទោះជាយ៉ាងណា ការច្រៀងរបស់ ណូលី ត្រូវបានអ្នកលេងបណ្តាញសង្គមម្នាក់បញ្ចេញមតិរិះគន់រហូតដល់ Ka Ismee ចេញមកប្រតិកម្មតបតវិញ។ គណនីនោះមានការបញ្ចេញមតិថា «ច្រៀងដូចខ្នើយចឹងបានដល់២ពាន់ មិនដឹងស្តាប់ម៉េចឱ្យពីរោះ ហើយកុំមើលមុខអ្នកចម្រៀងពិសេសមាត់…»។ ពាក្យសម្តីនេះ Ka Ismee បានចូលទៅតបតថា «ក្បាលមិនសមនឹងសក់ហើយមានមុខមកខម្មិនកើតទៀត កុំ lock មើលមុខតិចមើលថាសង្ហាកម្រិតណាម កដៀលគេហ្នឹង»។ មិនត្រឹមតែតបតប៉ុណ្ណោះទេភរិយា ណូលី ថែមទាំងបង្ហោះនៅលើបណ្តាញសង្គមតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6ZDlS5YlM0OvRA-YoX7TWP3HFpXPPeZnHjecSWjrXYcMI2X6IdWu7txNFWsG0b8CpbnlajIV7hNHky7R0-sPcNXgsQ5vY46gQvowsTJwcd-E2k3NxYZzHvppn678_DVK1UYcWn5eudC8e3qYdAz6hmJ4EmTjOZEa75vEJ0S43hqtEsvNk_3SOOqomW9bu/s2048/image_2026-01-31_10-15-54.png

នៅក្រោមការបង្ហោះរបស់ខ្លួន Ka Ismee បានសរសេរទៀតថា «ចាស់ហើយរកវត្តខ្លះទៅ ទើសគេlock pf ចឹងកាកណាស់ សំដីគ្រាន់តែច្រៀង២ពាន់ ចុះមានសមត្ថភាពនិពន្ធបទហើយច្រៀងបានដូចអត់ អាទំពែកអត់សក់…»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMs5mEMBKwCE22abZK6-2W3T7V18U4FKfN-DYvkYBoDVTi0Z6zCsTgHx3I994UPyLqtHUGcoSScOy0tFr-r9xissddfSydA5-eHqYwKuo0QEXo2oGbhF8bGYqIDcH8sYdk42DBm6k_THEGuOfjhLRe5f58jdBfzf-oaZh_IjK1Hxk8AsVGmzPWRUiquXz0/s2048/image_2026-01-31_10-15-52.png
គួរឱ្យដឹងថាពីខែតុលា ឆ្នាំ២០២៥ កន្លងមកនេះបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច អ្នកនាង តាំង ម៉ីហុង ឬទស្សនិកជនស្គាល់លើបណ្តាញសង្គមថា Ka Ismee បានប្រតិកម្មទៅកាន់អ្នកលេងបណ្តាញសង្គមដែលថា ណូលី មិនសមជាមួយនាង។ ស្រីកា បានឆ្លើយតបថាមុននឹងខម្មិនគួរគិតសិន សម្តីណាធ្វើឱ្យគេឈឺចាប់កុំនិយាយអីល្អជាង។ ទោះបីជា ណូលី មិនស្អាតសង្ហាសម្រាប់អ្នកដទៃប៉ុន្តែអាចធ្វើឱ្យនាងមានក្តីសុខបាន។ នាងរស់នៅជាមួយមនុស្សដែលអាចផ្តល់ក្តីសុខនិងបំពេញតួនាទីការងារជំនួសនាងបាន មិនមែនរស់នៅជាមនុស្សភាពស្អាតតែខាងក្រៅជួយអ្វីមិនបាននោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG-GY_PCq3v2Kw-TetbFStJAfqWh338Vz3B-jJdiP3jMnp4rdhg7wno0uNtTaEju2csHCpQTYTMv_PgbhM0mj1qDOD7iL9RP3FtNOxoLJKG2QiGYauROtjxfknFG7UVzu4GP6qvjY0RGnpvG6TXQKll0f4daMGj-GbQ0Tsv9zizjsuIHyE8mSzuB2s3I7U/s2048/image_2026-01-31_09-53-06.png
ការចេញមុខការពារជំនួសស្វាមីម្តងជាពីរដងរបស់ Ka Ismee ធ្វើឱ្យអ្នកគាំទ្រជ្រួលជ្រាបយ៉ាងខ្លាំងពីទំហំក្តីស្រលាញ់អ្នកទាំងពីរ ខណៈដែល Ka Ismee ជាមនុស្សម្នាក់ដែលជួយជ្រោមជ្រែងឱ្យ ណូលី ក្រោកឈរ កែប្រែខ្លួនឯងនិងចូលប្រឡូកក្នុងអាជីពសិល្បៈឡើងវិញ៕