មិនមែនចំណីអាហារទាំងអស់សុទ្ធតែអាចរក្សាទុកក្នុងទូរទឹកកកមានសីតុណ្ហភាពត្រជាក់ខ្លាំងនោះទេ ជាពិសេស អាហារ១០ប្រភេទនេះ ពីព្រោះវាកាន់តែឆាប់ខូចគុណភាព ប៉ះពាល់សុខភាព និងមានគ្រោះថ្នា.ក់ដល់រាងកាយហួសពីការស្មាន ។ ស្ត្រីមេផ្ទះភាគច្រើនតែងទុកអាហារទាំង១០ប្រភេទនេះក្នុងទូរទឹកកកដើម្បីឱ្យស្រស់បានយូរ ប៉ុន្តែបែរជាប៉ះពាល់សុខភាពទៅវិញ ។
ការដាក់អាហារក្នុងទូរទឹកកកត្រូវបានចាត់ទុកជាវិធីសុវត្ថិភាពបំផុត និងកុំឱ្យអាហារឆាប់ខូច ប៉ុន្តែការពិត មិនមែនអាហារគ្រប់ប្រភេទអាចដាក់នៅកន្លែងសីតុណ្ហភាពត្រជាក់ខ្លាំងទេ អាហារខ្លះពេលដាក់ក្នុងទូរទឹកកក បែរជាឆាប់ខូចជាងធម្មតា ឬប៉ះពាល់សុខភាព ។ បើតាមអ្នកជំនាញអាហារ ការទុកដាក់អាហារត្រឹមត្រូវ គឺត្រូវពិនិត្យមើលអាហារផងដែរ មិនមែនចេះតែដាក់ក្នុងទូរទឹកកកទាំងអស់ទេ ។

ខាងក្រោមនេះ គឺជាអាហារ១០ប្រភេទមិនគួរដាក់ក្នុងទូរទឹកកក ៖
១-ដំឡូងបារាំង ៖ ការដាក់ក្នុងទូរទឹកកកធ្វើឱ្យម្សៅដំឡូងបារាំងមានរសជាតិផ្អែមខុសធម្មតា សាច់របស់វារដិបរដុបមិនល្អពេលយកទៅបំពង ថែមទាំងមានសារធាតុបង្កជំងឺមហារីក ។ គួរដាក់វានៅកន្លែងស្រឡះល្អ មានខ្យល់គ្រប់គ្រាន់ និងមិនដាក់ក្នុងថង់ផ្លាស្ទិកបិទជិត ។

២-ប៉េងប៉ោះ ៖ សីតុណ្ហភាពត្រជាក់នឹងបំផ្លាញសំបកប៉ោងប៉ោះ សាច់ជ្រាយ ទឹកច្រើន និងរសជាតិសាប បើទោះជាយកវាចេញពីទូរទឹកកកមកខាងក្រៅ ក៏មិនដូចមុនដែរ ។ គួរទុកនៅកន្លែងគ្មានកំដៅថ្ងៃ និងសីតុណ្ហភាពធម្មតា ។
៣-ទឹកឃ្មុំ ៖ ទឹកឃ្មុំមិនងាយនឹងខូចនោះទេ ហើយការដាក់វាក្នុងទូរទឹកកកនឹងធ្វើឱ្យទឹកឃ្មុំខាប់ ពិបាកដួស ។
៤-នំប៉័ង ៖ ទូរទឹកកកធ្វើឱ្យនំប៉័ងស្ងួត និងក្លិនស្ងុយ ជាងដាក់នៅខាងក្រៅ ប្រសិនបើចង់បរិភោគបានយូរ គួរចម្អិនឱ្យក្រៀម និងដាក់ក្នុងថង់បិទជិត ។.jpg)
៥-ខ្ទឹមស ៖ ភាពត្រជាក់បណ្តាលឱ្យខ្ទឹមសឆាប់ដុះពន្លក មានសំណើម និងដុះផ្សិត ប៉ុន្តែអាចដាក់ខ្ទឹមសចិញ្ច្រាំ ឬខ្ទឹមបំពងក្នុងទូរទឹកកកបាន ។
៦-ខ្ទឹមបារាំង ៖ ភាពត្រជាក់បណ្តាលឱ្យសាច់ខ្ទឹមបារាំងជ្រាយ សើម និងដុះផ្សិត ព្រមទាំងបាត់បង់រសជាតិ ។.jpg)
៧-កាហ្វេ ៖ កាហ្វេស្រូបក្លិន និងសំណើមពីទូរទឹកក បណ្តាលឱ្យកាហ្វេបាត់ក្លិនឈ្ងុយ ។ គួរដាក់វាក្នុងកែវមានគំរបបិទជិតនៅកន្លែងមិនត្រូវកំដៅថ្ងៃ ឬកន្លែងស្ងួត ។
៨-ប្រេងអូលីវ ៖ វានឹងខាប់បែកពពុះ ប្រសិនបើដាក់ក្នុងទូរទឹកកក បើទោះជាមិនប៉ះពាល់សុខភាព ប៉ុន្តែបណ្តាលឱ្យបាត់បង់គុណភាព និងរសជាតិ ។

៩-ផ្លែឈើមួយចំនួន ៖ ហាមដាក់ផ្លែចេក ស្វាយ ម្នាស់ និងបឺរនៅកន្លែងត្រជាក់ ពីព្រោះវានឹងទុំខុសពេលគ្នា សាច់ខ្មៅ និងបាត់បង់រសជាតិ ។ គួរដាក់ផ្លែឈើទាំងនេះនៅខាងក្រៅដើម្បីឱ្យវាទុំតាមធម្មជាតិ ។
១០-ស៊ុត ៖ អាស្រ័យលើហាងនានាបានលាងសម្អាតឬអត់ ករណីយកស៊ុតមិនបានលាងមកដាក់ក្នុងទូរទឹកកកដែលសំបកវាប្រឡាក់នោះ នឹងធ្វើឱ្យអ្នកបរិភោគមានហានិភ័យឆ្លងមេរោគ ៕.jpg)










